Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នូ​វែ​ល​សេ​ឡង់ បានសម្រេច​ផ្តល់​ថវិកា​ប្រមាណ ៣,៨ លាន​ដុល្លារ​អាមេរិក សម្រាប់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ​នា​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នូ​វែ​ល​សេ​ឡង់​( New Zealand) បានសម្រេច​ផ្តល់​ថវិកា​ជា​ជំនួយឥតសំណង​ចំនួន ៥,៩ លាន​ដុល្លារ​ញូ​វ​ហ្សេ​លែ​ន ប្រមាណ ៣,៨ លាន​ដុល្លារ​អាមេរិក ក្នុង​ការចូល​រួមការ​ងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា រយៈពេល ៦​ឆ្នាំ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដេ​ី​ម្បី​លទ្ធផល ដំណាក់កាល​ទី​៤​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​នូ​វែ​ល​សេ​ឡង់ ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ប្រធាន​អាជ្ញាធរ​មីន ក្នុងការ​ផ្តល់​ដី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តាម​សហគមន៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​។

​អាជ្ញាធរ​មីន សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ UNDP​។

​ឆ្លៀត​ក្នុងឱកាស​នេះ ក្នុងនាម សម្តេច​តេ​ជោ ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​គុណ​ជូន​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត និង​ដៃគូ​មួយចំនួន​ដែល​បាន​ចូលរួម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ មាន​ជាអាទិ៍​ដូចជា ៖ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង ន័​រ​វែ​ស ស្វី​ស អៀរ​ឡង់ អូស្ដ្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង អង្គការ​UNDP និង​អង្គការ UNICEF ផងដែរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×