Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ប្រកាសថា នឹង​លែង​ទ្រាំ​នឹង​ឥរិយាបទ មិន​សម​ហេតុផល​របស់​កូរ៉េខាងជើង​ទៀតហើយ​

spot_img

​វិមាន​ខៀវ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ពុធ​នេះ​បាន​និយាយថា ការរិះគន់​កាលពីពេល​ថ្មីៗ របស់​កូរ៉េខាងជើង ទៅលើ​ប្រធានាធិបតី ម៉ូ​ន ជេ​អ៊ី​ន​គឺ​មិន​សម​ហេតុផល ហើយ​ខ្លួន​នឹង​លែង​ទទួលយក​អាកប្បកិរិយា មិន​សម​ហេតុផល​របស់​កូរ៉េខាងជើង​ទៀតហើយ​។​

​ការប្រកាស​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​នេះ កើតឡើង​មួយថ្ងៃ ក្រោយពេល​កូរ៉េខាងជើង បាន​បំផ្លាញចោល​ការិយាល័យ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​។​

​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី លោក Yoon Do-han បាន​និយាយថា ការរិះគន់​របស់ Kim Yo Jong ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង ទៅលើ​ប្រធានាធិបតី ម៉ូ​ន ជេ​អ៊ី​ន​គឺជា “​អាកប្បកិរិយា​ដ៏​គ​គ្រើន និង​គ្មាន​ហេតុផល​” ដែល​វា​គឺជា​ហេតុផល​បំផ្លាញ​ដល់​ទំនុកចិត្ត ដែល​កសាងឡើង​ដោយ​មេដឹកនាំ​ទាំងពីរ​។​

​លោក ម៉ូ​ន ជេ​អ៊ី​ន​បានស្នើ​ឲ្យ​មានការ​បញ្ជូន​ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​ប្រធាន​ចារកម្ម​ទៅកាន់​កូរ៉េខាងជើង ក្នុងនាម​ជា​បេសកជន ប៉ុន្តែ​ការផ្តល់​នោះ ត្រូវបាន​ប្អូនស្រី​បង្កើត​របស់លោក គីម ជុង​អ៊ុន​បដិសេធចោល ដោយ​លើកឡើងថា “​ជា​សំណើរ​ដ៏​ល្ងង់ និង​គួរ​ឲ្យ​ខ្លាច​”​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។​

​សារព័ត៌មាន​ផ្សាយ​ទៀតថា “​ដំណោះស្រាយ​ចំពោះ​វិបត្តិ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​គ្មាន​ទំនួល​ខុសត្រូវ និង​អសមត្ថភាព​របស់​កូរ៉េខាងត្បូង នឹង​មិនអាច​កើតមានឡើង​ឡើយ ហើយ​វិបត្តិ​នោះ​អាច​បញ្ចប់​នៅពេល​មានការ​ប៉ះប៉ូវ​សមរម្យ​”​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង​បាន​កាត់​ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់ ជាមួយនឹង​កូរ៉េខាងត្បូង រួមមាន បណ្តាញ​ទំនាក់ទំនង រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បាន​ខឹង​ដោយសារ​ក្រុម​ផ្តាច់ខ្លួន​នៅក្នុង​កូរ៉េខាងត្បូង​បាន​បង្ហោះ​ខិ​ត្ត​ប័​ណ្ឌ​ចូលក្នុង​ព្រំដែន​។​

​ក្រុម​ដែល​ផ្តាច់ខ្លួន​ចេញពី​កូរ៉េខាងជើង ជារឿយៗ​បង្ហោះ​ប៉េងប៉ោង​ចូល​ព្រំដែន ដោយមាន​ភ្ជាប់​ជាមួយនឹង​ខិ​ត្ត​ប័​ណ្ឌ ព្រមទាំង​វត្ថុ​ផ្សេងៗ​ដូចជា អាហារ ក្រដាសប្រាក់ ១​ដុល្លារ និង Flash USB ដែល​ក្នុងនោះ​មាន​ភាពយន្ត​កូរ៉េខាងត្បូង និង​ព័ត៌មាន​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA


spot_img
×