Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ចាប់អារម្មណ៍ ពី​ការចិញ្ចឹម​មាន់ តាមបែប​បច្ចេកទេស កាន់តែច្រើន​គ្នា នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ កសិករ​និង​ពលរដ្ឋ​ខ្មែរ បាន​ចាប់អារម្មណ៍​ពី​ការចិញ្ចឹម​មាន់ តាមបែប​បច្ចេកទេស​កា​ន់​តែ​ច្រើន​គ្នា ហើយ​ងាក​មករក​រៀនសូត្រ ពី​របៀប​ចិញ្ចឹម​តាម​វិធី​សម័យ​ទំនើប មានការ​ចិញ្ចឹម​មាន់​សិប្ប​និមិត្ត មាន់​៣​សាសន៍ និង​មាន់​កសិកម្ម​ជាដើម ខណៈ​ការចិញ្ចឹម​មាន់​តាមបែប​បច្ចេកទេស ទទួលបាន​ផល​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា ងាយស្រួល​ក្នុងការ​ចិញ្ចឹម ដើម្បី​ឲ្យ​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​នោះ​។​

​ក្រុម​កសិករ​ដែល​មក​ចូលរួម​រៀន ពី​របៀប​ចិញ្ចឹម​មាន់​សិប្ប​និមិត្ត (​មាន់​ឈាម​ពីរ​) ជាមួយ​អ្នកជំនាញ​របស់​កសិដ្ឋាន​អាន​ស៊ីន សហការ​ពី​គម្រោង​អេ​ម អង្គការ​វើ​ល​វី​សិន រួមទាំង​ដៃគូ​អភិវឌ្ឍ​មួយចំនួនទៀត ដែល​ស្ថិតក្នុង​ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្ត​បាត​ដំបង កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។​

​ក្រុម​កសិករ​ដែល​មក​ចូលរួម​រៀន ពី​របៀប​ចិញ្ចឹម​មាន់ បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​ពួកគាត់​បាន​ចិញ្ចឹម​មាន់​ប្រភេទ​មាន់​ស្រែ ដោយ​ចិញ្ចឹម​តាមបែប​បុរាណ ទាំង​ការ​ភ្ញាស់​កូន ការ​ឲ្យ​ចំណី​ក៏​មិន​ទៀង​ពេលវេលា ហើយ​មិនដឹង​ពី​របៀប​ចាក់​ថ្នាំ​វ៉ាក់សាំង​ជាដើម ដែល​កត្តា​ទាំងអស់​នេះហើយ បានធ្វើ​ឲ្យ​មាន់​ងាប់​ច្រើន​។ ក្រោយពី​ចំណាយ​ពេលវេលា ជាមួយនឹង​ការរៀនសូត្រ ពី​ការចិញ្ចឹម​មាន់​សិប្ប​និមិត្ត​នេះ ឃើញថា​ដឹង​ច្រើន ទាំង​របៀប​ធ្វើ​កន្លែងដេក​របស់​វា ការ​ឲ្យ​ចំណី និង​ការដាក់​ថ្នាំ​បង្ការ​ជាដើម ហើយ​នៅពេល​ពួកគេ​អនុវត្តតាម​វិធី​បច្ចេកទេស​សម័យ​ទំនើប​នេះ រំពឹងថា​ការចិញ្ចឹម​នឹង​ទទួលបាន​ជោគជ័យ​។​

​លោក ផាន ស៊ី​ណាត់ អ្នកគ្រប់គ្រង​កសិដ្ឋាន​អាន​ស៊ិន បាន​លើកឡើងថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ផ្ដោតទៅលើ​ការដាក់​ថ្នាំ​វ៉ាក់សាំង ការ​បង្កាត់​ពូជ​មាន់​ប្រភេទ​សិប្ប​និ​មិ​ន្ត រួមទាំង​បច្ចេកទេស​មួយចំនួនទៀត ដោយ​ការបង្រៀន​នេះ មាន​ទាំង​ទ្រឹស្ដី និង​ការចុះអនុវត្ត​ផ្ទាល់ នៅក្នុង​កសិដ្ឋាន​តែម្ដង ។​

​គួរ​បញ្ជាក់ថា មាន់​សិប្ប​និមិត្ត ដែល​កសិករ​កំពុង​ចាប់អារម្មណ៍​ចិញ្ចឹម​នេះ គឺមាន​តម្លៃ​ទាប​ជាង​មាន់​ស្រែ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដូច​មាន់​ស្រែ​ក្នុង​មួយ​គីឡូក្រាម​លក់បាន ១៦.០០០​រៀល មាន់​សិប្ប​និមិត្ត​អាច​លក់បាន​មួយ​គីឡូក្រាម ១៥.០០០​រៀល ហើយ​តម្រូវការ​ទីផ្សារ​មួយ​ប្រភេទ​នេះ ក៏​សម្បូរ​ផងដែរ ក្នុង​ទីផ្សារ​នានា ទាំង​ក្នុង​ខេត្តបាត់ដំបង នាំទៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត ៕
​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×