Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ឡិច​ស៊ី​ស​៣៣០ តៃកុងងងុយដេកទាំងថ្ងៃ រេ​ចង្កូត​បុក​ទ្រូងផ្លូវ សំណាង​អត់​មាន​អ្នករបួស​

spot_img

​ភ្នំពេញ : បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ ២BD-៩២៦១ ងងុយដេក​បើក​រេ​ចង្កូត​ទៅខាង​ឆ្វេង បុក​ទ្រូងផ្លូវ​បណ្ដាល​រថយន្ត​ដាច់​កាឡេ បើក​ទៅមុខ​លេង​រួច ។ ហេតុ​ការ​នេះ​កើតឡើង កាល​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែ មិថុនា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​វត្ត​ចាក់អង្រែ​ក្រោម តាមផ្លូវ​ជាតិ​លេខ​២ ស្ថិតនៅ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​នគរបាល​វាស់វែង​ខ​ណ្ឌ​បាន​ឲ្យ​ដឹងថា ប្រភពព័ត៌មាន​ពី​បុរស​អាយុ​៣៥​ឆ្នាំ អ្នកបើករថយន្ត​បង្កហេតុ មុន​កើតហេតុ បើក​ចេញពី​ធ្វើការ​ហើយ​លុះ​មកដល់​ចំណុចកើតហេតុ តាមផ្លូវ​ជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ស្រាប់តែ​ខ្លួន​ងងុយដេក​លង់លក់​មួ​យ​ភាំង រេ​ចង្កូត​ជ្រុល​ទៅខាង​ឆ្វេង​ដៃ​បុក​ទ្រូងផ្លូវ​មួយ​ទំហឹង បណ្ដាល​រថយន្ត​គាត់​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង បើក​ទៅមុខ​លេង​បាន ។ ក្រោយ​កើតហេតុ​ធ្វើការ​ឃាត់​អ្នកបើកបរ​រថយន្ត និង​រថយន្ត​បង្ក​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​រក្សា​ទុកជា​បណ្ដោះអាសន្ន​រង់ចាំ​ធ្វើការ​ដោះស្រាយ​ផាកពិន័យ​ជា​ក្រោយ​ទៀត ៕

ដោយ៖កូឡាប

spot_img
×