Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ទួ​នាទី​របស់ខ្លួន ដើម្បី​ធានារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​

spot_img

​ស្ទឹងត្រែង​៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ផ្តាំផ្ញើ​ទៅ​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ទួ​នាទី​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​បន្តទៀត ដើម្បី​ធានារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង មាន​បំពាក់​ឋានន្តរស័ក្តិ​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​សរុប​ចំនួន​៣៩ នាក់ ក្រោម​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ានឌី មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។​

​នៅក្នុង​នោះ​ថ្នាក់​វរសេនីយ៍ទោ​២​នាក់ ថ្នាក់​វរសេនីយ៍ត្រី​៩​នាក់ ថ្នាក់​អនុសេនីយ៍ឯក​៥​នាក់ អនុសេនីយ៍ត្រី​១០​នាក់ នាយចំណង់​១​នាក់ និង​ព្រិ​ន​បាល​ឯក​ចំនួន​១២​នាក់​។​

​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​និយាយថា នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សោកស្តាយ​ផងដែរ ដោយ​យោធិន​នៅ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​ខ្លះ មាន​ជំងឺ និង​ខ្លះ​ត្រូវ​បាត់​បងជីវិត​។
បើទោះបីជា​បែបនេះ សកម្មភាព​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង កងរាជអាវុធហត្ថ​យើង ដែល​បាន​បំបែកសំណុំរឿង​ធំៗ បង្ក្រាប​គ្រឿងញៀន​ប្រតិបត្តិ​ការបង្ក្រាប​។ បទល្មើស​ចោរលួច​ឆ្លងខេត្ត បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ​។​
លោក​មេបញ្ជាការ បាន​ផ្តាំផ្ញើ​ទៅ​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ទួ​នាទី​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​បន្តទៀត ដើម្បី​ធានារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ថែមទៀត​៕

ដោយ​៖​សុខុម​

spot_img
×