Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុន​នឹងមាន​ថ្ងៃនេះ​? ​រយៈពេល​ ​៤៣​ឆ្នាំ​ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ចិត្ត​យក​ជីវិត​ប្តូ​រដើម្បី​សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ពី ​នរក​ព្រៃផ្សៃ​

spot_img

​ភ្នំពេញ ​៖ ​រយៈពេល​៤៣​ឆ្នាំ​មកនេះ (​ថ្ងៃទី​២០ មិថុនា ឆ្នាំ​១៩៧៧ ថ្ងៃទី​២០ មិថុនា ឆ្នាំ​២០២០) ប្រជាជន​កម្ពុជា​នៅតែ​ចងចាំ និង​រំលឹក​ជានិច្ច នូវ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ជាពិសេស​នឹកឃើញ នូវ​គុណបំណាច់​មិនអាច​កាត់ថ្លៃ​បាន ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ចិត្ត​យក​ជីវិត​ប្តូ​ដើម្បី​សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ពី​នរក​ព្រៃផ្សៃ នៃ​របប​ខ្មែរក្រហម ។​

​នា​ថ្ងៃទី​២០ មិថុនា ឆ្នាំ​១៩៧៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសំរេច​ចិត្ត​ឆ្លងដែន​ចូល​ទឹកដី​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការគាំទ្រ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

​ដើម្បី​ជាការ​ចងចាំ​បន្ត​ដល់​យុវជន និង​ក្មេងៗ​ជំនាន់​ក្រោយ ខ្ញុំបាទ សូម​រំលឹក និង​ចងក្រង​ប្រវត្តិ​សង្ខេប​ត្រួសៗ​​អំពី​ការតស៊ូ​យក​ជីវិត​ប្តូរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​សម័យ​ខ្មែរក្រហម​។​

​ស្ថិតនៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ដែលជា​បញ្ជាការដ្ឋាន​វ​រ​សេនា​ធំ តំបន់​២១ និង​ជាទី​តាំង​បន្ទាយ​ឈរជើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។​

ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ បាន​ក្លាយជា​ទិវា​មួយ​ដ៏​សំខាន់​នៃ​របត់​ប្រវត្តិសាស្ត្រ​ប្រទេស កម្ពុជា ជា​ពេលវេលា​ដែល​សម​មិត្ត ហ៊ុន សែន បានចាប់ផ្តើម​ដំណើរ ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត ។

​មាន​ទីតាំង​ចំនួន ៧​ចំណុច ដែល​សម​មិត្ត ហ៊ុន សែន បានចាប់ផ្តើម​ចេញ ដំណើរ និង​បាន​ឆ្លងកាត់​ឆ្ពោះទៅ​ការ​វាយ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ នោះ​គឺ​៖

• ចំណុច​ទី​១. ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​បញ្ជាការដ្ឋាន​វរ​សេនា​ធំ តំបន់​២១ វេលា​ម៉ោង ២១:០០​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំ​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​អសា​ឍ ឆ្នាំម្សាញ់ នព​ស័ក ព​.​ស ២៥២១ សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​បួន​នាក់ គឺ នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម ស្រ៊ាង (​ហៅ​សាញ់​) និង វ៉ា ប៉ោ​អ៊ា​ន ចាប់ផ្តើម​ដំណើរ​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​ស្វែងរក​ការជួយ ឧបត្ថម្ភ​ក្នុងការ​រំដោះជាតិ​ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត ។

​ទីតាំង​ដែល​សម​មិត្ត ហ៊ុន សែន និង ក្រុម​ឆ្លងកាត់​ពី​ខាង​កម្ពុជា គឺ​នៅត្រង់​ពាំង​ខ្ទរ និង​អាង​ដាច់​ដែលមាន​ដើម​ទ្រយឹង​ធំ​ស្កឹមស្កៃ​នៅក្បែ​នោះ ។ នៅ​ទល់​ខាងមុខ គឺជា​ស្រុក​ឡុ​ក​និ​ញ ក្នុង​ខេត្ត​សុង​ប៊ែ​រ​របស់​វៀតណាម ។ មុនពេល​ឈាន​ជើង​ចូលក្នុង​ទឹក ដី​វៀតណាម​សម​មិត្ត ហ៊ុន សែន បាន​បែរ​មុខមក​ខាង​ទឹកដី​កម្ពុជា ទាំង​ទឹកភ្នែក​អ​លោះ​អាល័យ ដោយនិយាយ​ក្នុង​ចិត្ត​ថា អាយុ​១៣​ឆ្នាំ បែក​ពី​ស្រុកកំណើត​ដោយ​អត់​សាលារៀន អាយុ​២៥​ឆ្នាំ បែក​ពី​ប្រទេស​ដោយ​ពួក​ឃាតក ។​

• ចំណុច​ទី​២. វេលា​ម៉ោង ០២:០០​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន បាន​ដើរចូល​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ទៅក្នុង​ទឹកដី​វៀតណាម ។ អ្នក​ទាំងអស់គ្នា​ក៏បាន សម្រាក​រងចាំ​ពេល​ភ្លឺ ដើម្បី​កំណត់​ទិសដៅ​សម្រាប់​បន្តដំណើរ និង​ពុំមាន​អ្វី​ទទួលទាន​នោះឡើយ ។
​ពេលនោះ​សំណួរ​មួយចំនួន​ដែល​សម​មិត្ត ហ៊ុន សែន បាន​ចោទសួរ​ខ្លួនឯង​ថា តើ​អាច​ត្រូវស្លាប់​នៅពេល​ឆ្លង​ព្រំដែន កម្ពុជា​-​វៀតណាម​ដោយ​ការជាន់​មីន ឬ​ដោយ​កងការពារ​ព្រំដែន​របស់​វៀតណាម​ឬទេ ?

តើ​អាច​ត្រូវ​ជាប់គុក ដោយសារ​ការឆ្លង​ដែន​ខុសច្បាប់​ឬទេ​?

តើ​វៀតណាម​ជឿ​ហើយ​សុខចិត្ត​ជួយ​ក្នុងការ​ផ្តួលរំលំ​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត ឬទេ​ក្នុងពេលដែល​វៀតណាម​កំពុងមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ​?

​សំណួរ​ចុងក្រោយ គឺ​តើ​វៀតណាម​អាច​ចាប់បញ្ជូន​មក​ឲ្យ ប៉ុល ពត វិញ​ឬទេ​?

នោះ​ជា​ពេលដែល សម​មិត្ត ហ៊ុន សែន ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​ធ្វើការ​តស៊ូ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពី​ការចូលរួម​ក្នុង​កងកម្លាំង ប្រដាប់អាវុធ​នៃ​ចលនា​រំដោះជាតិ​រហូតដល់​ពិការភ្នែក​ម្ខាង នៅ ឆ្នាំ​១៩៧៥ ។​

• ចំណុច​ទី​៣. ក្រោយពី​ធ្វើដំណើរ​កាត់​ព្រៃ​ក្នុង​ទឹកដី​វៀតណាម​បាន​ប្រមាណ​ជិត ៦​គីឡូម៉ែត្រ វេលា ម៉ោង​១១:០០​នាទី ជិត​ថ្ងៃត្រង់ ក្រុម​សម​មិត្ត ហ៊ុន សែន បាន​ទៅ​ជួប​ផ្លូវលំ​មួយ​ក្រាល​គ្រួស​ក្រហម​ក៏ បានសម្រេច​លាក់​អាវុធ​រួច​រៀបចំ​ដាំបបរ​ដោយ អង្ករ ដែល​នៅសល់​ក្នុង​ដៃ​បន្តិចបន្តួច រួច​បន្តដំណើរ​តាមផ្លូវ ថ្នល់​ទៅរក​ជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម ។​

• ចំណុច​ទី​៤. វេលា​ម៉ោង ១៤:០០​នាទី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៩៧ សម​មិត្ត ហ៊ុន សែន និង ក្រុម​បាន​ដើរទៅ​ដល់​ភូមិ​វៀតណាម​មួយ ដែលមាន​ចម្ងាយ​ប្រមាណ ១៤​គីឡូម៉ែត្រ ពី​ព្រំដែន ។ ពេល ប្រទះ​នឹង​កម្មករ​ចម្ការកៅស៊ូ​វៀតណាម​ដែល​កំពុងធ្វើដំណើរ សម​មិត្ត ហ៊ុន សែន ដើរ​សំដៅ ហើយ កម្មករ​នោះ​ក៏​ឲ្យ​ក្រុម​សម​មិត្ត​រងចាំ​នៅ​ទីនោះ​សិន ។ បន្ទាប់មក​កម្ម​ករបា​ន​នាំ​កម្លាំង​ស្វ័យការពារ​វៀតណាម មកដល់​ដោយមាន​អាវុធ​មកជា​មួយ​ផង ។ ដំបូង​វៀតណាម​សង្ស័យ​ទៅលើ​ជនកម្ពុជា​ទាំង​ប្រាំ​នាក់​នេះ ថា ជា​ក្រុម​វាយឆ្មក់ ឬ​ក្រុម​ចារកិច្ច​របស់ ប៉ុល ពត ហើយ​បានធ្វើ​ការសាកសួរ ។​

• ចំណុច​ទី​៥. ក្រោយពី​ចាប់ផ្តើម​ជឿជាក់​ខ្លះ​លើ​ការអះអាង​របស់​សម​មិត្ត ហ៊ុន សែន ថា​មិនមែន ជា​ក្រុម​វាយឆ្មក់​របស់ ប៉ុល ពត ទេ ភាគី​វៀតណាម​ក៏បាន​ដាំបាយ​ឆ្នាំង​លេខ​១០ និង​ធ្វើ​ម្ហូប​ជូន​សម្រាប់ មនុស្ស​៥​នាក់ ដែល​ធ្លាប់តែ​ហូប​បបរ​ជាង​១​ឆ្នាំ​ហើយ ។ ក្រោយពី​បានទទួល​ទាន​រួច ជនកម្ពុជា​ទាំង​៥​រូប ត្រូវគេ​នាំ​ធ្វើដំណើរ​ចម្ងាយ ៤​គីឡូម៉ែត្រ ទៅដល់​ភូមិ​ឡាំង​ជីន នៅវេលា​ម៉ោង ១៦:៤៥​នាទី ។​

• ចំណុច​ទី​៦. ជនកម្ពុជា​ទាំង​ប្រាំ​ត្រូវបាន​សាកសួរ​ព័ត៌មាន​ម្តងទៀត​នៅ​ទីនោះ ពី​សំណាក់​បញ្ជាការ កង​
​អនុ​សេនា​ធំ​ម្នាក់​របស់​វៀតណាម ។ វេលា​ម៉ោង ១៧:១៥​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ អ្នក ទាំង​ប្រាំ​ត្រូវបាន​គេ​ដឹក​ក្នុង​រថយន្ត​ធុន​ធ្ងន់​ម៉ាក GMC ពី​ភូមិ​ឡាំង​ជីន​ទៅដល់​ស្រុក​ឡុ​ក​និ​ញ នៅវេលា ម៉ោង ១៨:០០​នាទី​។​

• ចំណុច​ទី​៧.​សម​មិត្ត ហ៊ុន សែន ត្រូវគេ​បំបែក​ចេញពី​អ្នករួមដំណើរ​ទាំង​បួន​នាក់ ដែល​មក ជាមួយគ្នា​ហើយ​ត្រូវបាន​គេ​សួរ​ព័ត៌មាន​សាជាថ្មី ដោយ​សំណួរ​ដេញដោល​ជាច្រើន​ទៀត ។ នោះ​គឺជា​ពេល វេលា​ដែល​តានតឹង​ភិតភ័យ​ជាង​ពេលណា​ទាំងអស់​សម្រាប់​អ្នក​ទាំង​បួន​ដែល​ធ្វើដំណើរ​មកជា​មួយ ដោយ គិតថា គេ​អាច​យក​សម​មិត្ត ហ៊ុន សែន ទៅ​សម្លាប់ ឬ​ទៅណា​មិនដឹង ប្រសិនបើ​មិនឃើញ​ត្រឡប់មក វិញ ។ ពួកគាត់​ទាំង​បួន​មាន​អារម្មណ៍​ច្រាស់ច្រាល ទោះ​អស់កម្លាំង ក៏​ដេក​មិន​លក់ បក់​មិន​ល្ហើយ និង រងចាំ​រហូត​សម​មិត្ត ហ៊ុន សែន ត្រឡប់មកវិញ​ពេល​ជាង​ពាក់កណ្តាល​អា​ធ្រា​ត​ឆ្លង​ចូល ថ្ងៃទី​២២ ខែ មិថុនា ឆ្នាំ​១៩៧៧ ។ ដោយសារ​ការសាកសួរ​ដេញដោល​ព័ត៌មាន​តាម​លំដាប់ថ្នាក់ ដែលមាន​ពី​ថ្នាក់ភូមិ ឃុំ រហូតដល់​ស្រុក​នេះ បានធ្វើ​ឲ្យ​ភាគី​វៀតណាម​ឃើញច្បាស់​នូវ​ឆន្ទៈ​មោះមុត និង​ជំហរ​ដាច់ខាត​របស់ សម​មិត្ត ហ៊ុន សែន ក្នុង​គោលបំណង​ដ៏​មុត​ស្រួច គឺ​ឆ្ពោះទៅរក​ការ​កៀរគរ​កម្លាំង​សម្រាប់​រំដោះជាតិ​មាតុ ភូមិ ប្រជាជន​ពីរ​បប​ប្រល័យពូជសាសន៍ ។​

​តើ​មូល​ហេតុអ្វី​បានជា​សម្តេច​តេ​ជោ ហ៊ុន សែន បានសំរេច​ដឹកនាំ និង​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​គោលដៅ​ដើម្បី​ស្វែងរក​ការសង្គ្រោះ​ប្រជា​ជា​ជន​ខ្មែរ​?
​ចម្លើយ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បកស្រាយ​កន្ល​ង​មក​នោះ​គឺ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា តើ​ការពឹង​វៀតណាម​ឲ្យ​មកជួយ​រំដោះជាតិ​ជាការ​ខុស​ដែរ​ឬ​?

បើ​គ្មាន​កងទ័ព វៀតណាម​ជួយ តើ​យើង​អាច​រំដោះ​បានទេ​? ហេតុអ្វី​ត្រូវ​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​គោលដៅ​ដែល​ត្រូវ​ទៅ​? នោះ​គឺ ដោយសារតែ​ប្រទេស​វៀត ណា​ម​មាន​ភូមិសាស្ត្រ​នៅ​ជិត​កម្ពុជា​ជាងគេ ។ ចំណែក​ប្រទេស​ឡាវ​មាន​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ ពី​កម្ពុជា ហើយ​បញ្ហាសំខាន់​តើ​ឡាវ​មានលទ្ធភាព​ឬទេ​?

បើ​ទៅ​ពឹង​ថៃ​ដែល​នៅ​ម្ខាង​ប្រទេស​ហើយ​ឆ្ងាយ​ពី​ទីតាំង​ឈរជើង​របស់​សម្តេច តើ​ថៃ​មាន​លទ្ធ ភាព​ឬទេ​? សម្រាប់​វៀតណាម គឺ​នៅ​កៀក​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កម្ពុជា ហើយ​វៀតណាម​ក៏​មិនមែនជា រឿង​ថ្មី​ទេ ។ ព្រះមហាក្សត្រ នរោត្តម សីហនុ ក៏​ធ្លាប់​ពឹង​វៀតណាម​ឲ្យ​ជួយ​រំដោះប្រទេស​ពីរ​បប លន់ នល់ ។ វៀតណាម​ក៏​ធ្លាប់ បាន​ពឹង​កម្ពុជា​ឲ្យ​ជួយ​រំដោះទឹកដី ដែល​មេដឹកនាំ​វៀតណាម​តែងតែបាន​សម្តែង​ការដឹងគុណ​ចំពោះ​កម្ពុជា កាលពី​សង្គ្រាម​ជាមួយ​វៀតណាម​ខាងត្បូង ។​

​អ្វីដែល​កូន​ខ្មែរ​គ្រប់រូប​ត្រូវតែ​ចងចាំ​អំពី​គុណបំណាច់​របស់​សម្តេច ហ៊ុន សែន នោះ គឺ​ភាពក្លាហាន ហ៊ាន​យក​ជីវិត​ប្តូ​ដើម្បី​សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ពី​របប​ខ្មែរក្រហម ហេតុអ្វី​បាន​យើង​អាចយ​ល់ពី​ទឹកចិត្ត​សម្តេច​ថា យក​ជីវិត​ប្រជាជន​ខ្មែរ​ធំ នោះ​គឺ​ដោយសារ​ពេល​សម្តេច​ចូល​ទៅដល់​ទឹកដី​វៀតណាម វៀតណាម​អាចជួយ​អោយ​សម្តេច​ហ៊ុន សែន រស់នៅក្នុង​ប្រទេស​នោះ ឬ​អាចអោយ​ឆ្លងទៅ​រស់នៅ​ប្រទេស​ទី​៣ ប៉ុន្តែ​ពេលនោះ​សម្តេច​បាន​ប្រាប់​វៀតណាម​ថា ប្រសិនបើ​វៀតណាម​មិន​ជួយ​ទេ សម្តេច​សុខចិត្ត​មក​ស្លាប់​ក្នុងប្រទេស​ទេស​វិញ ហើយ​មិន​រត់ចោល​ប្រជាជន​កម្ពុជា​ឡើយ​។ ការសំរេចចិត្ត​ស្វែងរក​ការគាំទ្រ​ពី​កងទ័ព​វៀតណាម​ដើម្បី​ជួយ​កម្ពុជា គឺ​សម្តេច​តេ​ជោ​បាន​សំរេចចិត្តថា ប្រសិនបើ​មិន​ស្វែងរក​ការគាំទ្រ​ពី​ទ័ព​វៀតណាម​ទេ ប្រជាជន​កម្ពុជា​នឹង​ស្លាប់​អស់​ក្រោម​ដៃ​ខ្មែរក្រហម ហើយ​ប្រសិនបើ​បណ្តែតបណ្តោយ​អោយ​ខ្មែរក្រហម​បន្ត​នយោបាយ​អាក្រក់​នេះ​ទៀត តើ​ខ្មែរ​នឹង​ក្លាយជា​យ៉ាងណា​។​

​រឿងរ៉ាវ​ទាំងនេះ​មិនមែនជា​រឿងនិទាន​ទេ​នៅ​កម្ពុជា ជាការ​ពិត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា សុំ​មើល​ឲ្យ​ច្បាស់​ក្នុង​ឯកសារ ដែល​បន្សល់​នូវ​រូបថត​ជាច្រើន​បានបង្ហាញ​តួអង្គ នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ព្រមទាំង​សាក្សី​ដែល​នៅរស់​ក្រោយពី​សង្គ្រាម​។​

​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ពួក​ខ្មែរក្រហម​បាន​កាប់សម្លាប់ ធ្វើ​ទារុណកម្ម និង​បំផ្លិច​ផ្លាញ​ប្រទេស ជាតិ ឲ្យ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់​ទាំង​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ ។

​ពលរដ្ឋ​កម្ពុជា​បាន រស់នៅ ក្នុង​សមុទ្រ​ទឹកភ្នែក​និង​ឈាម របប​អាវខ្មៅ បាន​កាប់សម្លាប់​ពលរ​ដ្ឋ​ជាង​៣​លាន​នាក់​។​

​យើងទាំងអស់គ្នា​ពិតជា​នៅចាំ​បាន​ថា នៅក្នុង​អំឡុង​ចុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រជា ជនកម្ពុជា​ទូទាំងប្រទេស​បាន​បន់ស្រន់​សុំ​ឲ្យ​មាន​ទេវតា​មកជួយ​សង្គ្រោះ​ជីវិត​របស់ខ្លួន​ឲ្យ​រស់ ទោះបី​ត្រូវធ្វើ​អ្វី​ក៏​ធ្វើ​ដែរ​ឲ្យ​តែ​បាន​រស់រានមានជីវិត ដូច្នេះហើយ​ពេលនេះ​យើង​មាន​សុខសន្តិភាព​ហើយ យើង​ត្រូវតែ​រួមគ្នា​រក្ស​សុខសន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា កម្ពុជា​មិនអាច​របូត​ផុតពី​ដៃ​នូវ​សន្តិភាព​ទេ ទោះជា​ដោយ​តម្លៃ​ណាក៏ដោយ ។

​អណ្តាត​របស់​ពួក​ប្រឆាំង គឺជា​មូលហេតុ​នៃ​សង្គ្រាម ។ ប្រជាជន​កម្ពុជា​យើង​ស្លាប់​អស់​ច្រើនណាស់ ដោយសារ​សង្គ្រាម ។ បើ​គ្មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ក៏​មិនមាន​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែរ ។ ដូចនេះ​អ្នក​កសាង​កំហុស​ទាំងឡាយ​ត្រូវ​ទទួលស្គាល់​ឲ្យ​ច្បាស់​នូវ​ប្រវត្តិសាស្ត្រ​នេះ ។​

​និយាយ​ពី​ចំនុច​នេះ​អាច​អ្នក​ខ្លៈ​គិតថា អណ្តាត​ម៉េច​អាច​កើតសង្គ្រាម​បាន​?
​សូម​ជំរាប​ថា មុន នឹង​សង្គ្រាម​ផ្ទុះឡើង ក៏​ដោយសារ​អណ្តាត​ដែរ ព្រោះតែ​អណ្តាត​ញុះញង់ អុចអាល មួលបង្កាច់​អោយ​ស្អប់​ជាតិ​សាសន៍ ឬ​ស្អប់​ខ្មែរ​គ្នាឯង អណ្តាត​បំផ្លាញ​សន្តិភាព​។​ល​។​

​ជាក់ស្តែង​បណ្តា​ប្រទេស​ខ្លៈ​បច្ចុប្បន្ន​កំពុងតែ​គ្មាន​សន្តិភាព មាន​សង្គ្រាម​ផ្ទុះឡើង ជួប​វិបត្តិ​រលាយ​អស់​ភាព​ស៊ីវីល័យ ដូចជា​សី​រី លី​ប៊ី យូ​ហ្គោ​ស្លា​វី​……….​។​ល​។ ទាំងនេះ​ក៏​ដោយសារតែ​អណ្តាត​គ្រលាស់​ពី​បណ្តា​ប្រទេស​អ្នកមាន​អុចអាល ថា អោ​យកែ​ទម្រង់​អ​ញ្ចេៈ​កែ​អ​ញ្ជុះ ថា​គ្មាន​លិ​ទ្ធិ​ប្រជាធិបតេយ្យ ថា គ្មាន​សិទ្ធិមនុស្ស ថា​ចុះ​ថា​ឡើង ប្រទេស​នោះ​កើតឡើង​នូវ​រដ្ឋប្រហារ សង្គ្រាម​កើតឡើង​ដោយសារ​អណ្តាត​។​

​ទ្រឹស្តី​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ត្រូវបាន​ក្រុមប្រឆាំង​កែឆ្នៃ​ជា​លេស​ក្នុង​ការធ្វើបដិវត្ត​ន៍ព​ណ៌ ឬ បដិវត្តន៍​ដោយ​អំណាច​មហាជន ដែល​ធ្លាប់​កើត​មាននៅ​ប្រទេស ស៊ែ​ប៊ី ទុយ​ណេ​ហ្ស៊ី អេ​ហ្ស៊ី​ប និង យ៉េ​មែន​។​ល​។ គឺ​សុទ្ធសឹងតែ​ជា​ចលនា​បះបោរ​តាមរយៈ​បាតុកម្មអហិង្សា ហើយ​ប្រែ​ក្លាយទៅជា​កុប្បកម្ម ដោយមាន​ការជួយ​រៀបចំ និង​ផ្តល់​ជា​មធ្យោបាយ​ហិរញ្ញវត្ថុ​ពី​បរទេស និង​អង្ក​កា រ​សង្គម ស៊ីវិល​ជាតិ និង​អន្តរជាតិ​ខ្លះ ក្នុង​គោលដៅ​ផ្តួលរំលំ​មេដឹកនាំ​ប្រទេស​។ ដូច្នេះហើយ​បដិវត្តន៍​ពណ៌​មិនមែនជា​ការការពារ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដូច​ក្រុមប្រឆាំង​យកមក ធ្វើ​អាជីវកម្ម​នយោបាយ​នោះទេ​តែ​ជាការ​គាស់​រំលើង​របប​ដឹកនាំ​ស្របច្បាប់​មួយ​ក្នុង​យុទ្ធសាស្ត្រ​បម្រើ​ផលប្រយោជន៍​មនោគមវិជ្ជា​ឥទ្ធិពល​នយោបាយ​និង​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​តែប៉ុណ្ណោះ ។​

​និយាយ​អំពី​ប្រទេស​កម្ពុជា​យើង​វិញ​រហូតដល់​ពេលនេះ​យើង​មាន​សន្តិភាព​ពេញលេញ កំណើន​សេដ្ឋកិច្ចជាតិ​មានការ​កើនឡើង ប្រាក់ចំណូល​ប្រជាជន​កើនឡើង យុវជន សិស្ស​និស្សិត​ទទួលបាន​ការសិក្សា​រៀនសូត្រ មាន​សិទ្ធិសេរីភាព​ពេញលេញ មានការ​បោះឆ្នោត​ទៅតាម​អាណត្តិ មាន​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​។​

ដូច្នេះ​យើង​កូន​ខ្មែរ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​របស់​ដែលមាន​នៅក្នុង​ដៃ​អោយ​ជាប់​កុំអោយ​បាត់បង់​។​

​ទំរាំ​មាន​អ្វីៗ​ថ្ងៃនេះ​គឺ​យើង​បានមក​ដោយ​លំបាក​ណាស់ ដោយ​យក​ជីវិត​ទៅ​ប្តូរ​ដោយ​ប្រថុយ ឪពុកម្តាយ បងប្អូន​យើង​បាន​ស្លាប់ កំព្រា អ្នក​ខ្លៈ​នៅរស់​ដល់​សព្វថ្ងៃ​ស្ទើ​តែ​ស្លាប់​ខ្លួន​ទៅហើយ​ក្នុងសម័យ​ខ្មែរក្រហម ចំណែក​ការកសាង​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ក៏​លំបាក ប្រើពេល​វេលា រៀបចំ​គោលនយោបាយ​ច្បាស់លាស់​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។​

​ប្រវត្តិសាស្ត្រ​កម្ពុជា​ច្រំ​ដែលមាន​ច្រើន​សម័យកាល​តែងតែ​កើតសង្គ្រាម​រវាង​ខ្មែរ​គ្នាឯង ក្រោម​ការបញ្ជា​ពី​បរទេស ហើយ​រាល់ពេល​ប្តូរ​មេដឹកនាំ ប្តូរ​របប ប្តូ​គោលនយោបាយ តែងតែ​បំផ្លាញ​សមិទ្ធិផល​អ្នក​កសាង​មុន​ចោល ។ ប្រសិនបើ​អោយ​ប្រវត្តិ​ច្រំ​ដែលៗ​នេះ​កើតឡើង​ទៀត​តើ​ត្រូវ​ប្រជាជន​ខ្មែរ​ស្លាប់​អស់​ប៉ុន្មាន​នាក់​ទៀត​ទៅ​? តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទៀ​តទៅ​ដើម្បី​អោយមាន​អ្វីៗ​ដូច​សព្វថ្ងៃ​?

​ដើម្បី​កុំអោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដើរ​ជាន់​ដាន​នយោបាយ​ខុស​ដូច​អតីតកាល យុវជន​ខ្មែរ​គ្រប់រូប​ត្រូវតែ​សិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ពិភពលោក​អោយបាន​ច្រើន​។ ក្រៅពី​ការសិក្សា​ប្រ​វត្ត​សាស្ត្រ យុវជន​យើង​ត្រូវ​ចងក្រង​ជា​សៀវភៅ​ឯកសារ​ផ្សេងៗ​ដើម្បី​ជា​ចំណេះដឹង​ប្រវត្តិសាស្ត្រ ។​

នយោបាយ​ណា​ដើរ​ខុស​នាំអោយ​វិនាស​កើតសង្គ្រាម បំរើ​បរទេស ញុះញង់​បង្អាប់​ជាតិ​សាសន៍​ឯង​ដើម្បី​ប្រយោជន៍​ផ្តា​ល់​ខ្លួន យើង​ត្រូវតែ​នាំគ្នា​ប្រឆាំង​ដាច់ខាត កុំអោយ​ង​ងើត​ភ្លើង​តូច​ក្លាយជា​អគ្គិភ័យ​ដុតបំផ្លាញ​ជាតិ និង​ប្រជាជន​យើង​។​

​ជាការ​ពិត ក្នុង​រយៈពេល​ជាង​២​ទសវត្ស​នេះ ក្រោយ​នយោបាយ​ឈ្នៈ​ឈ្នៈ យើង​ជា​ខ្មែរ​បានដឹង​ច្បាស់​ពី​សិទ្ធិសេរីភាព លិ​ទ្ធិ​ប្រជាធិបតេយ្យ សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

ដូ​ច្នេៈ​សិទ្ធិសេរីភាព លិ​ទ្ធិ​ប្រជាធិបតេយ្យ សុខសន្តិភាព និង​ការអភិវឌ្ឍ​មិនអាច​កើតមាន​ក្នុង​គ្រា​ដែល​ប្រទេស មាន​សង្គ្រាម​បាន​នោះទេ គឺ​យើង​ជា​ខ្មែរ​មាន​មោ​ទ​ភាព ដែល​យើង​ទទួលបាន​សុខសន្តិភាព​ពេញលេញ ជា​កាលានុវត្តន៍​ភាព​ពេជ្រ ជា​ឱកាស​មាស​ផ្តល់​ឲ្យ យើង​មានលទ្ធភាព បាន​កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​បាន​រីកចម្រើន​គ្រប់​វិស័យ ជាមួយនឹង​ជីវ​ភា ព​ប្រជា ជ ន​កម្ពុជា​បានល្អ​ប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​មក​ក្នុង​រង្វង់​៩%៕ ដោយ​៖​កូ​ឡាប​

spot_img
×