Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​ស្រវឹងស្រា បើករថយន្ត TUNDRA ផ្លាកលេខ ខេមរភូមិន្ទ ក្រឡាប់​ជាច្រើន​ត្រឡប់ ស្លាប់​តៃកុង និង​របួស​៤​នាក់​

spot_img

ក្រចេះ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា បុរស​ជា​អ្នកបើកបរ​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅ​និង​កន្លែងកើតហេតុ និង​មាន​អ្នករួមដំណើរ​៤​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ក្រុម​ជនរងគ្រោះ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា នៅ​ចំនុច​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​។​

​នគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់ថា រថយន្ត​បង្កហេតុ​ដោយ​ខ្លួនឯង​ម៉ាក TUNDRA ពណ៌​ត្រេអ៊ី ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 04.2-1922 ក្នុងទិសដៅ (​ស្នួល​-​ក្រចេះ​) បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ សុខ វាសនា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​រការ កណ្តាល ក្រុង​ក្រចេះ បាន​ស្លាប់បាត់​បង់ជីវិត​។​

​ជាមួយនឹង​ករណី​បើករថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ​នេះ ក៏ត្រូវ​បាន​នគរបាល​បានដាក់​ការកំណត់​ថា មូលហេតុ​បណ្តាលមកពី​ការបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×