Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បញ្ជា​ទិញ​រថយន្តយោធា ២៩០​គ្រឿង ពី​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា បាន​បញ្ជា​ទិញ​រថយន្តយោធា​ចំនួន ២៩០​គ្រឿង ពី​ប្រទេស​ចិន ហើយ​ចែកជូន​ដល់​បណ្តា​ស្ថាប័ន​អង្គភាព នៃ​កងយោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​យកទៅ​បំរើការ​ងារ​តាម​អង្គភាព​នីមួយៗ​។

​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក ឯកឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​និង​ទទួល​រថយន្តយោធា​ចំនួន ២៩០​គ្រឿង ដែល​បញ្ជា​ទិញ​ពី​ចិន ដើម្បី​ចែកជូន​ដល់​បណ្តា​ស្ថាប័ន អង្គភាព នៃ​កងយោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​បញ្ជាការដ្ឋាន​កងទ័ព​គោក បាន​ឲ្យ​ដឹងថា ការទិញ​រថយន្តយោធា​ទាំងនេះ មិនបាន​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​ឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន អំពាវនាវ​ដល់​សប្បុរ​សជន​ក្នុងស្រុក​នានា ដើម្បី​ប្រមូល​ថវិកា​ទិញ​រថយន្ត​ធុន​ធំ ២៩០ គ្រឿង ពី​ប្រទេស​ចិន សម្រាប់​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា និង​នគរបាលជាតិ​។​

​ប្រភព​ដដែល​បន្តថា ថវិកា​នេះ គឺជា​ថវិកា​សប្បុរសជន​ដែល​ផ្តល់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយឧបត្ថម្ភ​ដល់​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​៕
​ដោយ ៖ CEN


spot_img
×