Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំពេញ​ទទួលបាន​ការវិនិយោគ​ប្រមាណ ៥៨៣​គម្រោង​ដែលមាន​ទុនវិនិយោគ​ជាង ១,៣​ប៊ី​លាន​ដុល្លារ​ ​រយៈពេល​៥​ខែ​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ ទទួលបាន​ការវិនិយោគ​លើ​វិស័យ​សំណង់ មាន​ចំនួន​៥៨៣​គម្រោង ក្នុងនោះ​ផ្ទៃក្រឡា​សំណង់​សរុប ២,៨២១,៣១៧​ម៉ែត្រក្រឡា ដែលមាន​ទុនវិនិយោគ​សរុប​១,៣៧៥,៦២៨,០៥០​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៥​ខែ​នេះ​។ នេះ​បើតាម​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សុរិយោ​ល​ដី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សុរិយោ​ល​ដី ថ្លែងថា​អំឡុងពេល COVID-19 ការវិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​រាជធានី​ភ្នំពេញ ក៏​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដោយហេតុថា វិនិយោគិន​ភាគច្រើន ដែល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ជា​ជនបរទេស ដូច្នេះ COVID-19 បានធ្វើ​ឲ្យ​គម្រោង​មួយចំនួន​រាំងស្ទះ​។​

​លោក​ថា បច្ចុប្បន្ន​នៅក្នុង​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើងទៅ មាន​ចំនួន​១,២៩២​អគារ​។ បុរី​មាន​ចំនួន ២៤៤​បុរី​។ ហើយ​រយៈពេល​៥​ខែ ឆ្នាំ​២០២០ មន្ទីរ​ក៏បាន​ចេញ​លិខិត​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត បាន​ចំនួន​២៩​ការដ្ឋាន​, ចេញ​លិខិត​បើក​ការដ្ឋាន ចំនួន​៤០​ការដ្ឋាន និង​លិខិត​បិទ​ការដ្ឋាន ចំនួន​៥​ការដ្ឋាន​។​

​ប្រធាន​មន្ទីរ​រៀបចំ​ដែន​រូបនេះ​បន្តថា ការផ្ដល់សេវា​សាធារណៈ​លើ​សេវា​សុរិយាដី និង​សំណង់​ជូន​ប្រជាពលរដ្ឋ នៅ​ឆ្នាំ​២០១៩ បាន​ចំនួន ៦៦,៨៦៧​ឯកសារ ខណៈ​៥​ខែ ឆ្នាំ​២០២០ បាន​ចំនួន​២៥,៧០០​ឯកសារ​។​

​លោក សារិន វណ្ណា ក៏បាន​បញ្ជាក់​អំពី​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ផងដែរ​ថា ឆ្នាំ​២០១៩ បាន​ដោះស្រាយ​បញ្ចប់ ២​ករណី​, វិវាទ​ច្រានចោល ១​ករណី​, វិវាទ​ដក​ពាក្យបណ្ដឹង ៣​ករណី​, វិវាទ​បញ្ជូន​ឡើង​ទៅលើ ៧​ករណី​, វិវាទ​កំពុង​ដោះស្រាយ ៣១​ករណី​៕
​ដោយ​៖CEN​

 

spot_img
×