Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ អំពាវនាវដល់បណ្តាញសារព័ត៌មាន ទាំង​បណ្តាញ​អន​ឡាញ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ចុះផ្សាយ ឬ​ផុស​ព័ត៌មាន ប្រកបដោយ​វិជ្ជាជីវៈ​

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​របាយការណ៍ ស្តីពី​លទ្ធផល នៃ​ការចុះ​អង្កេត​ស្រាវជ្រាវ​ករណី​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​អំពី នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​បណ្តាញសារព័ត៌មាន ទាំង​បណ្តាញ​អន​ឡាញ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នានា ជាពិសេស​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ចុះផ្សាយ ឬ​ផុស​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​។​

​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការចុះ​អង្កេត​ស្រាវជ្រាវ​ករណី​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​មួយរូប មាន​ទីលំនៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ពីបទ​ប្រើប្រាស់​ឯកសារ​ជនជាតិខ្មែរ​ខុសច្បាប់ ដោយ​ពុំមាន​ដីកា ឬ​សេចក្តីជូនដំណឹង​ជាមុន​នោះទេ ហើយ​សារព័ត៌មាន​នោះបាន​លើកឡើង​បន្តថា មានការ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​មួយ​យប់ មុននឹង​បញ្ជូនមក​រាជធានី​ភ្នំពេញ​។​

​សូម​ជម្រាប​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន ក្រោយពី​ការចុះ​អង្កេត​ស្រាវជ្រាវ​កន្លងមក ទទួលស្គាល់ថា បណ្តាញសារព័ត៌មាន​មួយចំនួន​ពិតជា​បាន​ចុះផ្សាយ​ជា​ករណី​មាន​ឬ​កើតឡើង​ពិតប្រាកដ​មែន និង​ប្រកបដោយ​វិជ្ជាជីវៈ ដែល​នេះ​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​កែលម្អ​ចំនុច​ខ្វះខាត ភាព​អសកម្ម និង​លុបបំបាត់​មន្ត្រី​ខិលខូច​មួយចំនួន​យក​តួនាទី​បម្រើ​ផលប្រយោជន៍​ខ្លួន ឬ​បក្ខពួក​។ ប៉ុន្តែ​ក៏មាន​សារព័ត៌មាន​មួយចំនួនទៀត ពិតជា​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​គ្មាន​ប្រភព​ច្បាស់លាស់ និង​ជាពិសេស​បាន​ចុះផ្សាយ​ករណី​ដែល​កើតមាន​យូរ​មកហើយ ឬ​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប និង​លុបបំបាត់​រួចហើយ​ដែរ ដែល​នេះ​ពិតជា​បាន​បង្ក​ការភាន់ច្រឡំ​មតិសាធារណៈ បំផុល​សង្គម​យ៉ាងធ្ងន់ធ្ង​រ ទង្វើ​នេះ​បាន​ជះឥទ្ធិពល ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មន្ត្រីរាជកា​រ ដែល​ខុស​ផ្ទុយ​យ៉ាងធ្ងន់ធ្ងរ នឹង​វិជ្ជាជីវៈ​ខាង​សារព័ត៌មាន ។​

​លោក​អគ្គាធិការដ្ឋាន ជាថ្មី​ម្តងទៀត សូម​អំពាវនាវ​ដល់​ប​ណ្តា​ញ​សារព័ត៌មាន (​ទាំង​បណ្តាញ​អន​ឡាញ​) និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នានា ជាពិសេស​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ចុះផ្សាយ ឬ​ផុស​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន ៕

​ដោយ​៖​កូ​ឡាប​

 

spot_img
×