Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់! បុរស​ម្នាក់​ជា​យោធា ធ្លាក់​ពីលើ​សណ្ឋាគារ​ជាន់​ទី ៣ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កេី​ត​ហេតុ​

spot_img

​កោះកុង​៖ ​ហេតុ​ការ​ដ៏​គួរ​ឲ្យ​រន្ធត់ បានកើត​ឡើង នៅវេលា​ម៉ោង ៧និង២៥ នាទី​ព្រឹក នា​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២២០ នៅ​ចំណុច​សណ្ឋាគារ​អាស៊ាន ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ មាន​បុរស​ម្នាក់​ធ្លាក់​ពីលើ​សណ្ឋាគារ​អាស៊ាន ជាន់​ទី​៣ កំពស់ ១០ ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កេី​ត​ហេតុ ។

​ក្រោយពី​បានទទួល​ពត៌មាន កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ និង​ក្រុមគ្រូពេទ្យ ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ។

​ក្រោយ​ពិនិត្យ​រួច បាន​បញ្ជាក់ថា ៖ សាកសព​មាន​ស្នាមរបួស បែកក្បាល​ខាងក្រោយ​ប្រវែង ៥​ស​.​ម និង​ជំរៅ ១,៥ ស​.​ម ហូរឈាម​តាម​ច្រមុះ ត្រចៀក បាក់​ឆ្អឹងជំនី​ខាងឆ្វេង និង​ខៀវ​ភ្នែក​ទាំងសងខាង​។​

​តាម​ការបំភ្លឺ ពី​ភរិយា​សព បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​របស់ខ្លួន​មាន​គ្នា​ចំនួន ៤ នាក់ បានធ្វើ​ដំណើរ​មក​កំសាន្ត និង​ស្នាក់នៅ​សណ្ឋាគារ​ខាង​លេី ដោយ​ជនរងគ្រោះ​ដែលជា​ប្តី​មានឈ្មោះ វណ្ណ ព្រឹក្សា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ខ្មែរ មុខរបរ​យោធា ទីលំនៅ​ខណ្ឌមានជ័យ ភ្នំពេញ មាន​ជម្ងឺ​ប្រចាំកាយ​លើសឈាម ហើយ​កាលពី​យប់មិញ ជនរងគ្រោះ បាន​ពិសារ​ស្រា​ជាមួយ​បងប្អូន នៅ​មាត់សមុទ្រ រហូតដល់​ម៉ោង ២និង០០ រំលង​អា​ធ្រា​ត ទើប​ចូល​បន្ទប់​សណ្ឋាគារ​វិញ លុះដល់​ព្រឹក​ឡើង ជនរងគ្រោះ​បានមក​ឈរ​នៅ​វេរ៉ង់ដា​មុខ​បន្ទប់ រួច​ធ្លាក់​មកក្រោម​៕ ដោយ​៖​កូ​ឡាប​

spot_img
×