Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ​ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​៣៩ គ្រួសារ ក្នុងស្រុក​ស្វាយជ្រំ​

spot_img

​ខេត្តស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​សហការី បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​គ្រួសារ​ងាយ​រង គ្រោះ​(​ចាស់ជរា ១៦ គ្រួសារ កុមារកំព្រា ៥ គ្រួសារ ស្ត្រី​មេម៉ាយ ១១ គ្រួសារ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ៣ នាក់ ជន​ចំណាកស្រុក ២ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ២ គ្រួសារ ) សរុប​ចំនួន ៣៩ គ្រួសារ ក្នុងស្រុក​ស្វាយជ្រំ មកពី​ឃុំ​គឺ ឃុំ​ស្វាយ​ធំ ២១ គ្រួសារ និង​ឃុំ​គ្រួស ១៨ គ្រួសារ ។

​ការចុះ​សំណេះសំណាល​នេះ លោកជំទាវ​បាន​ថ្លែងថា ទោះបី​ជំងឺឆ្លង​កូ​វីដ ១៩ មាន​ការរីក​រាលដាល នៅលើ​ពិភពលោក​យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាពលំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ ។ ហើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ កាកបាទក្រហមកម្ពុជា ក៏បាន​រៀបចំ​និង​បាន​អនុវត្ត​វិធានការ​មួយចំនួន ដើម្បី​ផ្ដល់​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​រង​នូវ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ ជាពិសេស គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​។

​លោកស្រី​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវ​ប្រកាន់​អនាម័យ ហូប​ស្អាត ពិសារ​ទឹក​ដាំ​ពុះ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាច​ណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេស​ប្រ​ហេស​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ឱ្យសោះ ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល ព្រោះ​មួយរយៈ​ពេល​ដ៏​ខ្លី​នេះ មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​នៅក្នុង​ប្រទេស​យើង ៕
​ដោយ​៖​វ៉ៃ​កូ​

spot_img
×