Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ទៀត បានជា​សះស្បើយ និង​មិនមាន​ករណី​ជំងឺ​កូ​វីដ​ថ្មី​ទេ

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់ទៀត​ឲ្យ​ជាសះស្បើយ និង​មិនមាន​ករណី​ឆ្លង​ថ្មី​ទេ នៅ​ថ្ងៃទី​១៦ ខែមិថុនា​។ គិត​ត្រឹម​ថ្ងៃទី​១៧ ខែមិថុនា​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​សរុប​១២៨​នាក់ ក្នុងនោះ​ជាសះស្បើយ​១២៦​នាក់ និង​កំពុង​សម្រាក​ព្យាបាល​២​នាក់ និង​មិនមាន​ករណី​ស្លាប់​ទេ​។​

​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​សះស្បើយ​នៅពេលនេះ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ហ្វីលីពីន បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×