Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) ទទួល​វិញ្ញាបនបត្រ​ផែនការមេ សាងសង់ ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បានប្រគល់ វិញ្ញាបនបត្រ​ផែនការមេ​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដល់​ក្រុមហ៊ុន Angkor International Airport Investment ដោយមាន​លោក លូ វី (Lu Wei) ប្រធាន​ក្រុមប្រឹក្សាភិបាល ។​

​ពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន បាន​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​អាកា​ស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ចាប់តាំងពី​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០២០ មក​ម្លេះ និង​គ្រោង​បញ្ចប់​ការសាងសង់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០២៣ ដោយ​ប្រើ​ពេលវេលា​ទាំងអស់​រយៈពេល ៣៦ ខែ​។​

​ចំពោះ​ដំណើរការ​សាងសង់​ក្រុមហ៊ុន បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ដោយ​ផ្តោត​សំខាន់​ទៅនឹង​ការបំពាក់​ឧ​បករ​ណ៏​បច្ចេកទេស និង​រចនាបទ​អាកាសយានដ្ឋាន​៕

ដោយ​៖CEN

spot_img
×