Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃ​យ៉ា ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ការមិន​រាងចាល​

spot_img

ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃ​យ៉ា ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ការមិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការផ្ដន្ទាទោស​បទមជ្ឈិម តាម​មាត្រា​៤៩៤ មាត្រា ៤៩៥ និង មាត្រា​៨៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។

​លោក រ៉ៃ​យ៉ា ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ដោយ​អនុវត្ត​ទោស​រយៈពេល ៤ ខែ ១៨ ថ្ងៃ ជា​រយៈ​ពេលដែល​លោក​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​រួចហើយនោះ ចំណែក​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​។ បន្ថែម​ពីលើ​ទោស​ពន្ធនាគារ សម្ភារ​របស់លោក រ៉ៃ​យ៉ា ដែល​ត្រូវបាន​រឹបអូស​រួមមាន​អាវយឺត សៀវភៅ និង​ទូរ​ស័​ទ្ទ​ដៃ ត្រូវដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ​។​

លោក គង់ រ៉ៃ​យ៉ា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​ធ្វើការ​ផ្សព្វផ្សាយ​លក់​អាវ​យឺត​ដែលមាន​រូបភាព​និង​សារ​របស់​អ្នកវិភាគ លោក​បណ្ឌិត កែម ឡី​។​

លោក រ៉ៃ​យ៉ា ក៏បាន​បង្ហោះ​លេខ​ទូរស័ព្ទ​អ្នកបើក​តាក់ស៊ី​ដែល​អាច​ដឹក​អ្នកដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​ពិធីបុណ្យ​រំលឹក​ខួប​នៃ​ការស្លាប់​របស់លោក​បណ្ឌិត កែម ឡី ផងដែរ​។ លោក​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៕ ដោយ​៖​កូ​ឡាប​

spot_img
×