Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកលក់​សម្ភារៈប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ សំពីងសំពោង ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណ ភាព​ទីក្រុង បាន​ចាកចេញពី​ទីក្រុង​ព្រះសីហនុ បណ្តើ​រៗហើយ​

spot_img

​ក្រុងព្រះសីហនុ​៖ រដ្ឋបាល​ក្រុងព្រះសីហនុ សង្កេតឃើញថា​ប្រជាពលរដ្ឋ ដែល​មកពី​បណ្តា​ខេត្ត​ផ្សេងៗ មក​ប្រកប​អាជីវកម្ម នៅក្នុង​ក្រុងព្រះសីហនុ ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ​កង់​បី និង​ឡាន​ច្នៃ ដាក់លក់​សម្ភារ​ប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ សំពីងសំពោង ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ទីក្រុង បាន​ចាក់​ចេញពី​ទីក្រុង​ព្រះសីហនុ បណ្តើ​យៗ ហើយ តាមផ្លូវ​ជាតិ​លេខ​៤​។​

​លោក​សោម ភ័​ក្រ​ត្រា បាន សរសេរ​ពាក្យ​មួយ​ឃ្លា បង្ហោះ​លើ​ហ្វឹ​ស​ប៊ុ​កថា លា​ហើយ​ក្រុង​ខេត្ត​ព្រះសីហនុ .!​។ ក្រោយពី​រដ្ឋបាល​ក្រុងព្រះសីហនុ​ចេញ​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​លក់ដូរ​ទំនិញ​តាម​រុឺ​ម៉ក​ឬ​រថយន្ត​លើផ្លូវ​សាធារណៈ​ក្នុង​ក្រុង ឃើញ​ពលរដ្ឋ​អ្នក​ប្រក​បរបរ​នេះ​មួយចំនួន​ដែល​ចល័ត​មកពី​ខេត្ត​ផ្សេង បាន​នាំយក​រុឺ​ម៉ក​ឬ​រថយន្ត​លក់ទំនិញ​ចល័ត​នេះ វិលត្រឡប់​ទៅ​ស្រុក​និង​ខេត្ត​ដែល​រស់នៅ​វិញ​ជា​បន្តបន្ទាប់​។ លោក​អុី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​តាមរយៈ​បណ្តាញ​ផ្សព្វ​ផ្សាយបាន​ថ្លែងអំណរគុណ​ដល់​ពលរ​ដ្ឋ​មួយចំនួន​ដែល​យល់​ពី​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុងព្រះសីហនុ ហើយ​ចូលរួម​។ បើតាម​លោក​អភិបាលក្រុង​ថ្លែងថា ពលរដ្ឋ​ដែល​ចល័ត​ពី​ខេត្ត​ផ្សេង មួយចំនួន​បាន​លក់ដូរ​និង​ស្នាក់​នៅលើ​រុ​ឺ​ម៉ក​ឬ​រថយន្ត​ចត​តាម​ទីសាធារណៈ​ដូចជា​នៅ​សួនច្បារ​បេនឡាន​អតីត​មហោស្រព​ជាដើម ក្នុងនោះ​ខ្លះ​បន្ទោបង់ តូច ធំ​នៅ​កន្លែង​នោះ​ប៉ះពាល់​បរិស្ថាន​ផងដែរ​។​
ទោះជា​យ៉ាងនេះ​ក្តី​លោក​អភិបាលក្រុង​បញ្ជាក់ថា ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​លក់ដូរ​សព្វ​បែបយ៉ាង តាម​ទីកន្លែង​សមគួរ ក្រៅពី​ផ្លូវ​ឬ​ទីសាធារណៈ​សម្រាប់​មហាជន​។​

​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ សុំ​ត្រឹម​តែមួយ​រស់ ដើម្បី​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ ដែល​លក់ដូរ​តាម​រុ​ឺ​ម៉ក រ​ទះ សុខ​សប្បាយ​តាមផ្លូវ ក្នុងការ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នា​ថ្ងៃទី​១៩ មិថុនា ២០២០​នេះ ។ នៅលើ​លោក​នេះ​អ្នកណា​ចង់​ក្រ​។​

​លោក​ថា ខ្ញុំ​សរសេរ​ពាក្យ​មួយ​ឃ្លា បង្ហោះ​ជូនពរ បងប្អូន​ពលរដ្ឋ ក្នុងការ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ហើយ​ថា​ខ្ញុំ​ញុះញង់ ពេលនេះ​ក៏បាន​កែសម្រួល​អត្ថបទ​ហើយ​ដែរ សូម​អរគុណ ទទួលស្គាល់ថា​ពួកគាត់​មួយចំនួន​លក់ដូរ​បែប​និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ហើយក៏​មិនបាន​ប្រឆាំង​នោះដែរ​សូមទាន​ជ្រាប​។

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប្រជាជន​ខេត្ត​ព្រះសីហនុ ​សូម​ជម្រាបជូន​សាធារណជន​ថា យើង​មានការ​សោកស្ដាយ ចំពោះ​ការ​បង្ហោះ​របស់​បុគ្គល សោម ភ័​ក្រ​ត្រា ដែល​បង្ហោះ​អត្ថបទ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុងន័យ ធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​យល់ច្រឡំ មាន​ច​រិ​ក​ញុះញង់​។​

​សូមបញ្ជាក់ថា កន្លងមក​យើង​បានឃើញ​ការយោគយល់ ដល់​បងប្អូន​ដែល​ប្រកប​របរ​តាម​រ៉ឺម៉ក់​ជាដើម តែ​ស្នើ​សុំអោយ​ពួកគាត់ ចូលរួម​សហការ លក់​នៅ​ចំណុច​ដែល​មិន​ប៉ះពាល់​ដល់ ចិញ្ចើមផ្លូវ ការធ្វើដំណើរ និង​រក្សាបាន​អនាម័យ​បរិស្ថាន ។​

ការផ្លាស់ប្ដូរ​កន្លែង​លក់ដូរ ជាការ​សម្រេចចិត្ត និង​ជា​សិទ្ធ​របស់​អា​ជីករ​ខ្លួនឯង ពុំ​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ណាមួយ​ពី​អាជ្ញាធរ​នោះឡើយ​។​

​សូម​រំលឹក​ជូន​ថា​៖ នៅ​ថ្ងៃ​ពុធ ១៧ មិថុនា ២០២០ រដ្ឋបាល​ក្រុងព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើ​មធ្យោបាយ​ចល័ត​ដូចជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ឆ្នៃ ដែល​តែងតែ​ចត​លើ​ដងផ្លូវ លើ​ចិញ្ចើមផ្លូវ តាម​ឆ្នេរ និង​ទីតាំង​សាធារណៈ ដើម្បី​ដាក់លក់​សម្ភារៈប្រើប្រាស់ និង​ម្ហូបអាហារ ត្រី សាច់ ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ឲ្យ​បញ្ឈប់​ការយក​ដងផ្លូវ ចិញ្ចើមផ្លូវ ចំណី​ឆ្នេរ និង​ទីសាធារណៈ ចត​លក់ដូរ​សម្ភារ​ប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី សាច់ ទៀត​។​

​ករណី​មិន​អនុវត្តតាម​ការណែនាំ រដ្ឋបាល​ក្រុង នឹង​ប្រើ​វិធានការ​រដ្ឋបាល ចាប់​មធ្យោបាយ​ទាំងនោះ យកមក​រក្សាទុក​នៅ​សាលាក្រុង ចាប់​លើក​ទី​១ រក្សាទុក​ចន្លោះ ១-២​សប្តាហ៍ ចាប់​លើក​ទី​២ នឹងមិន​ប្រគល់​ឲ្យ​វិញ​នោះទេ​។​

​រដ្ឋបាល​ក្រុង មិន​ហាមឃាត់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចង់​ប្រកប​អាជីវកម្ម ឬ ប្រកបមុខរបរ​ទាំង​នេះ នៅក្នុង​ក្រុងព្រះសីហនុ​នោះទេ ប៉ុន្តែ​សូម​រក​ទីតាំង​ច្បាស់លាស់ និង​ស្របច្បាប់ ដើម្បី​ប្រកប​អាជីវកម្ម មិនអាច​យក​ដងផ្លូវ ចិញ្ចើមផ្លូវ ចំណី​ឆ្នេរ និង​ទីសាធារណៈ​ប្រកប​អាជីវកម្ម​នោះទេ​។​

​ជាការ​កត់សម្គាល់ ប្រជាពលរដ្ឋ ដែល​ប្រើ​មធ្យោបាយ​ចល័ត​ដូចជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ឆ្នៃ ដាក់លក់​សម្ភារៈប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ ចត​លក់ដូរ​លើ​ដងផ្លូវ លើ​ចិញ្ចើមផ្លូវ តាម​ឆ្នេរ និង​ទីតាំង​សាធារណៈ ) បាន​បង្ក​ការលំបាក​ជាច្រើន​ដូចខាងក្រោម​៖ បង្ក​ឲ្យ​ស្ទះ​ចរាចរ និង​អាច​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​។ គ្មាន​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។ បាត់បង់​សោ​ភណ្ឌ​ភាព​ទីក្រុង​។ ការលក់ដូរ មិនបាន​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ បង្ក​ផលប៉ះពាល់​បរិស្ថាន​។ អ្នកលក់ដូរ​តាម​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ទាំងនេះ មិនមែន​អ្នករស់នៅ​ក្រុងព្រះសីហនុ ឬ ខេត្ត​ព្រះសីហនុ នោះទេ ភាគច្រើនបំផុត គឺ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​។ អ្នកលក់ដូរ​តាម​ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ភាគច្រើន បាន​ប្រាប់ថា ពួកគាត់​ស្នាក់​នៅក្នុង​ម៉ូតូ​កង់​បី និង​ក្នុង​ឡាន​ចល័ត​របស់ខ្លួន រីឯ​អ្នកខ្លះ បាន​ប្រាប់ថា​ស្នាក់នៅ​ក្នុង​ដី​ឡូ​តិ៍​ដែល​ម្ចាស់​មិន​រស់នៅ បើដូច្នោះ​ដី​ចិញ្ចើមផ្លូវ ដី​អូរ ដី​ឆ្នេរ ដី​សាធារណៈ និង​ដី​ម្ចាស់​មិនបាន​មើលថែ ប្រាកដជា​ក្លាយជា​មុខសញ្ញា សម្រាប់​ពួកគាត់​រំលោភ​សាងសង់​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍​មិន​ខាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×