Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ចិន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ៣០​នាក់ ជាង ២០​នាក់​ស្ថិតនៅ​ក្រុង​ប៉េកាំង​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៨​នាក់​បន្ថែម​គិត​ត្រឹម​ថ្ងៃ​ពុធ ទី ១៧ ដែល​ក្នុងនោះ​មាន​ចំនួន ២១​នាក់​ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​គណៈកម្មការ​និយាយទៀតថា ក្នុងចំណោម ២៨​ករណី មាន ៤​ជា​ករណី​នាំចូល​ទាក់ទង​នឹង​អ្នកធ្វើដំណើរ​ត្រឡប់​ពី​បរទេស​វិញ​។​

​កាលពី​ថ្ងៃ​អង្គារ ចិន​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤៤​ករណី ដែល​ក្នុងនោះ​មាន​ករណី​នាំចូល​ចំនួន ១១ និង​ករណី​សង្ស័យ​ចំនួន ១១​ដែរ​។​

​រហូតមកដល់​ពេលនេះ ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​កើនឡើង​ដល់ ៨៣.២៩៣​នាក់​។ អ្នកស្លាប់​មាន​ចំនួន ៤.៦៣៤​ដដែល​។​

​ការរកឃើញ​ជាង ២០​ករណី​នៅក្នុង​ទីក្រុង​ប៉េកាំង បណ្តាល​ឲ្យ​តួលេខ​សរុប​នៅក្នុង​ក្រុង​នេះ​កើត​ដល់ ១៥៨​នាក់ ដែលជា​ការផ្ទុះ​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ក្រុង​ចាប់តាំងពី​ខែកុម្ភៈ​មក​។​

​សូមបញ្ជាក់ថា ចិន​បានចាប់ផ្តើម​រឹតបន្តឹង​ការ​ដើរហើរ​ក្នុង​ទីក្រុង​ប៉េកាំង ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ចាកចេញ​ពី​ក្រុង​ឡើយ និង បានធ្វើ​ការលុបចោល​ជើងហោះហើរ និង​បិទ​សាលារៀន​ដើម្បី​ការពារ​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×