Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់​ក្លែងខ្លួន​ជា​ប្រជា​ការពារ ដើរ​ទារលុយ​ពី​ភ្ញៀវទេសចរ តាម​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ព្រះសីហនុ​៖ បុរស​២​នាក់ តែងតែ​ធ្វើ​សកម្មភាព​ដើរ​ទារលុយ​ប្រជាពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ នៅ​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន នាំមក​ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បុរស​ទាំងពីរ​នាក់​នេះ តែងតែ​បន្លំ​ខ្លួន​ជា​ប្រជា​ការពារ​ហើយ​ធ្វើ​សកម្មភាព ដើរ​ទារលុយ​ប្រជាពលរដ្ឋ​នៅតាម​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន យក​ដាក់​ហោប៉ៅ​យកទៅ​ចាយវាយ​យ៉ាង​សប្បាយ ដែល​សកម្មភាព​នេះ ផ្ទុះ​នឹង​បទបញ្ជា​របស់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​តំបន់ឆ្នេរ ហើយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ដើរ​ទារលុយ​ពី​ប្រជាពលរដ្ឋ​នោះទេ គឺ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មកលេង​កម្សាន្ដ​ដោយ​សេរី ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×