Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វេទិកា​នយោបាយ​ក្រុមប្រឹក្សាភិបាល​រដ្ឋមន្ត្រី​អប់រំ​អាស៊ីអាគ្នេយ៍ (SEAMEO) តាម​ប្រព័ន្ធ​អេឡិចត្រូនិក​៖ វិស័យ​អប់រំ​បន្ទាប់ពី​ចប់​ជំងឺ​កូ​វីដ​19 ក្នុង​ពិភពលោក​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​ជា​អធិបតីភាព​បើក​សន្និសីទ​ថ្នាក់​តំបន់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ស្ដីពី វេទិកា​នយោបាយ​ក្រុមប្រឹក្សាភិបាល​រដ្ឋមន្ត្រី​អប់រំ​អាស៊ីអាគ្នេយ៍ ដោយ​ផ្ដោតទៅលើ​យន្ត​ការដែល​ទាក់ទង​នឹង​សុខភាព​អាស៊ាន និង​វេទិកា​ផ្សេងៗ​ដើម្បី​វាស់​ស្ទង់​ការប្រឆាំង​កូ​វីដ​19 និង​ជា​ខ្សែបន្ទាត់​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​កូ​វីដ​19 ។​

​ថ្លែង​ក្នុង​ឨ​កាស​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​លើកឡើងថា ប្រទេស​កម្ពុជា​បាន​អនុវត្ត និង​ទំនាក់ទំនង​ជាមួយ​វិស័យ​សុខាភិបាល ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ដើម្បី​ប្រឆាំង​កូ​វីដ​19 ។ ជាក់ស្ដែង ក្រសួង​អប់រំ យុវជន និង​កីឡា មាន​គោលនយោបាយ​សំខាន់ៗ​ចំនួន​៣ ដើម្បី​ចូលរួម​ទប់ស្កាត់​ការប្រឆាំង​ជំងឺ​កូ​វីដ​១៩៖

១. ការឆ្លើយតប​គោលនយោបាយ និង​ការអប់រំ​នៃ​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​19

២. ការអនុវត្ត​វិធីសាស្ត្រ​ល្អៗ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​អប់រំ ក្នុងអំឡុងពេល​ការពារ​ជំងឺ​កូ​វីដ​19

៣. យុទ្ធសាស្ត្រ និង​ការណែនាំ​នាយក​សាលា ការបើក​សាលា និង​ការរៀនសូត្រ​នាពេល​អនាគត​ក្រោយ​វិបត្តិ​កូ​វីដ​19​។​

​ឯកឧត្តម​បាន​បន្តទៀតថា ការឆ្លើយតប​គោលនយោបាយ​ដ៏​ត្រឹមត្រូវ យុទ្ធសាស្ដ្រ និង​ផែនការ​អាច​បញ្ចៀស​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ និង​ចាប់យក​ឱកាស​ពី​វិបត្ដិ​ទៅជា​ឱកាសល្អ ដើម្បី​ទទួលបាន​សមភាព​និង​ប្រព័ន្ធ​អប់រំ​ដែលមាន​គុណភាព​។ ការឆ្លើយតប​ទៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​បាន​បញ្ចៀស​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​19 បាន​អនុវត្ត​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

​ដោយ​៖​កូ​ឡាប​

spot_img
×