Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​មនុស្ស​ចំនួន​២​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហេ្វ​តា​មីន​ជិត​៣០០​គ្រាប់​

spot_img

​ខេត្តស្ទឹងត្រែង​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​អូរ​ស្វាយ និង​កម្លាំង ៦ នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក បៃ ថង​សា​ម៉ៃ អធិការរង​ទទួល​ផែន​គ្រឿងញៀន ចុះ​ប្រតិបត្តិការ​ពួនស្ទាក់​នៅ​ចំណុច​វើ​ន​ខោ​វ បាន​ឃាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក វេ​វ​អាល់​ហ្វា គ្មាន​ផ្លាកលេខ និង​ឃាត់​មនុស្ស​ចំនួន​២​នាក់ ដកហូត​ថ្នាំញៀន ២​កញ្ចប់​តូច ប្រភេទ មេ​តំ​ហេ្វ​តា​មីន​គ្រាប់​(WY) ចំនួន​២៩២​គ្រាប់ នៅ​ថ្ងៃ​១៧ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​៣០​នាទី​។​

​លោក​អនុសេនីយ៍ឯក បៃ ថង​សា​ម៉ៃ បាន​ថ្លែងថា នគរបាល​បាន​ឃាត់​មនុស្ស​ចំនួន​២​នាក់​គឺ​អ្នកបើកបរ​ឈ្មោះ ធី អិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង ឈ្មោះ លន់ ពុ​ទ្ធី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដជា​អ្នករួមដំណើរ ។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​រិទ្ធី​សែន​ជ័យ​មួយ ភូមិ​អូរ​ស្វាយ​សែន​ជ័យ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។ កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន ២​កញ្ចប់​តូច ប្រភេទ មេ​តំ​ហេ្វ​តា​មីន​គ្រាប់​(WY) ចំនួន​២៩២​គ្រាប់ ម៉ូតូ​មួយគ្រឿង​ម៉ាក វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ​អត់​ផ្លាកលេខ​៕
​ដោយ ៖ សុខុម​

spot_img
×