Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះ​បង្ហូរឈាម​ពេល​ធ្លាយ​រឿង​ពលករ​ស៊ីឈ្នួល​កាប់ លី​ឈើ​គ្រញូង និង​កម្លាំង​យោធា​ដណ្តើម​ឈើ​គ្រញូង នៅ​ច្រមុះ​ភ្នំ​ដងរែក​

spot_img

បន្ទាយមានជ័យ ៖ ធ្លាយ​រឿង​ពលករ​ស៊ីឈ្នួល​កាប់ លី​ឈើ​គ្រញូង​និង​កម្លាំង​យោធា​ប៊ិះ​បង្ហូរឈាម​ដណ្តើម​ឈើ​គ្រញូង នៅ​ច្រមុះ​ភ្នំ​ដងរែក កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨ ច្រក​មួយ​របស់​ជួរ​ភ្នំ​ដងរែក​ម្តុំ​ចំណុច​បង្គោល​សី​ម៉ា​លេខ​២៨ ស្ថិតក្នុង​ភូមិ​ដងរែក​(​ធ្នង់​)​ឃុំ ស្រុក​បន្ទាយឆ្មារ ខេត្ត​បន្ទាយមានជ័យ​។​

ប្រភព​ព៍ត័មាន​ច្បាស់​ការណ៍​ពី​ភ្នំ​ដងរែក​ប្រាប់​សារព៍ត័មាន​ថ្ងៃទី​២៦​មករា​ថា​: មាន​ពលរដ្ឋ​ជាង​២០​ផ្លាយ​នាក់​ជាមួយ​កំហឹង​ក្រេវ​ក្រោធ​បាន​ចូល​ទៅ​តវ៉ា ប្រឈម​យាំង​ប្រទូស្ត​រាយ​ប៊ិះ​តែ​បង្ហូរឈាម​ជាមួយ​ក្រុម​កម្លាំងយោធា​ប្រដាប់​ដោយ​អាវុធ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ចាំ​ស្ទាក់​យក​ផល​(​តាក់​សេ​) ជ្រក​ក្រោម​ស្លាក​ឆ្មាំ​ការពារ​ព្រំដែន​កម្ពុជា ថៃ ប្រចាំ​នៅ​ម្តុំ​បង្គោល​ព្រំដែន​លេខ​២៨ ដូច​ភូមិសាស្ត្រ​ខាងលើ​។​
អ្នក​តវ៉ា​គឺជា​ក្រុម​ពលរដ្ឋ​ជា​សាច់ញាតិ​និង​ពលករ​ម្ចាស់​អ្នក​កាប់​និង​លីសែង​កំណាត់ឈើ​គ្រញូង​ដែល​នាំ​មក​ពី​ក្នុងព្រៃ​ឧទ្យាន​ជាតិ​ថៃ ក្នុង​ខេត្ត​ស្រះកែវ​និង​ខេត្ត​បូរី​រ៉ាំ​។​

ក្រុម​សាច់ញាតិ​នៃ​ពលករ​និយាយថា ៖ “​សមាជិកគ្រួសារ​ពួកខ្លួន​ត្រឡប់​ពី​ដើរ​រើស កំទេច​ឈើ​ក្រញូង នាងនួន​ពី​ព្រំដែន (​តាមពិត​គឺ​កាប់ អារ​និង​លួច​)​ដើម្បី​លក់​អោយ​សិប្បកម្ម​កែឆ្នៃ​គ្រឿង​សង្ហា​រឹម ប៉ុន្តែ​ត្រូវ​ក្រុម​យោធា​១​ក្រុម ដែលជា​អ្នក​ចាំ​ស្ទាក់​យក​ផល​(​តាក់​សេ​) បាន​ស្ទាក់​គម្រាម​សម្លុត រក​បាញ់​ផង ល្បួង​លួង​ផង​រិបអូស កំទេច​ឈើ​របស់​ពួកគេ​យក​ទៅ​បាត់អស់ ។

​ចំណែក​មេភូមិ​ដងរែក​អោយដឹងថា ៖ ក្រុម​ម្ខាង​ជា​យោធា​គឺ​មានឈ្មោះ ទី ជា​មន្ត្រី​យោធា ស័ក្ដិ ២ នៃ​វរៈ​សេនា​តូច​៥០៥ តំបន់​ប្រតិបត្តិ​រសិក​រង​ខេត្ត​បន្ទាយមានជ័យ និង​ក៏​ជា​អ្នក​ចេញមុខ​ទទួល​ទិញ​កំណាត់ឈើ​និង តាក់​សេ ដែល​ត្រូវជា​ក្មួយ​របស់​លោក ភ្ល​ន់ តារា មេបញ្ជាការ និង​មាន​ឈ្មោះ ខា ឈ្មោះ​នី ជា​ក្រុម​ដឹកជញ្ជូន​។​

មុនពេល​កើតហេតុ ពលករ​ចំនួន ៦​នាក់ បាន​កាប់ ស្ពាយ កំណាត់​ឈើ​ដូច​សព្វមួយដង់ ក្នុង​ម្នាក់​ប្រមាណ​ជា​១០០​គីឡូក្រាម ដើរ​កាត់​តាម​ប្រប​ព្រំដែន ហើយ​ចូល​តាម​ផ្លូវ​ចំនុច​បង្គោល​សីមា​លេខ ២៨ ឆ្ពោះ​មក​ក្នុងភូមិ​។​

មកដល់​ចំនុច​កើតហេតុ​ក្រុម​យោធា​ដែល​ធ្លាប់បាន​ទិញ​ប្រមូល​ឈើ​គ្រញូង​ដូច​សព​១​ដង នោះ បាន​លួងលោម​តថ្លៃ​ទិញ ។​
ដោយ​យល់ឃើញថា ក្រុម​នេះ​ជា​ឈ្មួញ​ធ្លាប់​ទិញ​ឈើ​ផង និង​ជា​អ្នកតាត់សេផង​នោះ ក្រុម​ពលក​រក៍​ព្រម​លក់​អោយ ដោយ​មិន​ទាន់​បាន​យក​កម្រៃ​ថ្លៃ​ឈើ​នោះ​ទេ ។​

ទាហាន​បាន​ប្រាប់ថា បងប្អូន​នាំគ្នា​ទៅ​ហូប​បាយ​សិន​ចុះ ។ បាយ​រួច​ពួកគេ​ទៅ​ទា​កម្រៃ​ដូច​ធម្មតា​តែ​ត្រូវ​ក្រុម​នេះ មិន​អោយ​លុយ​ហើយ​គំរាម​ជេ​ប្រមាថ​រហូតដល់​ចង់​បាញ់​សម្លាប់​ទៅ​វិញ​។​

ក្រុម​ពលករ​បាន​ដឹងខ្លួន ហើយ​ចោទ​ថា​: ពួក​ខ្លួន​ត្រូវបាន​គេ​ប្លន់​ឈើ​ហើយ​នោះ បាន​ប្ដឹង​មេភូមិ​និង​នាំគ្នា​តវ៉ា​នៅ​ចំនុច ខ្ទម​ចាំ​តាក់​សេ​ដែល​នៅ​ចំងាយ​មិន​ឆ្ងាយ​ពី​បង្គោល​សីមា​២៨ និង​ផ្លូវជាតិ​លេខ​៥៨ ដែល​ទើប​ស្ថាបនា​ថ្មី​នោះ​។​

ប្រភព​ព៍ត័មាន​អោយដឹង​ថា ៖ ក្រោយ​ប្រទូស្ត​រាយ​នោះ ក្រុម​យោធា​កូនចៅ​លោក​ភ្លន់ តារា បាន​ដឹក​ឈើ​គ្រញូង​ទាំងនោះ​ចូល​ទៅ​ទុក​បណ្តោះអាសន្ន​នៅ​បន្ទាយ​ជួរ​មុខ​មួយ​នៃ​វរ​:​សេនា​តូច​លេខ​៥០៥ ខាងកើត​ភូមិធ្ន​ក​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​៕​ ដោយ ៖ បន្ទាយ​

spot_img
×