Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ ភាគី​ពាក់ព័ន្ធ រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ កូ​វីដ​-១៩ នេះ ទទួលជោគជ័យ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​ក​ម្មាធ​ការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិ​តេ​យ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) មានប្រសាសន៍ថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០​នេះ ទោះបី​កម្ពុជា ជួប​ស្ថានភាព​ការរីក រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ក៏ដោយ ក៏​ភាគី​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​កិច្ចការ​នានា ដើម្បី​ប្រយុទ្ធ ប្រឆាំង​ជំងឺ កូ​វីដ​-១៩ ដោយ​ទទួលបាន​ជោគជ័យ ផងដែរ​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​បែបនេះ ក្នុង​កិច្ចប្រជុំ​លើក​ទី​១៨ របស់ គណៈ​ក​ម្មា​ធិ ការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិ​តេ​យ្យ នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប នា​ព្រឹក​ថ្ងៃ ពុធ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា “​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០​នេះ ទោះបី​ស្ថិតក្នុង​ស្ថានភាព ដ៏​លំបាក​ដោយសារ​ការឆ្លង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​យើង​បានរួម​សហការគ្នា​រៀបចំ និង​អនុវត្ត​កិច្ចការ​ជា​អាទិភាព នឹង​ចាំបាច់​នានា ដែល​ធ្វើ​ឲ្យ​យើង​ទទួលបាន​លទ្ធផល ប្រកបដោយ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ ដ៏​កាច​សាហាវ​នេះ ព្រមទាំង​បាន​រក្សា​និរន្តរភាព នៅ​ការបំពេញ​ការងារ​តាម​វិស័យ​ជំនាញ​របស់ខ្លួន និង​ប្រកាន់​ភ្ជាប់​ការងារ​នានា​របស់ខ្លួន​”៕
​ដោយ​៖ កូ​ឡាប​

spot_img
×