Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​រន្ធត់​ស្តែងៗ​! រថយន្ត Ford បើក​មិន​ប្រយ័ត្ន ត្រូវ​រថភ្លើង​បុក​អូស​រាប់សិប​ម៉ែត្រ អ្វីដែល​រន្ធត់​បំផុត​នោះ គឺ​ក្នុង​ឡាន​សុទ្ធតែជា​ក្មេងៗ​ទៀត (​វីដេអូ​)

spot_img

​នៅមុននេះ​ប៉ុន្មាន​ម៉ោង តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​បងប្រុស​ម្នាក់​ឈ្មោះ Kalito Kalito ដែល​បាន​ជួប​ហេតុការណ៍​ផ្ទាល់ បាន​បង្ហោះ​វីដេអូ​ដ៏​រន្ធត់​បំផុត​មួយ បង្ហាញ​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត Ford pick up មួយគ្រឿង បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​រថភ្លើង​បុក​យ៉ាង​ពេញទំហឹង អូស​អូស​ចម្ងាយ​រាប់សិប​ម៉ែត្រ​ទើប​ឈប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មហា​រន្ធត់​រវាង​រថយន្ត និង​រថភ្លើង​នេះ ត្រូវបាន​ដឹងថា បានកើត​ឡើង​នៅ​ចំនុច​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​បើ​តាមរយៈ​វីដេអូ គេ​បានឃើញ ស្ត្រី​២​នាក់​ជា​ម្តាយ និង​កូនតូច​៣​ម្នាក់ បាន​ចុះ​ចេញពី​រថយន្ត​ដោយ​សុវត្ថិភាព ខណៈ​ក្មេងស្រី​ម្នាក់ទៀត​នៅក្នុង​រថយន្ត ក៏​សំណាង​ដែរ ដែល​ពុំ​បណ្តាល​ឲ្យ​រងរបួស​អ្វី​ឲ្យ​ធ្ងន់ធ្ងរ​នោះទេ​។ ដោយឡែក រថយន្ត​វិញ គេ​ឃើញ​រង​ការខូចខាត​ផ្នែក​ចំហៀង​ខាងស្តាំ​យ៉ាងដំណំ​តែម្តង​។​

​ជុំវិញ​ហេតុការណ៍​នេះ​ផងដែរ គេ​ក៏បាន​ស្តីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​អ្នកបើកបរ ជាពិសេស​វ៉ា​ជែង​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន​។ ហើយ​នេះ​ចាត់ទុកថា​សំណាង​ហើយ ដែល​ប៉ះចំ​រថភ្លើង​បើក​យឺតៗ បើ​លក្ខណៈ​នៅ​ប្រទេស​គេ​វិញ គឺថា​ដឹង​តែ​ខ្ទេច​ឡាន​ជា​២​ហើយ​៕ ដោយ​៖ លឹម ហុង​



spot_img
×