Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ​៖ គ្រូ​បង្គោល​ថ្មី គឺជា​កម្លាំង​ថ្មី​ជួយ​ផ្សព្វផ្សាយ បង្ការ​ទប់ស្កាត់​មិនឱ្យ​បញ្ហា​គ្រឿងញៀន ជ្រៀតចូល​ទៅក្នុង​វិស័យ​កងទ័ព ក្រុមគ្រួសារ​កងទ័ព​

spot_img

​ភ្នំពេញ​៖ រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​អគ្គបញ្ជាការដ្ឋាន​កង​យោ​ធិ​ពល​ខេមរភូមិន្ទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្មី​ចំនួន ​២៥ ​រូប​ នៃ​ទីចាត់ការ​សុខាភិបាល​អគ្គបញ្ជាការ​ដ្ឋា​នន​កង​យោ​ធិ​ពល​ខេមរភូមិន្ទ ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​អស់​រយ​:​កាលបី​ថ្ងៃ​កន្លងមក​ក្រោម​អធិបតី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស​វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​ការចូលរួម​អស់លោក​ឧ​ត្ត​ម​សេនីយ៍​ជានា​យក នាយករង នាយទាហាន នាយទាហានរង​នៃ​ទី​ចាត់​សុខាភិបាល សរុប​ជិត​៦០​នាក់​។​

​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ទោ ញ៉ែម សុ​ខ័​ន្ធី នាយក​ទីចាត់ការ​សុខាភិបាល អគ្គបញ្ជាការដ្ឋាន បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​អគ្គ​ញ្ជា​ការដ្ឋាន​កងយោធពល​ខេរ​ភូមិន្ទ​និង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​តែងតែ​ផ្តល់​ការគាំទ្រ ឧបត្ថម្ភ​សម្ភារ និង​សហការ​យ៉ាង​ល្អជា​មួយ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ សំដៅ​ពង្រឹង​វិន័យ សណ្ដាប់ធ្នាប់ និង សុខភាព​របស់​កងទ័ព ដោយ​គ្មាន​បញ្ហា​គ្រឿងញៀន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​មានប្រសាសន៍ថា កងទ័ព​ក្រៅពី​ការងារ​ការពារជាតិ គឺជា​កំលាំង​ជំនួយ​មនុស្សធម៌​ជួយ​សង្គម​ដោយ​មិនអាច​ខ្វះ​បាន ជួយ​ច្រួត​ស្រូវ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពិសេស​ពេល​ប្រទេស​មាន​គ្រោះធម្មជាតិ​ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ​ជាដើម​។ ល​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​មានប្រសាសន៍​បន្ត​ដោយ​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដែល​បានអនុញ្ញាត​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ​ឡើង ដើម្បី​ក្លាយ​កម្លាំង​ថ្មី​ជួយ​ផ្សព្វផ្សាយ​បង្ការ​ទប់ស្កាត់​មិនឱ្យ​បញ្ហា​គ្រឿងញៀន​ជ្រៀតចូល​ទៅក្នុង​វិស័យ​កងទ័ព ក្រុមគ្រួសារ​កងទ័ព​ដើម្បីឱ្យ​ពួកគាត់​រស់នៅ​ដោយ​សុភមង្គល គ្មាន​អំពេ​ី​ហិង្សា និង​រីកលូតលាស់​ពោរពេញ​ដោយ​សក្តានុពល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×