Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​គណៈកម្មាធិកា​រុ សម្របសម្រួល​អន្តររដ្ឋាភិបាល រវាង​ចិន​និង​កម្ពុជា លើក​ទី​៥ ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម Wang Yi ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​ចិន និង​ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​រវាង​ចិន​និង​កម្ពុជា​លើក​ទី​៥​រួមគ្នា ហើយ​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​តាមរយៈ​Video Conference​។

​ភាគី​ទាំង​ពីរបាន​បូកសរុប​សមិទ្ធផល​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែលមាន​នៅក្រោយ​កិច្ចប្រជុំ​លើក​ទី​៤ ក៏បាន​យល់ព្រម​រួមគ្នា​លើកកម្ពស់​មុខងារ​កិច្ចសម្របសម្រួល​រៀបចំ​នៃ​គណៈកម្មាធិការ ហើយ​ចាត់ទុក​គណៈកម្មាធិការ​ជា​យន្តការ​មេ​សម្រាប់​ជំរុញ​អនុវត្ត​កសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន​និង​កម្ពុជា​។​

​លោក​ទីប្រឹក្សា​រដ្ឋ​ចិន​មានប្រសាសន៍ថា ស្ថិតក្រោម​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស និង​កិច្ចសម្របសម្រួល​រៀបចំ​ពី​គណៈកម្មាធិការ បាន​អនុវត្ត​ផែនការ​សកម្មភាព​នៃ​ការកសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន និង​កម្ពុជា​ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ បាន​ជំរុញ​ទំនាក់ទំនង​ទាំងពីរ​ប្រទេស​ឈានទៅរក​ដំណាក់កាល​ថ្មី​មួយទៀត​។

​ក្រោយពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​វីរុស​COVID-19​មក ចិន​និង​កម្ពុជា​បាន​គាំទ្រ​គ្នា ជួយ​គ្នា​ទៅវិញទៅមក បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កាន់តែ​ស្អិតល្មួត ធ្វើ​ឲ្យ​មិត្តភាព​ប្រពៃណី​មួយ​នេះ​កាន់តែ​រឹងមាំ​អស្ចារ្យ​។​

​លោក​បាន​បន្តទៀតថា ឆ្នាំនេះ​ជា​ខួប​អនុស្សាវរីយ៍​១០​ឆ្នាំ​នៃ​ការកសាង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា ក៏​ជា​ខួប​អនុស្សាវរីយ៍​១​ឆ្នាំ​នៃ​ការកសាង​សហគមន៍​ជោគវាសនា​រួម​ផងដែរ កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​បានបង្ហាញ​ពី​ស្ថានភាព​ល្អប្រសើរ​នៃ​ការអភិវឌ្ឍន៍​ទិសដៅ និង​វិវឌ្ឍន​ភាព​កាន់តែ​ទូលាយ​នាពេល​អនាគត​។

​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស​កាន់តែ​ស្អិតរ​មួ​ត កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការជំរុញ​យ៉ាង​គ្រប់​ជ្រុងជ្រោយ គម្រោង​សំខាន់ៗ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ជាច្រើន​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់​។

​ភាគី​ទាំងពីរ​បានរៀបចំ​សកម្មភាព​នៃ​ឆ្នាំ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​បាន​យ៉ាង​ជោគជ័យ និង​សកម្មភាព​ជាច្រើន​ផ្សេងទៀត ដែល​ទាំងនេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​បទល្មើស​ឆ្លងដែន​ផ្សេងទៀត​។

​ភាគី​ចិន​រីករាយ​បន្ត​រួមដៃគ្នា​ជាមួយ​ភាគី​កម្ពុជា​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជំរុញ​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ទទួលបាន​សមិទ្ធផល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​នឹង​ស្ថានភាព​ជំងឺ​វីរុស ក៏ដូចជា​ការអភិវឌ្ឍ​ក្នុងសង្គម​សេដ្ឋកិច្ច​ផងដែរ ជំរុញ​ទំនាក់ទំនង​នៃ​ទ្វេភាគី​រឹតតែ​ស៊ីជម្រៅ រឹតតែ​ទូលំទូលាយ និង​រឹត​តែមាន​កម្រិត​ខ្ពស់​ថែម​មួយកម្រិត​ទៀត​។​

​ឯកឧត្តម​ទីប្រឹក្សា​មានប្រសាសន៍ថា ភាគី​ចិន​រីករាយ​បន្ត​ពង្រឹង​ការសម្របសម្រួល​ទំនាក់ទំនង​ដែល​ក្រោម​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា​, កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ និង​តំបន់​ផ្សេងទៀត​ជាមួយ​ភាគី​កម្ពុជា គាំទ្រ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បូក​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ និង​ការរៀបចំ​ឆ្នាំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​ចិន​-​អាស៊ាន​ផងដែរ ជំរុញ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(Regional Comprehensive Economic Partnership)​ក្នុងឆ្នាំនេះ​។

​ភាគី​ចិន​រីករាយ​បន្ត​សហការ​ជាមួយ​ភាគី​កម្ពុជា ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​(Declaration of the Conduct of the South China Sea)​ឲ្យ​មាន​ប្រសិទ្ធភាព​យ៉ាង​ជ្រុងជ្រោយ ដើម្បី​សម្រេច​ឲ្យ​បាន​ជោគជ័យ​នៃ​ការចចារ​លើ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​(Code of Conduct in the South China Sea-COC)​ឲ្យ​បាន​ឆាប់រហ័ស​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា កម្ពុជា​ចិន​ជា​មិត្ត​ដែកថែប​នឹង​គ្នា​។ ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID-19​មក ភាគី​ទាំង​ពីរបាន​គាំទ្រ​គ្នា និង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​វីរុស នេះ​បានបង្ហាញ​ពី​មនោសញ្ចេតនា​មិត្តភាព​ដែល​ប្រៀប​ដូច​បងប្អូន​ដ៏​រឹងមាំ​។ ចាប់តាំងពី​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​ត្រូវបាន​កសាងឡើង​ដោយ​កម្ពុជា​និង​ចិន សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​ក៏​ទទួលបាន​យ៉ាងច្រើន​ជាទី​គាប់ចិត្ត បាន​ជួយ​ជំរុញ​ការកសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​។

​ភាគី​កម្ពុជា​នឹង​ចងចាំ​ក្នុង​ក្រអៅបេះដូង​រាល់​សកម្មភាព​ដែល​ភាគី​ចិន​តែង​គាំទ្រ និង​ជួយ​ដល់​កម្ពុជា នឹង​បន្ត​ជាមួយ​ភាគី​ចិន​អនុវត្ត​ផែនការ​សកម្មភាព​សហ​គម​ន៍​ជោគវាសនា​រួម​អស់ពី​កម្លាំងកាយ​និង​ចិត្ត ដោយ​ផ្អែកលើ​ការចង្អុលបង្ហាញ​នៃ​កុង​សុង​ស៊ី​សរ​បស់​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រឹតតែ​ស៊ីជម្រៅ​និង​ជាក់ស្តែង​ថែម​មួយកម្រិត​ទៀត​។​

ភាគី​កម្ពុជា​បន្ត​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​យ៉ាង​មុតមាំ គាំទ្រ​ភាគី​ចិន​អនុម័ត​សេចក្តីសម្រេច​ការពារ​ស​ន្តិ​សុខ​ជាតិ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។ ភាគី​កម្ពុជា​គាំទ្រ​ពហុភាគី​និយម គាំទ្រ​កិច្ចសហប្រតិបត្តិការ​ចិនអាស៊ាន និង​ប្រឆាំង​ជាដាច់ខាត​ចំពោះ​ឯកតោភាគី​និយម​និង​ការពារ​និយម​។​

​ភាគី​ទាំង​ពីរបាន​យល់ឃើញ​ដូចគ្នា​ថា ជំងឺ​វីរុស ​COVID-19​ជា​បញ្ហា​នៃ​ការ​ប្រឈម​ដ៏​ធំ​សម្រាប់​មនុស្សជាតិ​ទាំងឡាយ គ្រប់ភាគី​គួរតែ​សាមគ្គី​គ្នា ប្រឆាំងនឹង​ទង្វើ​ដែល​យក​ជំងឺ​វីរុស​មក​ធ្វើជា​នយោបាយ និង​លាប​ពណ៌​បង្ខូច​អ្នកដទៃ គាំទ្រ​ការរួមចំណែក​យ៉ាងសំខាន់​របស់​អង្គការ​សុខភាព​ពិភពលោក រួមគ្នា​កសាង​សហគមន៍​សុខភាព​សុខាភិបាល​សម្រាប់​មនុស្ស​ជាតិ​ទាំងឡាយ​។​

​ភាគី​ទាំងពីរ​បានប្រកាស​កសាង​ច្រក​រហ័ស​(Fast Lane for Personnel Exchanges)​សម្រាប់​ទំនាក់ទំនង​ទៅវិញទៅមក​នៃ​ក្រុមការងារ និង​ច្រក​បៃតង​(Green Channel for Commodities)​សម្រាប់​ទំនិញ និង​ព្រមទាំង​បាន​យល់ស្រប​សម្រេច​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ទ្វេភាគី​ឲ្យ​បាន​ឆាប់រហ័ស បង្កើត​ស្ថាប័ន​កុងស៊ុល និង​ការចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ជា​ផ្លូវការ​។​

​ក្រោយពី​បានបញ្ចប់​កិច្ចប្រជុំ​រួច ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីអំពី​ការលើក​កម្រិត​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​រវាង​ចិន​និង​កម្ពុជា ដែល​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​វីរុស និង​ព្រមទាំង​បាន​ចុះផ្សាយ​ក្នុង​បណ្ដា​សារព័ត៌មាន​រួមគ្នា​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×