Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា​៖ សង្គមជាតិ​រស់នៅ​ជាមួយគ្នា តែង​មាន​ចំណុច​ខ្វះខាត តែ​ត្រូវ​កែលម្អ​

spot_img

ត្បូងឃ្មុំ​៖​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា ក្នុង​សង្គម​គ្រួសារ ក្នុង​សង្គមជាតិ​ទាំងមូល យើង​រស់នៅ​ជាមួយគ្នា ចំណុច​ខ្វះខាត​តែងតែមាន ប៉ុន្តែ​ដាច់ខាត​ត្រូវតែ​មាន​ការកែលម្អ​។​

​ក្នុង​ពិធី​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​សាសន​រង្សី​សិរី​សុខា​រាម ហៅ​វត្ត​តា​ប៉ាវ​បំព​ញ​ទេស ក្នុង​ឃុំ​រកា​រព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី បាន​ថ្លែង​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ កងកម្លាំង​មាន​សមត្ថកិច្ច សូម​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ ផ្តល់​សេចក្តីសុខ​សុវត្ថិភាព ផ្តល់​រាល់​នូវ​សេចក្តីត្រូវការ​គ្រប់បែបយ៉ាង ដែល​ប្រជាពលរដ្ឋ​គាត់​ចង់បាន ជាក់ស្តែង​នាពេល​នេះ សមិទ្ធផល​នានា ដែល​សម្ពោធ​ឆ្លង ដើម្បី​បម្រើ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែល​ជា​សស​នា​របស់​រដ្ឋ ត្រូវបាន​ផ្តល់​ជូន​តាម​សំណើរ​ចង់បាន របស់​បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​គោរព​បូជា ចាប់ពី​ពេលនេះ​តទៅ​។ លោក​បាន​ថ្លែងថា ជោគវាសនា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នករ៉ាប់រង​គឺ​តម្កល់ទុក ផលប្រយោជន៍​ជាតិ​ជា​ធំ ដោយ​មិន​ទទួល​ស្តាប់​ការបង្គាប់បញ្ជា ពី​បរទេស​ណាមួយ​នោះឡើយ​។​

​លោក ជា សុផារ៉ា ថ្លែងថា បង្អែក​របស់​យើង​រឹងមាំ គឺ​នៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ប្រកាន់​ជំហ​រឹងមាំ​ជានិច្ច សម្រាប់​ជាតិ​មាតុភូមិ និង​សេចក្តីសុខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះថា បទពិសោធន៍ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ក្រៅ​ពី​បាតដៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្រៅ​ពី​បាតដៃ​សម្តេច​តេជោ ហ៊ុន សែន មិន​មាន​អ្នក​ណា​រវល់​អើពើ​នោះទេ ។ ដូច្នេះ​ដល់​ដំណាក់​ការ​នេះហើយ អ្នកណា​ក៏​ដោយ គឺ​មិន​អាច​ទប់ស្កាត់​រារាំង ឬ​បដិសេធ នៅ​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​យក​មក​បាន​នោះទេ ដោយឡែក​ចំពោះ​ការចង់​បង្វែរ​សេចក្តីសុខ បង្ក​ភាពអសន្តិសុខ​ជាតិ ធ្វើការ​បំផ្លិចបំផ្លាញ​ជាតិ បំផ្លាញ​លិទ្ធិប្រជាធិបតេយ្យ ជាមួយនឹង​នីតិរដ្ឋ ភាព​សុខុដុមរមនា របស់​ប្រជាពលរដ្ឋ ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា សូម​បងប្អូន​កុំ​យក​ដុំថ្ម​ជំនួស​ឲ្យ​ដុំ​ពេជ្រ កុំ​បាច​អង្កាម​បញ្ច្រស​ខ្យល់ កុំ​ចោល​សាច់​ស្រវា​ឆ្អឹង ដាច់ខាត គឺ​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ហើយ​ពង្រឹងស្មារតី​ស្នេហា​ជាតិ ជាតិនិយម ឲ្យបាន​រឹងមាំ​ពិតប្រាកដ ច្បាស់​ណាស់​គ្មាន​ជាតិ​សាសន៍​ណា មក​ឈឺឆ្អាល​ចំពោះ​សុខទុក្ខ​ល​របស់​ប្រជាពលរដ្ឋ​ទេ មាន​តែ​ខ្មែរ​មួយគត់ ដែល​ដឹង​រាក់​ជ្រៅ ដឹង​តម្រូវការ និង​សេចក្តីប៉ងប្រាថ្នា​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×