Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ស្រី​ស្អាត​ឆ្លៀត Live វីដ​អូ​លក់​តាម​អន​ឡាញ ត្រូវ​ចោរ​ស្រី​ជើងចាស់​ម្នាក់ ចូល​បន្លំ​លួច​លុយ​អស់​ជាង​១​ពាន់​ដុល្លារ និង​បន្តោង​ខ្សែក​ប្លា​ទីន​២ នៅ​ក្រុង​តាខ្មៅ​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ជា​អាជីវ​ករលក់​ខោអាវ​ម្នា​ក់នៅ​ផ្សារ​មួយកន្លែង នៅក្នុង​ក្រុង​តាខ្មៅ ខណៈ​រវល់​ជាប់ Live វីដេអូ​ឆ្លៀត​លក់​តាម​អន​ឡាញ​បន្ថែម ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​ចោរ​ស្រី​ម្នាក់​ចូល​បន្លំ​ធ្វើជា​ទិញ​ខោអាវ លួច​លុយ​អស់​ជាង ១​ពាន់​ដុល្លារ និង​បន្តោង​ខ្សែក​ប្លា​ទីន​ចំនួន​២​ទុក​ក្នុង​កាបូប គេចខ្លួន​បាត់ស្រមោល ។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព័ត៌មាន​ខេត្តកណ្តាល បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ “​ស្ត្រី​អ្នកលក់ Online ម្នាក់ រវល់​តែ Live លក់ដូរ​អីវ៉ាន់​របស់ខ្លួន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ស្រាប់​តែមាន​ចោរ​ស្រី​ម្នាក់​ឆ្លៀត​បន្លំ​លួច​លុយ​អស់​ជាង​១​ពាន់​ដុល្លារ និង​បន្តោង​ខ្សែក​ប្លា​ទីន​ចំនួន​២ ក្នុង​កាបូប​បានសម្រេច​ហើយ​គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​លក់​ខោអាវ ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​”​។​

​បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ដា ឆេង​លាង អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​លក់ដូរ​។ រីឯ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​នៅពេលដែល​ជនរងគ្រោះ​កំពុង​អង្គុយ​ឡាយ​វីដេអូ នៅក្នុង​ហាង​លក់​ខោអាវ​របស់ខ្លួន ស្រាប់តែ​ជនសង្ស័យ បាន​ដើរ​ចូលមក​ទិញ​ខោអាវ ដោយ​រើស ខោអាវ​ជាច្រើន​ឱ្យ​ជនរងគ្រោះ​ច្រក​ថង់​។ ឆ្លៀត​ពេលដែល​ជនរងគ្រោះ កំពុង​ជាប់រវល់​ច្រក​ខោអាវ​ដាក់​ថង់ ជនសង្ស័យ​បាន​បន្លំ​លួច​យកលុយ​និង​បន្តោង​ខ្សែក របស់​ជនរងគ្រោះ​ដែល​ទុក​ក្នុង​កាបូប​ព្យួរ​នៅលើ​ស្នួរ​ខោអាវ ហើយ​ប្រាប់​ជនរងគ្រោះ​ថា​ទុក​ខោអាវ​សិន អ៊ំ​ទៅ​ទិញ​ថ្នាំលាបសក់​រួច​និង​ត្រឡប់មក​យក​វិញ​៕

ដោយ​៖ លឹម ហុង​

spot_img
×