Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ទឹក​ភ្នែក​ពុំបាន​! គ្រា​ដឹងថា​ក្មេងស្រី​អាយុ​១០​ឆ្នាំ ធ្វើជា​មេ​គ្រួសារ​ចិញ្ចឹម​ប្អូនៗ​តូច​២​នាក់​យ៉ាង​វេទនា បន្ទាប់​ឪពុក​ស្លាប់ រីឯ​ម្តាយ​ចិត្តខ្មៅ​រត់ចោល​

spot_img

​វា​ជា​សិទ្ធិ​របស់​កុមារ​គ្រប់ៗ​រូប ក្នុងការ​ចំណាយពេលរ​បស់​ពួកគេ តាមរយៈ​ការលេង​សប្បាយៗ និង​រីករាយ​ជាមួយ​មិត្តភក្តិ ខណៈពេល​ទៅ​សាលា​ក្រេប​យកចំណេះ​វិជ្ជា​សម្រាប់​អនាគត​របស់​ពួកគេ ។ ប៉ុន្តែ​សម្រាប់​ក្មេងស្រី​ដ៏​កំសត់​ម្នាក់នេះ ដែលមាន​ឈ្មោះថា Xiao Ying អាយុ ១០ ឆ្នាំ និង​ប្អូន​តូចៗ​របស់​នាង ឃើញ​ហើយ​ស្ទើរ​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹកភ្នែក​ពុំខាន ។ នាង​នៅ​ក្មេង​ខ្លី ហេតុនេះ​គ្មាន​ជំរើស​អ្វី​ក្រៅពី​ធ្វើជា​មេ​គ្រួសារ​ទេ បន្ទាប់ពី​ឪពុក​របស់​ពួកគេ​បាន​ស្លាប់ចោល ខណៈ​ម្តាយ​របស់​ពួកគេ​បាន​បោះបង់ចោល​ពួកគេ​ទៀតផង​នោះ ។​

​ក្មេងស្រី​នេះ​រស់នៅ​ជាមួយ​បងប្អូន​បង្កើត​របស់​នា​ង​នៅក្នុង​ភូមិតូច​មួយ​នៅ Nantang ។ សព្វថ្ងៃនេះ នាង​តូច​បាន​រាប់​រង​ដាំ​ស្ល និង​ធ្វើ​កិច្ចការ​ផ្ទះ​គ្រប់បែបយ៉ាង ជំនួស​ឲ្យ​ឪពុកម្តាយ​របស់​នាង​ដែល​បាន​បាត់បង់ ។ ពីរ​បី​ឆ្នាំ​កន្លងមកនេះ មុន​ឪពុក​របស់​នាង​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក ហើយ​ម្ដាយ​ដែល​មិន​ទទួលខុសត្រូវ​របស់​នា​ង បាន​រត់​យករួចខ្លួន ហើយ​ទុកឱ្យ​ពួកគេ​រស់​ខ្វះ​ភាពកក់ក្តៅ​តែ​ជាមួយ​ឪពុក ។​

​សព្វថ្ងៃនេះ Xiao រស់នៅក្នុង​ជីវិត​ដ៏​លំបាក ជាមួយ​ប្អូនប្រុស​តូចៗ​២​នាក់​របស់​នាង ប៉ុន្តែ​នាង​មិនដែល​គិតពី​ការបោះបង់ចោល​អំពី​ជីវិត​កំសត់​នេះឡើយ និង​តស៊ូ​មើលថែ​ប្អូនៗ​យ៉ាង​កក់ក្តៅ ។​

​ពូ​របស់​ពួកគេ​មាន​ឈ្មោះថា Xiao Ying បាន​ជំរុញ​ឲ្យ​ប្អូនប្រុស​ទាំងពីរ​នាក់​រប​ស់​នាង ទៅ​គេ​សុំ​ចិញ្ចឹម ប៉ុន្តែ​នាង​បាន​ប្រឆាំង​ជាដាច់ខាត ។ នាង​មិន​អនុញ្ញាតឱ្យ​អ្នកដទៃ​យក​បងប្អូន​របស់​នាង​ចេញ​ឡើយ ហើយ​បាន​ស្បថ​ថា​នាង​អាច​ធ្វើជា​ម្តាយ​និង​ជា​ឪពុក​របស់​ពួកគេ​បាន ។​

​នាង​នឹង​បង្រៀន​ពួកគេ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវ​ការដឹង រួមទាំង​វិធី​ដុសធ្មេញ និង​ខិតខំ​រៀនសូត្រ​ផងដែរ ។ ទោះយ៉ាងណា សព្វថ្ងៃនេះ ក្មេង​កំព្រា​ទាំងបី​នាក់ កំពុង​រស់នៅ​ជាមួយ​ពូ​របស់​ពួកគេ ។​

​ប៉ុន្តែ សម្រាប់ Xiao Ying នាង​មាន​តួនាទី​ការងារ​ដ៏​ច្រើន ដើម្បី​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង នាង​ជា​សិស្ស​គំរូ​ម្នាក់​នៅឯ​សាលារៀន​របស់​នាង​ទៀតផង ។

​ពេលឮ​រឿងរ៉ាវ​ដ៏​ខ្លោចចិត្ត​របស់ Xiao, ខាង​សាលារៀន​ក៏​រៀបចំ​ពិធី​ផ្តល់​អំណោយ​មួយ​សម្រាប់​នាង​ផងដែរ ។ មនុស្ស​ជាច្រើន​ដែលមាន​ក្តី​អាណិតអាសូរ​ខ្លាំង បាន​បរិច្ចាគ​លុយកាក់ និង​សម្ភារៈ​ប្រចាំថ្ងៃ​សម្រាប់​ក្មេង​ព្រា​ដ៏​គួរ​ឲ្យ​សរសើរ​នេះ បន្ទាប់ពី​បានដឹង​អំពី​ស្ថានភាព​ដ៏​សោកសៅ​របស់​នាង ៕​ ចន្ទី

    

spot_img
×