Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ប្រគ​ន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ ៣៦​វត្ត នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោកជំទាវ ញ៉ែម សា​ខន សខេង បាន​នាំ​ទៀ​​ន​ព្រះវស្សា រួមទាំង​ទេយ្យទាន​និង​បច្ច័យ ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ៣៦​វត្ត នៅក្នុង​ខេត្តបាត់ដំបង​។ ទេយ្យវត្ថុ​ប្រគន់​ប្រគេន​ព្រះសង្ឃ​ទាំង ៣៦​វត្ត​នោះ រួមមាន​ទៀន​ចាំ​ព្រះវស្សា​ក្នុង​មួយ​វត្តៗ ចំនួន ១​គូរ ស្លា​ដក ភេសជ្ជៈ ទឹក​សុទ្ធ អង្ករ ផ្លែឈើ​មួយ​កន្ត្រក ទឹកត្រី ទឹកស៊ីអ៊ីវ រួមទាំង​បច្ច័យ​មួយចំនួនទៀត ប្រគេន​ព្រះសង្ឃ​ដែល​នឹង​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស រយៈ​៣​ខែ ជា​រដូវ​កាល​ភ្លៀង​ធ្លាក់​ខ្លាំង ព្រះសង្ឃ​ពិបាក​ក្នុងការ​និមន្ត​បិណ្ឌបាទ​ចង្ហាន់​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​។​

​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​និង​បរិក្ខា​ផ្សេងៗ​នេះ ក្នុង​គោលបំណង​ឧទ្ទិស​បុណ្យ​កុសល​ជូន​វិញ្ញាណក្ខន្ធ​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​និង​ភរិយា ព្រមទាំង​មាតាបិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្ដាន យុទ្ធជន យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក៏ដូចជា​លះបង់​អាយុជីវិត ក្នុងការ​ស្វែងរក​សុខ​សន្តិភាព​ជូន​ពលរដ្ឋ​ដូច​បច្ចុប្បន្ននេះ​។​

​គួរ​បញ្ជាក់ថា ជា​រៀងរាល់​មុន​ថ្ងៃ​ចូល​ព្រះវស្សា​របស់​ព្រះ​ភិក្ខុសង្ឃ នា​ថ្ងៃទី​១​ខែអាសាឍ ខាងមុខ​នោះ ថ្នាក់ដឹកនាំ​ប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជា​ពុទ្ធបរិស័ទ តែង​នាំ​ទៀន​ចាំ​ព្រះវស្សា រួមទាំង​ទេយ្យទាន​ផ្សេងៗ ទៅ​ប្រគេន​ព្រះសង្ឃ​គ្រប់ៗ​វត្ត ដើម្បី​បាន​ដល់​ព្រះសង្ឃ សម្រាប់​ការប្រើប្រាស់​ក្នុងពេល​វេលា​នៃ​ការ​កាន់​ព្រះវស្សា​រយៈពេល​៣​ខែ តាម​ពុទ្ធា​អនុញ្ញាត​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​ម្ចាស់​៕
​ដោយៈ​អ៊ុង​សា​រុំ​

 

spot_img
×