ភ្នំពេញ៖ បុរសម្នាក់បានយកខ្សែទៅចងខ្សែភ្លើងកំពុងតែធ្លាក់មកក្រោមដើម្បីយកខ្សែភ្លើងបំពាក់ទៅខាងលើវិញ រួចក៏ឆ្លងចរន្តអគ្គិសនីឆក់ជាប់នឹងបង្គោលភ្លើងបណ្ដាលឲ្យធ្លាក់មកខាងក្រោម ភ្លាមៗនោះកម្មករដែលធ្វើការជាមួយគ្នាបានជួយយកបុរសខាងលើមកកប់ខ្សាច់ និងជួយរឹតខ្យល់ដង្ហើមដើម្បីជួយសង្គ្រោះគាត់តែដោយសភាពធ្ងន់ធ្ងពេកស្រាប់តែដាច់ខ្យល់ស្លាប់ផុតទៅ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង១៥នាទី ត្រូវនិងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើយករថយន្តស្ទូច និងអាប៊ុលដើម្បីលើកបុរសម្នាក់នោះទៅខាងលើដើម្បីចងខ្សែភ្លើងដែលធ្លាក់មកខាងក្រោមតែដោយសារអកុសលឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យធ្លាក់ផ្កាប់មុខមកក្រោមហើយភ្លាមៗមានកម្មករនិងបងប្អូនប្រជាពលរដ្ឋបានជួយលើកយកមកកប់ខ្សាច់និងហៅរថយន្តមកសង្គ្រោះបន្ទាន់ផងដែរតែដោយអកុសលធ្ងន់ធ្ងពេកបណ្តាលឲ្យគាត់ស្លាប់បាត់ទៅ។
បុរសបាត់បង់ជីវិតមានឈ្មោះ ខាត វឿនន អាយុ 28 ឆ្នាំមានស្រុកកំណើតនៅភូមិតូច ឃុំគ្រាំងខ្នាយ ស្រុកឈូក ខេត្តកំពត ដែលទីលំនៅបច្ច្បុន្ន រស់នៅផ្ទះជួលផ្សារព្រៃទា ជាមួយមិត្តភក្តិ គាត់មានប្រពន្ធ ហើយនិងមានកូនម្នាក់ តែសព្វថ្ងៃបានលែងលះប្រពន្ធបាន ២ ឆ្នាំ ហើយគាត់មកបម្រើការងារសព្វថ្ងៃជាងដាក់លូ។
ក្រោយពេលកើតហេតុសមត្តកិច្ចក៏បានពិនិត្យ ទៅលើសព និងធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពត រីឯតៃកុងរថយន្តស្ទូច និងតៃកុងអាប៊ុល សមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការបន្តែមទៅលើផ្លូវច្បាប់៕ សាម៉េត និងភក្ត្រា