Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុក​ល្មោភកាមពេលស្រវឹងនឹកចង់រួមភេទ ​ចាប់រំលោភ​កូនស្រីខ្លួន​ឯងអាយុ៨ឆ្នាំ សម្រេច៣លើក ត្រូវ​ប៉ូលិសចាប់វ៉ៃខ្នោះ

spot_img

​កណ្ដាល​៖ ​ក្រុម​សមត្ថកិច្ច​ប៉ូលិសខេត្តកណ្តាល បានចាប់ខ្លួនបុរសម្នាក់ជាឪពុក ករណី​រំលោភ​សេព​សន្ថ​វៈ មាន​ស្ថាន​ទម្ងន់ទោស លើកូនស្រីខ្លួនឯង កាលពី​​ថ្ងៃទី​១៨ ​ខែមិថុនា ​ឆ្នាំ​២០២០​នេះ ​នៅ​ចំណុច​​ផ្ទះ​ជនសង្ស័យ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើ​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​​ជនរងគ្រោះ​ជា​កូនបង្កើត​អាយុ​៨​ឆ្នាំ ជនជាតិខ្មែរ​​ទីលំនៅ​​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើ​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​​ជនសង្ស័យ​ជា​ឪពុក​បង្កើត​​ឈ្មោះ​ម៉ាន ម៉ូ​វ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​​ទីលំនៅ​​ភូមិ​ព្រែ​ម​តា​ពៅ សង្កាត់​ដើម​មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

​ក្រុម​សមត្ថកិច្ច​បន្តទៀតថា ​កាលពី​វេលា​កើតហេតុ​ខាងលើ​ ជនរងគ្រោះ និង​ជនសង្ស័យ បាន​នៅផ្ទះ​ជាមួយគ្នា និង​ហូបបាយ​ជុំគ្នា​រួច ជនសង្ស័យ​ក៏បាន​ផឹក​ប៊ី​យ៉ែ អាន​ឆើ​រ ហើយ​មាន​សភាព​ស្រវឹង ក៏​នឹក​ចង់​រួមភេទ ដោយ​ខ្លួន​ជា​បុរស​ពោះម៉ាយ ដោយសា​រប្រពន្ធ​រត់ចោល​ជា​យូរ​ឆ្នាំ​មកហើយ ភ្លាម​នោះបាន​បង្ខំ​កូនស្រី​បង្កើតរបស់ខ្លួន​រួមភេទ​រហូត​បានសម្រេច ។ រហូតមកដល់​ម៉ោង​ប្រហែល ៨យប់ ពេល​ជីដូន​ជនរងគ្រោះ​ត្រឡប់​មកពី​ធ្វើការ​វិញ ជនរងគ្រោះ​បាន​និយាយ​ប្រាប់ថា ​ប៉ា​បាន​ចាប់​ខ្ញុំ​រំលោភ​ ពេល​ឮដូច្នេះ ជីដូន​ខឹង ហើយ​បាន​រត់​មក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ដើម​មៀន ចុះជួយ​អន្តរាគមន៍​​ឃាត់ខ្លួន​ជនសង្ស័យ​ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគ​បាល​ក្រុង​តាខ្មៅ​ ដើ​ម្បី​ធ្វើ​ការសាកសួរ​ និង​ចាត់​ការបន្ត​តាម​នីតិវិធី​។ ​

​នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ ​បាន​ឆ្លើ​យ​សារភាពថា​ ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​ពិតប្រាកដ​មែន ហើ​យ​ធ្លាប់​រំលោភ​បាន​ចំនួន​បី​ដង​មក​ហើ​យ ​និង​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​១​ឆ្នាំ​មក​ហើ​យ​៕​
ដោយ៖កូឡាប

spot_img
×