Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​សកម្មភាព​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា ជា​បណ្ដោះអាសន្ន​

spot_img

ភ្នំពេញ៖ ​ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​សកម្មភាព​របស់ សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល​៣០​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ និង​តម្រូវ​ឲ្យ​សមាគម​ផ្ដល់នូវ​របាយកាណ៍​សក​ម្ម​ភាព និង​របាយការណ៍​ហិរញ្ញវត្ថុ ឆ្នាំ​២០១៩ និង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ និង​រាល់​ព័ត៌មាន​គណនី​ប្រាក់​មូលនិធិ​ដែល​ប្រមូល​ពី​សមាជិក ការបែងចែក​ថវិកា អត្ថប្រយោជន៍​របស់​ស​មា​ជិ​ក និង​រាល់​ការចំណាយ​ថវិកា (​មូលនិធិ​ត​ម្ដ​ល់ និង​ថ្នាក់ជាតិ​) ព្រមទាំង​ផ្ដល់នូវ​បញ្ជី​ឈ្មោះ​សមាជិកសមាគម​នៅតាម រាជធានី​-​ខេត្ត​។​

​ក្នុង​សេចក្ដី​ជម្រាប​មក លោក ចៅ ចាន់​ធឿន ប្រធាន​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ថា​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា បានធ្វើ​សកម្មភាព​ផ្ទុយ​នឹង​លក្ខន្ដិកៈ​ដែល​ត​ម្ដ​ល់​ទុក​នៅ​ក្រសួងមហាផ្ទៃ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយសារ​សមាគម​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ស្វែងរក​ប្រយោជន៍ តាមរយៈ​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ជា​សមាជិក និង​កំណត់​ឲ្យ​បង់​ថវិកា​ចូល​សមាគម​ដើម្បី​បម្រើ​ផល​យោជន៍​ផ្ទាល់ខ្លួន​៕

ដោយ៖កូឡាប

spot_img
×