Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​តាំងខ្លួន​ជាម​ន្ត្រី​តុលាការខេត្ត​កំពង់ធំ ដើរ​ញុះញង់​ឲ្យ​ប្រធានភូមិ ក្នុង​សង្កាត់​ស្រ​យ៉ូ​វ ដើរ​ផ្តិតមេដៃ​ប្រជាពលរដ្ឋ​ដើម្បី​ទាមទារ​ដី​តំបន់​បី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

កំពង់ធំ​ ៖​ បុរស​ម្នាក់​តាំងខ្លួន​ជាម​ន្ត្រី​តុលាការខេត្ត​កំពង់ធំ ដើរ​ញុះញង់​ឲ្យ​ប្រធានភូមិ​ចំនួន​៥​ភូមិ ក្នុង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ដើរ​ផ្តិតមេដៃ​ប្រជាពលរដ្ឋ​ដើម្បី​ទាមទារ​ដី​តំបន់​បី ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ ឃាត់ខ្លួន ដោយ​ចោទ​ពីបទ ករណី​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ និង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង នឹង​រាជការ​សាធារណៈ កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ព្រុំ ម៉ិ​ក អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្បូវ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ជនសង្ស័យ បាន​តាំងខ្លួន​ជាម​ន្ត្រី​តុលាការខេត្ត​កំពង់ធំ ដើរ​ញុះញង់​ឲ្យ​លោក​ប្រធានភូមិ​ចំនួន​ប្រាំ​ភូមិ​នៅក្នុង​សង្កាត់​ស្រ​យ៉ូ​វ ដើរ​ផ្តិតមេដៃ​ប្រជាពលរដ្ឋ​ដើម្បី​ទាមទារ​ដី​តំបន់​បី មាន តំបន់​បាក់​ដុំ , តំបន់​គោក​ព្រះ​, តំបន់​វាល​ស្នង​មែន , ដែល​ធ្វើឡើង​ប្រឆាំង​ជាមួយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​និង​រាជការ​សាធារណៈ​។​

​នៅវេលា​ម៉ោង ១៧ និង ២៨​នាទី​ល្ងាច ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ខេត្ត បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ព្រុំ ម៉ិ​ក ភេទ​ប្រុស នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​កសាង​សំនុំរឿង​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×