Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព​ដាក់​ទាន​មួយ បែរ​បង្ក​ឲ្យ​មានការ​រិះគន់​មិន​ស្ទើរ ព្រោះ​មើលទៅ​មិន​ខុសពី​ការ​បាច់​ចំណី​ឲ្យ​មាន់​ទា​ស៊ី (​វីដេអូ​)

spot_img

សកម្មភាព​នៃ​ការធ្វើ​បុណ្យ​ដាក់​ទាន​មួយ បែរជា​បង្ក​ឲ្យ​មានការ​រិះគន់​ទៅវិញ ព្រោះតែ​រូបភាព​នោះ មើលទៅ​មិន​ខុស​អ្វី​ពី​ការ​បាច​ចំណី​ឲ្យ​មាន់​ទា​ស៊ី​នោះទេ​។

​តាមរយៈ​វីដេអូ យើង​បាន​គេ​ឃើញ​ភាគច្រើន​ជា​ក្មេង លាយឡំ​នឹង​មនុស្ស​ចាស់​ដែលជា​អ្នកក្រីក្រ បាន​ប្រមូលផ្តុំ​ដង្ហើម​លុយ​គ្នា​ដូច​ហ្វូង​សត្វ ពី​ការ​បាច​លុយ​ដាក់​ទាន​ពី​ខាងលើ ដែល​ពិបាក​ភ្នែក​មើល​ខ្លាំង​បំផុត ព្រោះថា ការដណ្តើម​បែបនេះ​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ ការ​ចងកំហឹង​ដាក់គ្នា​ទៀតផង​។​

​ជាមួយនឹង​រូបភាព​ដ៏​អាក្រក់​មើល​នេះ​ផងដែរ មនុស្ស​ជាច្រើន​បាន​រិះគន់ថា នេះ​ជា​ទង្វើ​នៃ​ការដាក់​ទាន​បែប​ប្រមាថ មិនមែនជា​អំពើ​នៃ​ការធ្វើ​បុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា​នោះទេ និង​បាន​សាង​អំពើ​បាប​មកវិញ​ប៉ុណ្ណោះឯង ព្រោះថា​នេះ​ជាការ​ដាក់​ទាន​មិន​ស្មើភាព​ឲ្យ​មានការ​ក្តៅក្រហាយ​។​

​ចំពោះ​សកម្មភាព​នៃ​ការដាក់​ទាន​ដ៏​មិន​សមរម្យ​នេះ ក្នុងនោះ​តារា​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត​កំពង់សោម «​ទេព សូលី​ដា​» បានដាក់​ឲ្យ​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​ស្រុក​ខ្មែរ​ពួក​អ្នកមាន​គឺ​ធ្វើបុណ្យ​បែប​ហ្នឹង​មែន​បងប្អូន​? បងប្អូន​ជួយ​ពិចារណា​តាម​ការគួរ
​ខ្ញុំ​ចង់​និយាយថា​រូបភាព​នេះ​វា​ពិតជា​អាក្រក់​មើល​ណាស់ បើ​ចែកជូន​តាម​លេខ​រៀង​ទៅ​លុយ​មិន​គ្រប់​មែន ហ៉ឺ​ម​.. បែប​គេ​គិតថា​គេ​មាន គេ​ធ្វើ​អី​ក៏​សម​ដែរ​មើលទៅ ថា​មិន​ចង់​រិះគន់​ទេ តែ​មើលទៅ​វា​ដូចជា​ហួសហេតុ​ពេក ពិត​ពិបាក​ភ្នែក​មើល​ណាស់ ។ ប្រភពពី​ហ្វេ​ស​ប៊ុ​ក បើ​បងប្អូន​ដឹង​ប្រភព​ច្បាស់​នៅ​វត្ត​ណា ស្រុក​ណា​? ជួយ Comment ប្រាប់​ផង​» ៕

ដោយ​៖ លឹម ហុង​

 

 

spot_img
×