Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា គូសបញ្ជាក់​ពី​ការគាំទ្រ​ចំពោះ “​វិថី​សូត្រ​សុខភាព​” របស់​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ​សាមគ្គីភាព តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ​សាមគ្គីភាព តាម​ប្រព័ន្ធ​វីដេអូ ។ កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ទេស​ចិន និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​មកពី​២៦​ប្រទេស​ជា​ដៃគូ នៃ​កិច្ចសហប្រតិបត្តិការ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​។​

​អង្គប្រជុំ​បានទទួល​ស្គាល់​នូវ​ភាពចាំបាច់​តម្រូវ​ឲ្យ​មាន​សាមគ្គីភាព​អន្តរជាតិ កិច្ចសហប្រតិបត្តិការ​ពហុភាគី និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក កាន់តែ​រឹងមាំ​ជាង​មុន ដើម្បី​ដោះស្រាយ​ជំងឺ​រាតត្បាត​សកល​និង​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងរ​របស់​វា​នៅ​ទូទាំង​ពិភពលោក ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​គ្មាន​ការរើសអើង ភាពលំអៀង ការប្រកាន់​ពូជសាសន៍ និង​ភាព​ស្អប់ខ្ពើម​ឡើយ​។​

​ដើម្បី​កសាង​វី​ថី​សូត្រ​សុខភាព អង្គ​ប្រជុំបាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការចែករំលែក​ព័ត៌មាន និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍​ទាន់ពេលវេលា និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ផលិតផល​សុខាភិបាល ប្រកបដោយ​សមធម៌ និង​តម្លៃ​សមរម្យ រួមទាំង​វ៉ាក់សាំង​ការពារ​ដែល​គួរតែ​ត្រូវបាន​ទទួលស្គាល់ថា​ជា​ទំនិញ​សាធារណៈ​សកល​។​

​អង្គប្រជុំ​ក៏បាន​ពិភាក្សា​ពិ​វិធីសាស្ត្រ និង​មធ្យោបាយ ដើម្បី​ជំរុញ​ការតភ្ជាប់​និង​លើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ក្រោម​គំ​និ​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​។​

​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​អង្គប្រជុំ​ពី​យុទ្ធនាការ​ដ៏​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់​គ្រប់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការចូលរួមចំណែក​រប​ស់​កម្ពុជា នៅក្នុង​កិច្ចប្រឹងប្រែង​សកល​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដឹកនាំ​និង​ការរួមចំណែក​របស់​ប្រទេស​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ ១៩ នៅ​ទូទាំង​សកលលោក​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​ដទៃទៀត សំដែង​ការកោតសរសើរ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ការរៀប​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ឡើង​ដែល​នឹង​បង្កើត​ឲ្យ​មានការ​ប្តេជ្ញា​ចិត្តជា​អន្តរជាតិ ដើម្បី​ជម្នះ​លើ​ការរីក​រាល​នៃ​ជំងឺ​រាតត្បាត​នេះ នាពេល​បច្ចុប្បន្ន និង​លើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច សង្គម​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការគាំទ្រ​របស់​កម្ពុជា ចំពោះ “​វិថី​សូត្រ​សុខភាព​”​។ ក្នុងនាម​ជា​ប្រទេស​ដែលមាន​ជំនឿ​មុតមាំ​លើ​ពហុភាគី​និយម និង​ជា​តួអង្គ​សកម្ម​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ កម្ពុជា​សូម​អំពា​នាវ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ពី​សំណាក់​តួអង្គ​រដ្ឋ និង​មិនមែន​រដ្ឋ​ទាំងអស់ នៅក្នុង​បណ្តា​កម្មវិធី​ទាំងឡាយ នៃ​កិច្ចសហប្រតិបត្តិការ​ខ្សែ​វាត់​និង​ផ្លូវ ដែល​បាន​បង្កើតឡើង​ជាពិសេស ដើម្បី​បំពេញ​ឲ្យ​គ្នា​ទៅវិញ​មកជា​មួយ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។

​អង្គប្រជុំ​បានអនុម័ត​សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ​សាមគ្គីភាព ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ស្មារតី​រួម​នៃ​សាមគ្គីភាព​របស់​អ្នកចូលរួម​ប្រជុំ​ទាំងអស់ និង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន ចំពោះ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ជាពិសេស ក្រោម​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ លើកកម្ពស់​ការស្តារ​សេដ្ឋកិច្ចសង្គម និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុង​ការកសាង​សហគមន៍​នៃ​អនាគត​រួម​៕

ដោយ​៖​កូ​ឡាប​

 

spot_img
×