Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម ១​នាក់ និង​គ្រឿងញៀន​ជាង ៣១​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា នៅវេលា​ម៉ោង​១៤​និង​៥​នាទី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន​(​ក​១០) នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា និង​លោក វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម នាយករង​មន្ទីរ ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​លេខ​៥៧E1 ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ សង្កាត់​ចតុមុខ ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់​ដកហូត​គ្រឿងញៀន​ជាង ៣១​គីឡូក្រាម​។​

​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន​(​ក​១០) បានបញ្ជាក​ពី​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​នោះ ដោយ​ទទួលបាន​លទ្ធផល​គឺ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ឈ្មោះ NGUYEN NGOC QUI ភេទ​ប្រុស កើត 28/09/1990 ជនជាតិ​
​វៀតណាម កាន់​អត្តសញ្ញាណប័ណ្ណ​(​វៀតណាម​) លេខ 351862299 ។ ចាប់យក​សារធាតុ​ញៀន សរុប​ទម្ងន់ ៣១.៧០៥,០៦ ក្រាម រួមមាន ៖ ១)​កេ​តា​មីន រាវ​(Ketamine) ៣០០០​ដប ស្មើ​ទម្ងន់ 31.650​ក្រាម , ២) កេ​តា​មីន​(Ketamine) ទម្ងន់ 4,48 ក្រាម , ៣)​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ស្មើ​ទម្ងន់ 33,28 ក្រាម , ៤)​មេ​តំ​ហ្វេ​តា​មីន​(ICE) ស្មើ​ទម្ងន់ 4,09 ក្រាម , ៥)​មេ​តំ​ហ្វេ​តា​មីន​(​គ្រាប់​) ទម្ងន់ 13,21 ក្រាម និង​ចាប់យក​សម្ភារ រថយន្ត ១​គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នេះ តាម​នីតិវិធី ៕
​ដោយ​៖​កូ​ឡាប​

spot_img
×