Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ក្រីក្រ​និង​ណែនាំ​អោយ​មន្ត្រី​មូលដ្ឋាន​យកចិត្តទុកដាក់​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​

spot_img

​ភ្នំពេញ​៖ លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៧ មករា​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ក្រីក្រ អូ​អណ្តូង សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ និង​បាន​ណែនាំ​អោយ​មន្ត្រី​មូលដ្ឋាន​យកចិត្តទុកដាក់​ក្នុង​ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​ ឃួង ស្រេង ​ខណៈ​សំណេះសំណាល​ជាមួយ​មេ​ភូមិ មេ​សហគមន​ចៅសង្កាត់ និង​ខណ្ឌ នាពេលនោះ បាន​មានប្រសាសន៍​លើកឡើងថា ក្នុងនាម​ជា​មន្ត្រី​ត្រូវ​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាជន​អោយ​បាន​ច្រើន​ជាង​និយាយ ចុះជួយ សហគមន​ក្រីក្រ ថា​តើ​ពួកគាត់​ចង់បាន​អ្វី​អោយ​យើង​ជួយ​ពួកគាត់​។ ប្រធាន​សហគមន ចៅសង្កាត់ ក្រុមប្រឹក្សា មេភូមិ​ត្រូវ​ប្រើ​សំដីសំដៅ​អោយ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ ពិសេស​ការផ្តល់សេវា​ជូន​គាត់​អោយ​បាន​លឿន​។​

​លោក​បញ្ជាក់ថា ការ​បំរើប្រជាជន​ប្រៀប​បាន​នឹង​ការ​ដណ្តាំបាយ​អញ្ចឹង​ដែរ ដោយ​ចាប់ផ្តើម​ដណ្តាំរ​ហូត​បាន​ឆ្អិន មិនមែន​ជាត់​បាយ​ហើយ​ទុក​ចោល​នោះទេ​។​កុំ​ធ្វើ​អ្វី​អោយ​ខុស​ពី​ច្បាប់ កុំ​យក​លុយ​គេ​ជា​ថ្នូរ​នឹង​ការបំរើ​សេវា ប្រយ័ត្ន​មានទោស ទណ្ឌ​ខណៈដែល​គេ​ប្តឹង ។​តែបើ​គេ​អោយ​យក​ទៅ កុំ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត ជាមួយ​យើង​អោយសោះ​។​

​លោក​ជម្រុញ​អោយ​មានកា​រលះ​បង់​រួមគ្នា​ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ម​អោយ​រីក​ធំ​ធាត់ ។ ​នៅ​សង្កាត់​គោក​រការ​នេះ​មាន​បណ្ឌល​សុខភាព​ហើយ​មាន​ទាំង​រថយន្ត​សង្គ្រោះបន្ទាន់ និង​មាន​ផ្លូវ​ល្អ ទៀត​វា​មិន​មាន​បញ្ហា​ទេ សំខាន់​យើង​បំរើ​ប្រជាពលរដ្ឋ​បាន​លឿន​ឬ​អត់​។​ចំពោះ ផលប៉ះពាល់​ជា​មួយ​ប្រជាពលរដ្ឋ យើង​ត្រូវ​រួម​គ្នា​សិក្សា​អោយបាន​ច្បាស់ ដើម្បី​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​
​ហើយ​បើ​ការងារ​នោះ ថ្នាក់​សង្កាត់​ខណ្ឌ​ដោះស្រាយ​មិនបាន រាយការណ៍​មក​ក្រុង​ដើម្បី​អោយ​ក្រុង​ដោះស្រាយ​បន្ត មិន​ត្រូវ​ទុក​ការ​ខ្វល់ខ្វាយ​របស់​ប្រជាជន​ចោល​នោះទេ​។​

​លោក​ថា បញ្ហា​ទឹក លោក​មាន​គម្រោង​ទិញ​ទឹក​ពី​រដ្ឋាករ ដោយ​លោក​នឹង​ប្រគល់​ជូន​រថយន្ត​ដើម្បី​ដឹក​ទឹក លក់​ដូន​ប្រជាជន​ក្នុងតម្លៃ​មួយ​ដែល​អាច​អោយ​ពួកគាត់​ទទួលយកបាន សំខាន់​អោយតែ​អ្នក​កាន់​រថយន្ត​ដឹក​ទឹក​នេះ​អាច​ដោះស្រាយ​កម្លាំង​ពលកម្ម ប្រេង និង​រថយន្ត​បាន​ពេល​រថយន្ត​ខូច​បង់​។​

​ក្រោយពី​បញ្ចប់​ការ​សំណេះសំណាល លោក​ឃួង ស្រេង បាន​បន្ត​ការ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ក្រីក្រ អូ​អណ្តូង សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ​បន្តទៀត ដើម្បី​ចង់​ដឹង​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន​មួយ​នេះ​និង​បាន​ចែក​ជា​ថ្នាំពេទ្យ​អោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន​នេះ​ផងដែរ​៕​ ដោយ​៖​កូឡាប​

spot_img
×