Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រដ្ឋាភិបាល​តាំងចិត្ត​កសាង​ផ្លូវជាតិ​៥៨ អោយ​សសៀរ​និង​សណ្តូក​មួយ​បណ្តោយ​ជួរ​ភ្នំ​ដងរែក​ព្រំដែន​កម្ពុជា ថៃ ឡាវ ពី​បន្ទាយមានជ័យ​ដល់​ស្ទឹងត្រែង​

spot_img

បន្ទាយមានជ័យ ៖ ពោល​គឺ​គម្រោង​នោះ​បាន​អនុវត្ត​បាន​មួយ​កំណាត់​ហើយ​គឺ​ផ្លូវជាតិ​លេខ​៥៨ ដែល​កសាង​បាន​លឿន​និង​មាន​ស្តង់ដារ​គុណភាព ជាមួយនឹង​សោភ័ណភាព ទេសភាព​ដ៏​ស្រស់ត្រកាល​។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​អះអាងថា ខ្លួន​មាន​គម្រោង​ស្នើសុំ​រាជរដ្ឋាភិបាល​ដើម្បី​កសាង​ផ្លូវ​ជាតិ​អោយ​បាន​សសៀរ​និង​សណ្តូក​មួយ​បណ្តោយ​ជួរ​ភ្នំ​ដងរែក​ព្រំដែន​កម្ពុជា ថៃ​តែម្តង​។

លោក លឺ​ម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​នឹង​ដឹកជញ្ជូន​និង​ប្រតិភូ បាន​ប្រាប់​សា​រព៍ត៍​មាន​ទី​២៦​មករា​ឆ្នាំ​២០១៨ ខណ​: លោក​និង​គណប្រតិភូ រួម​នឹង​លោក​គឹម សុវណ្ណ ប្រធាន​មន្ទិរ​សាធារណការ​និង​ដឹក​ជញ្ជូន ខេត្ត​បន្ទាយមានជ័យ , ប្រធាន​មន្ទិរ​សាធារណការ​ខេត្ត​ឧត្តរមានជ័យ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​និង​ល្បឿន​នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ ពី​ចំណុច​ភូមិ​ផ្អុង​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ​ដល់​ភូមិ​-​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

លោក លឺ​ម ស៊ីដេនី​ន មានប្រសាសន៍ថា : ក្រសួង​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​និង​បាន​ស្នើសុំ​ហិរញ្ញប្បទាន​សម្បទាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​ដើម្បី​កសាង​បន្ត​ផ្លូវជាតិ​លេខ​៥៨​នេះ ត​ពី​ចំណុច​ផ្អុង​ខេត្ត​ឧត្តរមានជ័យ កាត់​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​រហូត​ភូមិសាស្ត្រ​ខេត្ត​ស្ទឺងត្រែង​តែម្តង​។

ពោល​គឺ​ត្រូវ​ស្ថាបនា​ផ្លូវ​ជាតិ​អោយបាន​សសៀរ​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ឡាវ​ដែល​សណ្តូក​ប្រប​នឹង​ជើង​ជួរ​ភ្នំ​ដងរ៉ែក​តាំង​ពី​ច្រមុះ​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​ដល់​ខេត្ត​ស្ទឺងត្រែង​។​

ចំណែក បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវ ក៏ដូចជា​អាស្រ៏យ​ផល​ដោយ​ធ្វើដំណើរ ដឹកជញ្ជូន​តាម​ដងផ្លូវ​ជាតិ​លេខ​៥៨ ដែល​ទើប​កសាង​ថ្មីចែស​នេះ មាន​សេចក្តីត្រេកអរ​រក​និយាយ​មិន​ត្រូវ​ដោយ​មាន​វាសនា​បាន​ទទួល​ផ្លូវ​ដ៏​ធំ​ទូលាយ​នេះ​។​ពួកគេ​បាន​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់​រាជរដ្ឋាភិបាល​ពិសេស​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​មហាមិត្ត​ចិន​ដែល​បាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥៨ ដ៏​មាន​អត្ថប្រយោជន៍​និង​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

ទទួល​គណ​:​ប្រតិភូ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​ស៊ិន​ហ្គួ ស៊ុន​( Mr Xinguo Shun) អគ្កនាយករង​ក្រុមហ៊ុ​ន​សំណង់​សៀង​ហៃ​ហ្គ្រុ​ប (ShanghaiContruction Group:SCG) អោយដឹងថា​៖ ផ្លូវជាតិ​លេខ​៥៨ នេះ​មាន​ប្រវែង​សរុប​១៧៤,១៦​គម (​ក្នុងនោះ​រាប់​ទាំង​ខ្នែង​ផ្លូវ​ចូល​ច្រកទ្វារព្រំដែន​កម្ពុជា​មួយ​ចំនួន​ផង​) ទទឹង​១២ ម៉ែត្រ ក្រាល​កៅស៊ូ​៣​ជាន់ និង​ផ្លូវ​២​គន្លង សម្រាប់​បើកបរ​ល្បឿន​៦០​គីឡូម៉ែត្រ មាន​ស្ពាន ៣១ កន្លែង លូ​និង​ដា​លូ​៣៣២​កន្លែង បាន​បើក​ការដ្ឋាន​ផ្លូវការ​ពី​ថ្ងៃ​ទី​១៨​មិនា​២០១៥ មក​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោកស្រី​ពូ ជៀន​ហ្គួ ឯកអគ្គ​រដ្ឋ​ចិន​ប្រចាំ​កម្ពុជា​និង​ក្រោម​ថវិកា​ហិរញ្ញប្បទាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

លោក​បន្តថា : ក្នុង​ផ្នែក​លូ​និង​ដា​ឡូ ស្ថាបនា​រួច​១០០​ភាគរយ , ស្ពាន​ស្ថាបនា​ជិត​៩៧​ភាគរយ ក្នុងនោះ​នៅ​សល់​ស្ពាន​១​ដែល​សល់​ពី​មុន​នៅ​ត្រង់​ព្រំដែន​កម្ពុជា​ថៃ ច្រក​អូរ​បី​ជាន់​។​និង​ផ្នែក​ផ្លូវ​មេ​និង​ខ្នែង​ស្ថាបនា​បាន​ជាង​៨០​ភាគរយ​។ ក្នុងនោះ មាន​ខ្នែង​ផ្លូវ​ភ្ជាប់​ទៅ​ច្រកព្រំដែន​ថ្ម​ដូន ច្រក​ប្រាសាទ​តា​មាន់​, ច្រក​ជប់​គគីរ , ច្រក​បឹង​ត្រកួន ច្រក​តំបន់​៤៣,​ស្ថាបនា​ស្ពាន​ច្រក​អូរ​បី​ជាន់ , ច្រក​អូរ​នាង​ជាដើម​។​
នៅ​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ គណប្រតិភូ​បាន​ទទួល​ការពារ​ដោយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ និង​លោក ឈើ​យ ចាន់ណា អភិបាល​ស្តីទី​ខេត្ត​បន្ទាយមានជ័យ ។​ក្នុងនោះ​បាន​ចូល​ពិនិត្យ​ខ្នែង​ផ្លូវ​ចូល​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​-​តា​ប្រា​យ៉ា ជាប់​នឹង​បង្គោល​ព្រំដែន​លេខ​៣៦ ដែល​ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា​អោយ​ត​ភ្ជាប់​។

បាន​ចូល​ពិនិត្យ​ខ្នែង​ផ្លូវ​ចូល​ច្រក​អូរ​បី​ជាន់​ដែល​តម្រូវ​អោយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​ស្រះកែវ​ជា​សម្ព័ន្ធភាព​ជិតខាង​សម្របសម្រួល​គ្នា​ដើម្បី​បាន​ស្ថាបនា​អោយ​មុន​ផ្លូវជាតិ​លេខ​៥៨​ត្រូវបាន​ស្ថាបនា​បញ្ចប់​។​

លោក រដ្ឋលេខាធិការ​ក្រសួង​សា​ធាណ​ការ​បាន​កោតសរសើរ​ក្រុមហ៊ុន​សៀង​ហៃ​ហ្គ្រុ​បដែល​បាន​អនុវត្តគ​ម្រោង​បាន​លឿន​ជាង​ផែនការ ហើយ​រំពឹង​ថា នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំច​ខាងមុខ ផ្លូវ​នេះ​បាន​ស្ថាបនា​រួច ដើម្បី​អោយ​ភ្ញៀវ​ទេសចរ ក៏​ដូច​ពលរដ្ឋ​ទូទៅ​អាចធ្វើ​កំសាន្ត​រីករាយ មើល​ទេសភាព​ស្រស់ត្រកាល​នៃ​ជួរ​ភ្នំ​ដងរែក ក៏ដូចជា​ចូល​ទស្សនា​ទី​រមណីយដ្ឋាន​ប្រាសាទ​បូរាណ រមណីយដ្ឋាន​ធម្មជាតិ​និង​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​ជា​មូលដ្ឋាន​ជីវភាព វាល​ស្រែចម្ការ តាម​អតីត​តំបន់​សមរភូមិ​និង​ង​ចម្ការមីន អតីត​តំបន់​ជំរំ​ជនភៀសខ្លួន​ខ្មែរ អតីត​តំបន់​ទំនប់​ក​៥​ជាដើម​។​

ប្រតិភូ​ក៏​បាន​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​និង​គោរព​តាម​កិច្ចសន្យា​សាងសង់​និង​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សា​និង​មន្ត្រី​ផ្នែក​គ្រប់គ្រង​គម្រោង​របស់​ក្រសួង​ក្នុង​ការស្ថាបនា​ផ្លូវ ស្ពាន លូ គ្រោង​ដាក់​បង្គោល​សញ្ញា ក៏​ដូច​គំនូស​និងោ​នែក​នានា​ដែល​សម្រេច​បាន​តាម​បទដ្ឋា​ន​បច្ចេកទេស ស្តង់ដារ​។

ហើយក៏​បាន​កែលម្អ​ចំណុច​ខ្វះខាត​តិចតួច​ដើម្បីអោយ​ផ្លូវជាតិ​លេខ​៥៨​នេះ ធានា​ការប្រើប្រាស​បាន​យូរអង្វែង​និង​ឆ្លើយតប​សេចក្តី​ការ​ខាង​វិស៏័យសេដ្ឋកិច្ច និង​សង្គមកិច្ច ៕ ដោយ ៖ បន្ទាយ​

spot_img
×