Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា លើ​ច្បាប់​ដាក់ទណ្ឌកម្ម​ចិន ជុំវិញ​ការ​ព្យាបាទ​លើ​ជនជាតិ​វី​ហ្គ័​រ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូណ​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ ដែល​អនុញ្ញាត​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​ចិន ជុំវិញ​ការឃុំខ្លួន​ជាតិ​ជាតិ​វី​ហ្គ័​រ កាន់សាសនា​អ៊ីស្លាម (Uighur)​។​

​លោក​ត្រូវគេ​រំពឹងថា នឹង​ចុះហត្ថលេខា​លើ​ច្បាប់​សិទ្ធិមនុស្ស​វី​ហ្គ័​រ ដែល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត ស្ទើរតែ​ឯកច្ឆន្ទ​នៅក្នុង​សភា ចំពេល​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង លើ​ចំពោះ​ការ​ព្យាបាទ​របស់​ចិន ទៅលើ​ជនជាតិភាគតិច​ទាំងនោះ​។​

​លោក​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​ច្បាប់​នេះ​នឹង​អនុវត្ត​លើ​ជន​ដែល​បាន​ប្រព្រឹត្តិ​រំលោភសិទ្ធិ​មនុស្ស ដូចជា​ការប្រើប្រាស់​ជំរុំ ការបង្ខំ​ឲ្យ​ធ្វើការ និង​ការ​តាមឃ្លាំមើល​ដើម្បី​លុបបំបាត់ចោល​អត្តសញ្ញាណ និង​ជំនឿ​សាសនា​របស់​ជនជាតិ​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ផ្សេងទៀត​នៅក្នុង​ប្រទេស​ចិន​”​។​

​ច្បាប់​នេះ តម្រូវ​ឲ្យ​រដ្ឋបាល​របស់​អា​មេ​រិច កំណត់ថា​តើ​មន្ត្រី​ចិន​មួយណា ជា​អ្នកទទួលខុសត្រូវ​លើ​ការឃុំខ្លួន​តាម​អំពើ​ចិត្ត ការធ្វើ​ទារុណកម្ម និង​ការ​យា​តី​ដល់​ជនជាតិ​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ផ្សេងទៀត​។​

​នៅពេល​កំណត់​ពី​មន្ត្រី​ចិន​បាន អា​មេ​រិច​នឹង​ធ្វើការ​បង្កក​ទ្រព្យសម្បតិ្ត​របស់​ពួកគេ​ដែលមាន​នៅ​អា​មេ​រិច និង​ហាម​ពួកគេ​ចូល​ទឹកដី​អា​មេ​រិច​។​

​សកម្មជន​បាន​និយាយថា ចិន​បាន​ប្រមូល​ជនជាតិ​វី​ហ្គ័​រ និង​ជនជាតិ Turkic កាន់សាសនា​អ៊ីស្លាម​យ៉ាងតិច ១​លាន​នាក់ និង​បង្ខំ​ដាក់​កម្រិត​លើ​ពួកគេ​នៅក្នុង​ជំរុំ​លាង​ខួរក្បាល ដោយ​ប្រើ​គំរូ​ទំនើប​។​

​ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បានធ្វើការ​តប​វិញ​ថា ខ្លួន​កំពុងតែ​ដំណើរ​មជ្ឈមណ្ឌល​អបរំ​វិជ្ជាជីវៈ ដែល​ផ្តល់​ជម្រើស​ទៅដល់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×