Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មី​យ៉ាន​ម៉ា​ទើប​រកឃើញ ២៣​ករណី​ថ្មី​ទៀត សុទ្ធសឹង​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស

spot_img

​ប្រទេស​មី​យ៉ាន​ម៉ា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៣​ករណី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ២៨៦​នាក់​។ នេះ​បើតាម​តួលេខ​របស់​ក្រសួងសុខាភិបាល និង​កីឡា​របស់​ប្រទេស​នេះ​។​

​អ្នក​ឆ្លង​ថ្មី​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្រោយពេល​ពួកគេ​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​វិញ​។​

​រហូតមក​សល់​ថ្ងៃ​សុក្រ​នេះ សំណាក​សរុប​ចំនួន ៥៦.៧២៦​នាក់ ត្រូវបាន​ធ្វើតេស្ត​រក COVID-19 ហើយ​អ្នកជំងឺ ៥.៦២៣​នាក់ កំពុង​ត្រូវបាន​ពិនិត្យ​។​

​សូមបញ្ជាក់ថា មី​យ៉ាន​ម៉ា​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដំបូង​គេ​នៅ​ថ្ងៃទី ២៣ ខែមីនា​។ ប្រទេស​នេះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៦​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua


spot_img
×