Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​បាន​ជាង ៣,២​លាន​តោន​ក្នុង​រយៈពេល​៥​ខែ ១៧​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​រយៈពេល ៥​ខែ ១៧​ថ្ងៃ ក្រសួង​បាន​ពិនិត្យឃើញថា មានការ​កើនឡើង​ល្អប្រសើរ លើ​លែង​តែ​ម្សៅដំឡូង​មី​តែប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​បរិមាណ​នៃ​ការនាំចេញ​សរុប សម្រេចបាន ៣ ២៤១ ៥២៩ តោន​។​

​ក្នុងនេះ​មាន​ផលិតផល​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖ 1) អង្ករ សម្រេចបាន ៣៨៨ ៨២៧ តោន ទៅកាន់ ៥៥ ប្រទេស ។ 2) ស្រូវ សម្រេចបាន ៩៤៦ ៦៥១ តោន ទៅកាន់​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​)​។ 3) គ្រប់​ស្វាយចន្ទី សម្រេចបាន ១៩៣ ២០០ តោន ទៅកាន់​ប្រទេស វៀតណាម​, ជប៉ុន​, រុស្សី​, ចិន​, ហុងកុង និង​ថៃ ។ 4) ចេក​ស្រស់ សម្រេចបាន ១២៩ ៦៦២ តោន ទៅកាន់​ប្រទេស ចិន វៀតណាម និង​ជប៉ុន ។ 5) ក្រូច​ត្លុង សម្រេចបាន ៩ ៩០០ តោន ទៅកាន់​ប្រទេស​ថៃ ។ 6) ដំណាប់​ស្វាយ សម្រេចបាន ៤ ០៣០ តោន ទៅកាន់​ប្រទេស ចិន​, ជប៉ុន​, ថៃ​, កូរ៉េ និង​វៀតណាម​។ 7) ម្សៅដំឡូង​មី សម្រេចបាន ១១ ០៩៦ តោន ទៅកាន់​ប្រទេស ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក និង​អ៊ីតាលី​។ 8) ស្វាយ​ស្រស់ ៤៥ ៨៩៩ តោន ទៅកាន់​ប្រទេស ថៃ​, វៀតណាម​, បារាំង​, រុស្សី​, កូរ៉េ និង​ហុងកុង ។ 9) ម្រេច ២ ៧៩៦ តោន ទៅកាន់​ប្រទេស ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​,​បារាំង​, អាល្លឺម៉ង់​, ស្វី​ស​,​វៀតណាម​, អា​មេ​រិច​, រុស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់ និង​ប្រទេស​អូស្ត្រាលី​។​

​ដោយឡែក​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា មកទល់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស​សម្រេចបាន ១ ៣៧៦ ៤៥៨ ហិកតា ស្មើនឹង ៥៣,១៨% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០ ហិកតា ក្នុងនោះ​មាន​៖ ស្រូវស្រាល​ចំនួន ៤៩១ ០៩០ ហិកតា ស្រូវកណ្តាល​ចំនួន ៥៩៤ ៩២២ ហិកតា ស្រូវធ្ងន់​ចំនួន ២៤៧ ៤១៣ ហិកតា ៩៥ ១៦៣ ហិកតា ស្រូវចម្ការ​ចំនួន​១១ ៧១៧ ហិកតា ស្រូវ​ឡើង​ទឹក​ចំនួន ៣១ ៣១៦ ហិកតា ។​

​ដោយឡែក​ដំណាំ​ឧស្សាហកម្ម សម្រេចបាន ៥៥៤ ១៥១ ហិកតា ស្មើនឹង​ផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះ​មាន​៖ ពោតក្រហម ៧៨ ៣៣៦ ហិកតា​, ដំឡូង​មី​ចំនួន ៤៣៨ ២១៧ ហិកតា សណ្តែកបាយ​ចំនួន ១៣ ៥២៦ ហិកតា សណ្តែកដី​ចំនួន ៣ ២៩០ ហិកតា​, សណ្តែកសៀង​ចំនួន ១ ២៣១ ហិកតា និង​អំពៅ​ចំនួន ៩ ៩៧៧ ហិកតា ៕

​ដោយ​៖CEN​

spot_img
×