Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់គាំង​នៅ​ម៉ា​ឡេ​ស៊ី ដោយសារ​កូ​វីដ​១៩ មកដល់​កម្ពុជា ក្រសួង​នឹង​បញ្ជូនទៅ​ស្រុកកំណើត ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​

spot_img

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ជាប់គាំង​នៅ​ប្រទេស​ម៉ា​ឡេ​ស៉ី ដោយសារ​ជំងឺ​កូ​វីដ​១៩ សរុប​ជាង​២០០​នាក់ បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង ៥៖៣០​នាទី​។​

​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៉ី បាន​ជួបពិភាក្សា​តាមរយៈ Teleconference ជាមួយ​លោក Eldeen Husaini ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៉ី​ប្រចាំ​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៉ី កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​រៀបចំ​ជើងហោះហើរ​ជូន​ពួកគាត់​។​

​ជើងយន្តហោះ​ពាណិជ្ជ​កម្មនេះ មាន​អ្នកដំណើរ​ចំនួន ២១១​នាក់ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ចំនួន​២០៤ និង​ជនបរទេស​ចំនួន​៧​នាក់​។

ដោយឡែក​នៅ​ថ្ងៃ​ដដែល ជើងយន្តហោះ​នេះ ក៏​នឹង​ដឹកយក​ប្រជាពលរដ្ឋ​ម៉ា​ឡេ​ស៉ី​ចំនួន​ជាង ១៦០​នាក់ ត្រឡប់​មកកាន់​ប្រទេស​ម៉ា​ឡេ​ស៉ី​វិញ​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា និង​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​។​

លោកស្រី យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​វិញ​នៅ​ថ្ងៃ​យប់​នេះ ចំនួន​២០៤​នាក់ ត្រូវបាន​នាំយកទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​ន​វ័​ន្ត ហើយ​​ក្នុងករណី​រក​ពុំ​ឃើញ​មាន​វិជ្ជមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ទេ ក្រោយ​ធ្វើតេស្ត​រួច ក្រសួង​នឹង​បញ្ជូន​ពួកគាត់​ទៅ​តាម​ខេត្ត​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​សុខាភិបាល ហើយ​អ្នកដំណើរ​មកដល់​ទាំងអស់ អ្នក​ត្រូវ​ឆ្លងកាត់​ម៉ាស៊ីន​ស្កេ​ន​តាមដាន សីតុណ្ហភាព​ក្នុង​ខ្លួន ដើម្បី​ស្វែងរក​វីរុស​កូ​វីដ​១៩​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​បន្តថា ប្រសិនបើ​អ្នក​កំពុង​ត្រលប់​មកពី​តំបន់​ណាមួយ​ដែលមាន​មេរោគ​កូ​រ៉ូ​ណា ឬ​ក្នុងករណី​អ្នកណា​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម​ក្នុង​រយៈពេល​១៤​ថ្ងៃ បន្ទាប់ពី​ការធ្វើដំណើរ​ត្រឡប់មកវិញ ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​គ្រូពេទ្យ ឬ ទូរស័ព្ទ​ទៅ​លេខ​១១៥​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​បន្តថា ប្រសិនបើ​អ្នក​កំពុង​ត្រលប់​មកពី​តំបន់​ណាមួយ​ដែលមាន​មេរោគ​កូ​រ៉ូ​ណា ឬ​ក្នុងករណី​អ្នកណា​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម​ក្នុង​រយៈពេល​១៤​ថ្ងៃ បន្ទាប់ពី​ការធ្វើដំណើរ​ត្រឡប់មកវិញ ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​គ្រូពេទ្យ ឬ ទូរស័ព្ទ​ទៅ​លេខ​១១៥ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×