Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាកសិករ​ជាច្រើន​ភូមិ នៅ​ឃុំ​ជា​ខ្លាង ជ្រើស​រើសយក​ការដាំដុះ​ដំណាំ​អំពៅ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ក្នុង​១​ហិកតា លក់បាន​ប្រមាណ​៣០​លាន​រៀល​

spot_img

​ព្រៃវែង​៖ យោងតាម​របាយការណ៍​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ប្រជាកសិករ​ជាច្រើន​ភូមិ នៅ​ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បានជ្រើសរើស​យក​ការដាំដុះ​ដំណាំ​អំពៅ ជា​ដំណាំ​យុទ្ធសាស្ត្រ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ។

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ វេ​ង សាខុន បាន​ថ្លែងថា ដោយសារ​ទីផ្សារ​អំពៅ​ល្អប្រសើរ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាកសិករ​នៅ​ឃុំ​ជា​ខ្លាង​របស់លោក បាន​បង្កើន​ការដាំដុះ កើនឡើង ជាង​មុន​ជិត​ទេ្វ​ដង ដែល​កាលពី​ឆ្នាំមុន ពួកគាត់​ដាំ​ដុះ​បានត្រឹមតែ​ជាង​៣០០​ហិកតា​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ពួកគាត់​បាន​បង្កើនរ​ហូត ដល់​ជាង​៥០០​ហិកតា​។

​ម្ចាស់​ចំការ​ដាំ​អំពៅ បាន​បញ្ចាក់​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ​ប្រជាកសិករ បាន​ពង្រីក​ការដាំដុះ​អំពៅ​យ៉ាងច្រើន ស្ទើរតែ​គ្មាន​ស្រែ​ទំនេរ​ទេ ព្រោះ​កាលពី​ឆ្នាំមុនៗ ពួកគាត់​អាច​លក់បាន​ប្រមាណ​ពី​៣០ ទៅ​ជាង​៣០​លាន​រៀល ក្នុង​១​ហិកតា ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ កសិករ​ថា ប្រហែលជា​ចុះ​បន្តិចបន្តួច ប៉ុន្តែ​យ៉ាងហោចណាស់ ក៏​ទទួលបាន​ពី​២៥​លាន ទៅ​៣០​លាន​រៀល​ដែរ​ក្នុង​មួយ​ហិកតា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×