Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កងរាជអាវុធហត្ថ​ខេ​ត្ថ​កំពង់ស្ពឺ ចាប់ខ្លួន ឧកញ៉ា សូ សារឹម ជា​លើក​ទី​២ ករណី​លក់​ដី​ខ្យល់​

spot_img

​កំពង់ស្ពឺ​៖ ឧកញ៉ា សូ សារឹម ជា​មេ​ឈ្មួញ​គួ​ក​ជេ​ដី​ល្បី​ពេញ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​លើក​ទី​២ ពាក់ព័ន្ធ​ករណី​លក់​ដី​ខ្យល់​។​

​កម្លាំង​កងរាជអាវុធហត្ថ​ខេ​ត្ថ​កំពង់ស្ពឺ បាន​ឃាត់ខ្លួន​លោក​ឧកញ៉ា សូ សារឹម នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ សូ សារឹម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ គ្រូពេទ្យ រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ឆបោក ប្រព្រឹត្ត​នៅ​ភូមិ​រំលេច ឃុំ​ព្រះ​ស្រែ និង​ភូមិ​ស្ដុក​ក្រល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ជនរងគ្រោះ ឈ្មោះ ហម សាវុធ ចង់​ទិញ​ដី​នៅ​ខេត្តកំពង់ស្ពឺ និង​បាន​ទំនាក់ទំនង​ឈ្មោះ គង់ សុខ​លីន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ (​មានការ​បង្ហើប​ថា​ជា​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​ឧដុង្គ​)​។​

​នៅពេលនោះ​ឈ្មោះ គង់ សុខ​លីន បាន​ណែនាំ​ឲ្យ​ឈ្មោះ ហម សាវុធ ស្គាល់ឈ្មោះ សូ សារឹម ដើម្បី​ទិញ​ដី​ចំនួន ២​ប្លង់ ដែល​ប្លង់​ទី​១ ទំហំ ២​ហិកតា តម្លៃ ៨,៥​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​រំលេច ឃុំ​ព្រះ​ស្រែ និង​ប្លង់​ទី​២ ទំហំ ៣​ហិកតា តម្លៃ ១០,៥​ក្នុង​មួយ​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ស្ដុក​ក្រល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ជនរងគ្រោះ បានប្រគល់​ប្រាក់​កក់​ចំនួន ៧០.០០០​ដុល្លារ (​ប្លង់​ទី​១ ចំនួន​ន ៤០.០០០​ដុល្លារ និង​ប្លង់​ទី​២ ចំនួន ៣០.០០០​ដុល្លារ​) ដោយមាន​ឈ្មោះ គង់ សុខ​លីន ផ្ដិតមេដៃ​ធ្វើជា​សាក្សី​។​

​ក្រោយមក​ដោយសារ​លោក ឧកញ៉ា សូ សារឹម គ្មាន​ដី​ប្រគល់ជូន​ជនរងគ្រោះ​តាម​កិច្ចសន្យា​ទើប​ជនរងគ្រោះ​ដាក់ពាក្យ​ប្ដឹង​តែម្ដង​។​

ញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នេះ បានឲ្យដឹងថា ឃាត់ខ្លួ​នបុ​រសម្នា​ក់តាម​ដីកា​តុលាការ នៅថ្ងៃទី១៦ ខែមិថុ​នា ឆ្នាំ២០២០ នៅចំណុចភូមិអង្គ្រង ឃុំ​ព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កម្លាំងជំនាញខេត្ត​ សហ​ការជាមួយកម្លាំងមូលដ្ឋានស្រុកឧដុ​ង្គ​ និងស្នាក់ការ៥៥១​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សូ សារឹម ភេទប្រុស អាយុ៤១​ឆ្នាំ​ មុខរបរពេ​ទ្យ មានទីលំនៅ​ភូមិ​អង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទ ឆបោក ​តាមដី​កាលេ​ខ​៤២៦ របស់ចៅក្រមស៊ើបសួរ ទិត​ ដាលី​ន នៃសាលាដំបូងខេត្តកំ​ព​ង់ស្ពឺ ។ បច្ចុប្បន្នកម្លាំងជំនា​ញ​ខេត្ត កំពុងបន្ត​នីតិវិធីបញ្ជូនជនសង្ស័យ ទៅសា​លាដំបូ​ងខេ​ត្តកំ​ពង់​ស្ពឺ​ ។

​គួររំលឹកថា លោក ឧកញ៉ា សូ សារឹម ធ្លាប់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​កាហ្វេ​មួយកន្លែង នៅខាងមុខ​ភូមិគ្រឹះ​របស់លោក​ស្មៀនឃុំ​ព្រះ​ស្រែ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ តាម​ដីកា បង្គាប់​ឲ្យ​ចូលខ្លួន​របស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លួច​លក់​ដី​របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​រំលេច ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ប៉ុន្តែ​លោក ឧកញ៉ា សូ សារឹម ត្រូវបាន​លោក ពេជ្រ ចិន្តា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×