Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ចង់​ជឿថា បេក្ខភាព វង្ស ថា​ណាន់ ធ្លាក់​ចេញពី ​Theater Round ជុំ​ទី​២

spot_img

ភ្នំពេញ​-​ទស្សនិកជន​ជាច្រើន​មាន​ការខកចិត្ត​មិនតិច​ទេ ជាមួយនឹង​ការ​ជម្រុះ​បេក្ខភាព ចេញពី​កម្មវិធី Cambpdian Idol កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី​២៦ មករា ដែល​មាន​បេក្ខជន​មាន​ទឹកដម​សំលេង​ល្អ​ជាច្រើន​នាក់​បាន​ធ្លាក់​ចេញ​។

ក្នុងនោះ​បេក្ខភាព​មួយរូប លោក វង្ស ថា​ណាន់ ដែល​មាន​ទឹកដម​សំលេង​ល្អ​ដែល​អ្នកទស្សនា មាន​ការ​មិន​អស់​ចិត្ត​នឹង​វគ្គ​ជម្រុះ​នេះ ព្រោះ​បើ​តាម​ការ​ស្តាប់​បទ​ចម្រៀង មួយ​បទ ដែល​បកស្រាយ​ដោយ វង្ស ថា​ណាន់ នឹង​ដៃគូ មាន​ចំណងជើង​ថា “​ទឹក​ហូរ​” នោះ​ស្តាប់ទៅ​សំលេង​នៅ​តែ​មាន​ទឹកដម នឹង​រក្សាបាន​នូវ​គោល​ការ​របស់​គណៈកម្មការ តែ​លោក មិន​ត្រូវ​បាន​ទៅ​បន្ត​ទៀត​នោះ​ទេ ព្រោះថា មាន​បេក្ខភាព​ជា​ច្រើន​រូប​ទៀត ក៏​មាន​សមត្ថិ​ភាព​សំលេងល្អ​ច្រើនជាងលោ​កដែរ​។

ចំពោះ​គណៈកម្មកា​រលោក ព្រាប សុវត្ថិ បាន​លើក​ថា សំឡេង​របស់ ថា​ណាន់ គឺ​ខ្លាំង​ធ្វើ​បាន​ល្អ ប៉ុន្តែ​ការប្រើ​ស្ទីល​មិនទាន់​ត្រូវ​បែបបទ​នៃ​បទ នឹង​ហើយ​មានប​ញ្ហ​ប៉ា​រ៉ូ​ល​បន្តិច​។ ដោយឡែក​លោក ណុប បា​យ៉ា​រិទ្ធ និង​លោក ឆន សុវណ្ណ​រាជ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ពេញចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ទឹកដម​សម្លេង​របស់ ថា​ណាន់ និង​ដៃគូ​។ តែ​យ៉ាងណា​ពិតជា​សោកស្ដាយ ចំពោះ​លទ្ធផល​ដែល ថា​ណាន់ មិន​អាចឈាន​ទៅ​វគ្គ​បន្តបាន​៕​ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×