Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេង​កាំបិត​ហោះ ជាប់​ខ្នោះ កម្លាំង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់​ពី​សង្ស័យ​រូប​នេះ​ថា បាន​ប្រើ​អំពើហិង្សា ដែល​មាន​ស្ថាន​ទម្ងន់ទោស នៅ​ម៉ោង​ជាង ៩ ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០១៨​។​

​មន្ត្រី​កងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ផៃ តុលា ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ មុខរបរ បុគ្គលិក​អាហា​រដ្ឋា​ន​អ៉ីន​វី​តូ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះសីហនុ​។ ជនសង្ស័យ​រូបនេះ បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ង៉ែត វណ្ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​បុគ្គលិក​អាហា​រដ្ឋា​ន​អ៉ីន​វី​តូ ដូចគ្នា មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង ខេត្ត​ព្រះសីហនុ ត្រូវ​រងរបួស​ចំនួន ៣​កន្លែង គឺ​របួស​ចំ​សៀតផ្កា​ខាងស្ដាំ ១​កន្លែង របួស​ចំ​ថ្ងាស ១​កន្លែង និង​របួស​ចំ​ក្បាល ១​កន្លែង​ ​មូលហេតុ​ដោយសារ​ខឹង​ពេល​មក​បើក​ប្រាក់ខែ​មិន​ទាន់​បាន​។​

វត្ថុតាង​ដែល​កងរាជអាវុធហត្ថ​ប្រមូល​បាន​រួម​មាន​៖ កាំបិត​បុ័ងតោ​ចំនួន ១​។ ទួរស័ព្ទដៃ​ចំនួន ១​គ្រឿង និង ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក TODAY ។

​បច្ចុប្បន្ន​ជន​បង្ក​របួសស្នាម ខាងលើ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បញ្ជាការដ្ឋាន​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​ការសាកសួរ និង​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដែន សីមា​

spot_img
×