Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ដោះលែង​ទាហាន​ឥណ្ឌា ១០​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន អំឡុង​ការប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​

spot_img

​ចិន​បានធ្វើ​ការដោះលែង​ទាហាន​ឥណ្ឌា​ចំនួន ១០​នាក់ ដែល​ត្រូវ​កងកម្លាំង​ចិន​ចាប់ខ្លួន អំឡុង​ការប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​នៃ​ភ្នំ​ហិមាល័យ​។ ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ចន្ទ បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ចំនួន ២០​នាក់​បាន​បាត់​បង់ជីវិត​។​

​ការដោះលែង​ទាហាន​ឥណ្ឌា កើតឡើង​ក្រោយពេល​មានការ​ចរចា​ជាច្រើន​សារ​រវាង​ភាគី​ទាំងពី ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​នៅ​ថ្ងៃ​ចន្ទ​។
​មិនមាន​ការបាញ់​កាំភ្លើង​នោះឡើយ​អំឡុង​ការប៉ះទង្គិច ដោយ​ភាគី​ទាំងសងខាង​ប្រើ​តំបន់ និង​ដុំថ្ម​គប់​ដាក់គ្នា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា Press Trust បាន​ចុះផ្សាយ​ថា ទាហាន​ឥណ្ឌា​ទាំង ១០​នាក់​នោះ​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋាភិបាល​ឥណ្ឌា​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​លើ​ការដោះលែង​នោះឡើយ ប៉ុន្តែ​យោធា​ឥណ្ឌា បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​និយាយថា “​យោធា​ឥណ្ឌា​សូមបញ្ជាក់ថា មិនមាន​កងកម្លាំង​ឥណ្ឌា​ណាមួយ​បាត់​ខ្លួន​ឡើយ ក្នុងពេល​បំពេញភារកិច្ច​។​

​ភាគី​ទាំងពីរ​បានសម្រេច​កិច្ចព្រមព្រៀង បន្ទាប់ពី​មានការ​ជជែក​គ្នា​កម្រិត​ឧ​ត្ត​ម​សេនីយ៍ រវាង​យោធា​ចិន និង​កងកម្លាំង​រំដោះប្រជាជន​ចិន​។​

​ឥណ្ឌា និង​ចិន​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​ការប៉ះទង្គិច​។ វា​គឺជា​ការប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​រយៈពេល​ជាង ៥០​ឆ្នាំ​ចុងក្រោយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×