Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ម្ហូប​ច្នៃ​ពី​គ្រំចំពុះទា មាន​ប្រភព​មកពី​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប ជាការ​គាំទ្រ​ការអភិរក្ស​ដើម​កោង​កាង និង​បង្កើន​ចំណូល​សម្រាប់​ប្រជា​សហគមន៍​

spot_img

​កោះកុង​៖ ថ្លែង​ចេញពី​ទឹកដី​ភូមិភាគ​និរតី​នៃ​ប្រទេស​កម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើកឡើងថា ការគាំទ្រ​ម្ហូប​ច្នៃ​ពី​គ្រំចំពុះទា មាន​ប្រភព​មកពី​តំបន់​ការ​ពរ​ធម្មជាតិ​ពាម​ក្រ​សោម ដែលជា​ការគាំទ្រ​ការអភិរក្ស​ដើម​កោង​កាង និង​បង្កើន​ចំណូល​សម្រាប់​ប្រជា​សហគមន៍​។​

​ការលើកឡើង​បែបនេះ​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្តកោះកុង ចុងភៅ​ប្រចាំ​សណ្ឋាន​គារ​ឡឺ​រ៉ូយ៉ាល់​មួយក្រុម ព្រមទាំង​អ្នកសារព័ត៌មាន ចុះ​ពិនិត្យ​ការចិញ្ចឹម​គ្រំ ឬ​ខ្យង​ចំពុះទា និង​ការកែច្នៃ​ផល​នេសាទ នៅ​ខេត្តកោះកុង ដើម្បី​សិក្សា​រក​ទីផ្សារ ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ឱជា​រស​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​មុខម្ហូប​ច្នៃប្រឌិត​ខ្ពស់​ចេញពី​គ្រំចំពុះទា ផលិតផល​ក្នុងស្រុក​ចេញពី​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប ទឹកដី​ខេត្តកោះកុង​។ ម្ហូប​ដ៏​ចាប់ចិត្ត​ផ្សាភ្ជាប់​រវាង​ការលើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ និង​ការអភិរក្ស​ដើម​កោង​កាង ដើម្បី​និរន្តរភាព​បរិស្ថាន​។​

​បន្ថែម​ពីនេះ លោក​បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​គ្រំចំពុះទា​ផលិតផល​ក្នុងស្រុក​មកពី​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប​ក្នុង​ខេត្តកោះកុង និមិត្តរូប​នៃ​និរន្ត​ភាព​ធនធានធម្មជាតិ កើតចេញពី​សុខដុម​រមណីយ​កម្ម រវាង​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការអភិរក្ស​ដើម​កោង​កាង​»​។​

​លោក នេត្រ ភក្ត្រា បាន​បន្ថែមថា សម្រាប់​ជនជាតិ​អឺរ៉ុប និង​បរទេស​មួយចំនួនធំ បាន​ស្គាល់​ច្បាស់​ពី​គ្រំចំពុះទា ព្រមទាំង​និយម​បរិភោគ​គ្រំចំពុះទា​នេះ​ដែលមាន​តម្លៃ​ថ្លៃ ក៏ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ មួយចំនួនធំ​មិនសូវ​ស្គាល់​គ្រំ​ប្រភេទ​ន​នេះ​ប៉ុន្មាន​ទេ ហើយ​គ្រំចំពុះទា​នេះ​ទៀតសោត គឺ​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ប្រកប​របរ​ចិញ្ចឹម​វា​តាំងពី​ទស្សវត្ស​ឆ្នាំ​១៩៩០​មកម្ល៉េះ​។ ដូច្នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​បិ​ភោគ​គ្រំ​នេះ ដើម្បី​ផ្សារភ្ជាប់​ជីវិត​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ពាម​ក្រសោប ក៏ដូចជា​ផ្តល់​ការងារ និង​ចូលរួម​អភិរក្ស ព្រៃកោងកាង ជាពិសេស​បាន​ចូលរួម​ការពារ​ធនធាន​សមុទ្រ និង​ជីវៈចម្រុះ​ឱ្យ​កាន់តែ​សំបូរបែប​របស់​កម្ពុជា​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​បន្តថា ក្នុងការ​ពង្រឹង​ទៅលើ​ការអភិរក្ស​ជាមួយ​ការបង្កើត​ស​ដ្ឋ​កិច្ច​មូលដ្ឋាន រដ្ឋមន្ត្រី សាយ សំ​អាល់ ដែលជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​យកចិត្តទុកដាក់​ការ ផ្សារភ្ជាប់​សហគមន៍​ជាមួយ​ផ្នែក​ទីផ្សារ ហើយ​សហគមន៍​ពាម​ក្រសោប​នេះ ដែល​អាច​ចិញ្ចឹម​ក្នុង​១​ឆ្នាំៗ យ៉ាង​ណោ​ចណាស់​ជាង​១០,០០០​តោន ហើយ​គ្រំ​ប្រភេទ​នេះ ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ថៃ និង​វៀតណាម​។ ដោយឡែក​ក្នុ​ប្រទេស​កម្ពុជា គឺមាន​ប្រជាពលរដ្ឋ​ដឹក​តិចតួច​នៅឡើយ​។ ដូច្នេះ ក្រសួងបរិស្ថាន បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​អំពី​ផលិតផល នៅក្នុង​សហគមន៍​ពាម​ក្រសោប ដល់​ម្ចាស់​សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ទៅបាន​ស្គាល់ និង​ភ្លក់​រសជាតិ​បាន​។​

​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា សម្រាប់​សហគមន៍​ពាម​ក្រសោប​នេះ មាន​ប្រជាជន​៣៥០​គ្រួសារ បាន​ប្រក​បរបរ​ចិញ្ចឹម​គ្រំចំពុះទា​នេះ ក្រៅពី​របរ​នេសាទ​សមុទ្រ និង​អាច​ប្រមូល​ផល​បាន ចាប់ពី​ខែតុលា ដល់​ខែឧសភា ដោយឡែក​នៅ​ឆ្នាំ​២០២០​នេះ ដោយសារតែ​អាកាសធាតុ​អំណោយផល គ្រំចំពុះទា​នេះ ត្រូវបាន​ប្រមូល​ផល​រហូតដល់​ខែមិថុនា ឬ​ខែកក្កដា ខាងមុខនេះ​។​

​នាឱកាស​នោះដែរ ក្នុងនាម​ក្រសួង​ម​រិ​ស្ថាន លោក​បាន​អញ្ជើញ​ក្រុម​ចុងភៅ ប្រចាំ​សណ្ឋាន​គារ​ឡឺ​រ៉ូយ៉ាល់​ទៅ​ជាមួយនេះ ដោយមាន​គោលបំណង​សំខាន់​ចង់ឱ្យ​សណ្ឋាន​គារ​ធំៗ និង​ភោជនីយដ្ឋាន​ល្បីៗ​នៅ​កម្ពុជា បាន​សិក្សា​ស្វែងយល់​ពី​ប្រភេទ​ខ្យង​ចំពុះទា​របស់​កម្ពុជា ហើយ​អាច​ប្រមូល​ទិញ​ទិន្នផល​របស់​ប្រជា​សហគមន៍ មក​ធ្វើ​ម្ហូប​ប្រចាំ​សណ្ឋាន​គារ​របស់ខ្លួន ដែលជា​ការ​មួយ​ជួយ​លើកកម្ពស់​តម្លៃ​ការលក់ ក៏ដូចជា​ជួយ​លើកស្ទួយ​ជីវភាព​របស់​ពួកគាត់​។​

​បើតាម​លោក វង់ ដា​រ៉ា ជា​អ្នក​ចិញ្ចឹម​គ្រំចំពុះទា ក្នុង​តំបន់​សហគមន៍​ពាម​ក្រសោប ខេត្តកោះកុង បានឱ្យដឹងថា ក្រៅពី​មុខរបរ​នេសាទ​សមុទ្រ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ជាង​៧០​ភាគរយ បាន​ប្រក​បរបរ​ចិញ្ចឹម​គ្រំចំពុះទា ដើម្បី​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​។​

​លោក​បាន​ថ្លែងថា គ្រំចំពុះទា ចាប់ផ្តើម​ពង​កូន រយៈពេល​៣​ខែ គឺ​ចាប់ពី​ខែ​១០ ដល់​ខែ​១២ ដូច្នេះ ប្រជា​នេសាទ​ទាំង​ក្នុង​សហគមន៍ ត្រូវ​ចាប់ផ្តើម​បោះបង្គោល រាយ​ខ្សែ​ដើម្បីឱ្យ​គ្រំ​នេះ​មក​តោង ដើម្បី​ពង​កូន ហើយ​ការចិញ្ចឹម​គ្រំចំពុះទា​នេះ គឺ​តាម​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ មិន​ប្រើប្រាស់​បច្ចេកទេស ឬ​ដាក់​សារធាតុ​គីមី​ណាមួយ​នោះទេ ក្រោយ​ដាក់​បង្គោល​បាន​៣​ខែ ប្រជា​នេសាទ​មើលឃើញ​កូនគ្រំ​តោង​ជាប់​នឹង​បង្គោល ឬ​ខ្សែ​ដែល​ពួកគាត់​បានដាក់​នៅតាម​ទីតាំង​រៀងៗ​ខ្លួន អ្វីដែល​កាន់តែ​ពិសេស​នោះ​គ្រំ​នេះ​មិនអាច​ផ្លាស់​ទី​ពី​បង្គោល​មួយ ទៅកាន់​បង្គោល​មួយទៀត​បាន​នោះទេ ជាហេតុ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជា​សហគមន៍ ដែល​ប្រកប​អាជីព​ចិញ្ចឹម​គ្រំ​ប្រភេទ​នេះ​។​

​សម្រាប់​ការប្រមូល​ផល​គ្រំចំពុះទា​នេះ​វិញ លោក វង់ ដា​រ៉ា បាន​បន្ថែមថា ក្រោយ​ញាស់​បាន​រយៈពេល​៦​ខែ ប្រជា​សហគមន៍​អាច​ប្រមូល​គ្រំ​នេះ​បាន ដែល​ប្រជាពលរដ្ឋ​នៅទីនេះ​ហៅថា «​គ្រំ​ក្រមុំ​» ក៏ប៉ុន្តែ ទំហំ​របស់​គ្រំ​នេះ​នៅ​តូច ក៏ប៉ុន្តែ បើ​គ្រំ​ធំ​ល្អ គឺ​

​មាន​រយៈពេល​១២​ខែ នៃ​ការចិញ្ចឹម​។ លោក​ថា សម្រាប់​រយៈពេល​នៃ​ការប្រមូល​ផល​គ្រំចំពុះទា​នេះ មាន​រយៈពេល​៦​ខែ គឺ​ចាប់ពី​ខែ​១០ រហូតដល់​ខែ​៤ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ប្រជា​សហគមន៍​ដែល​ប្រកប​របរ​ចិញ្ចឹម​គ្រំចំពុះទា តាំងពី​ឆ្នាំ​១៩៩៣​រូបនេះ បាន​បង្ហាញថា សម្រាប់​ឆ្នាំ​២០២០ អាកាសធាតុ​អំណោយផល មិនសូវមាន​ភ្លៀង​ធ្វើឱ្យ​ប្រជា​សហគមន៍​អាច​ប្រមូល​ផល​គ្រំ​ចំពុះ​ទាំ​នេះ រហូតដល់​ខែ​៦​។ លោ​កថា​សម្រាប់​រដូវភ្លៀង​នឹងធ្វើ​ឱ្យ​គ្រំ​ស្គម​។​

​លោក វង់ ដា​រ៉ា បាន​បញ្ជាក់ថា នៅក្នុង​១​ឆ្នាំៗ ប្រជា​សហគមន៍​ចិញ្ចឹម​គ្រំចំពុះទា ចិញ្ចឹម​បាន​យ៉ាងហោចណាស់​ជាង ១០,០០០​តោន ហើយ​សម្រាប់​ទីផ្សារ​ទិញ​គ្រំ​នេះ ប្រទេស​កម្ពុជា មិនទាន់មាន​ទីផ្សារ​នៅឡើយ​ទេ គឺ​ព​ឆឹង​ទាំងស្រុង​ទៅលើ​ឈ្មួញ​មកពី​ប្រទេស​ថៃ ចំណែក​ឈ្មួញ​មកពី​វៀតណាម ទើប​ចាប់ផ្តើម​មក​ទិញ​គ្រំចំពុះទា​បាន​ប្រហែល ២ ឬ​៣​ឆ្នាំ​នោះទេ ហើយ​សម្រាប់​តម្លៃ​លក់​ចេញ​វិញ គឺមាន​តម្លៃ​ចាប់ពី​១០០០​រៀល ដល់​៣០០០​រៀល តាម​ទំហំ​គ្រំ និង​រដូវ​របស់​វា​។ បន្ថែម​ពីនេះ​គ្រំចំពុះទា មានឱជារស​ឆ្ងាញ​ពិសារ​ជាង​គ្រំ ឬ​ខ្យង​ទឹកសាប ផងដែរ ហើយ​គ្រំ​នេះ អាច​យកមក​ធ្វើជា​ម្ហូប​បាន​តាម​ត្រូវតម្រូវ​ការ​របស់​អ្នក​ដូចជា​៖ ស្លរ​ម្ជូរ​គ្រឿង​, ឆា​ក្រៀម​, ញាំ​, ឆា​ក្តៅ និង​ស្រុះ​ជាដើម​។​ល​។​

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ពេញ​មួយថ្ងៃ​នេះ ក្រុម​ចុងភៅ ប្រចាំ​សណ្ឋាន​គារ​ឡឺ​រ៉ូយ៉ាល់ បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​បន្ទាប់ពី​បាន​មើលឃើញ​ដោយផ្ទាល់​នូវ​ការចិញ្ចឹម​គ្រំចំពុះទា​នេះ ដោយ​អះអាងថា លោក​មិន​នឹកស្មានថា​ប្រទេស​កម្ពុជា​យើង​មាន​ប្រភេទ​គ្រំ​នេះ​នោះទេ ព្រោះ​រាល់​មុខម្ហូប​ដែល​ពួកខ្លួន​ធ្វើ​ពី​គ្រំ​នេះ គឺ​សុទ្ធតែ​នាំចូល​ពី​ទេស​ទាំងអស់​។​

​ក្រុម​ចុងភៅ ប្រចាំ​សណ្ឋាន​គារ​ឡឺ​រ៉ូយ៉ាល់ បាន​បន្តថា សម្រាប់​ការចិញ្ចឹម​គ្រំ​នេះ​ទៀតសោធ គឺមាន​ទំហំ​ធាត់​ល្អ ហើយ​គុណភាព​វិញ​មិន​ចាញ់​គ្រំ​ណែនាំ​ចូល​ពី​បរទេស​ប៉ុន្មាន​នោះទេ​។ បន្ថែម​ពីនេះ ក្រុម​ចុងភៅ​ដដែល បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា មាន​របស់ខ្លួន​ហើយក៏​ប៉ុន្តែ​មិនទាន់មាន​ការច្នៃប្រឌិត ដូច្នេះ ប្រសិន​យក​គ្រំចំពុះទា​នេះ​ទៅ​ច្នៃ​ជា​ម្ហូប​អឺរ៉ុប​វិញ​គ គឺ​រឹតតែ​មានឱជារស និង​មានតម្លៃ​។​

​ក្រុម​ចុងភៅ ប្រចាំ​សណ្ឋាន​គារ​ឡឺ​រ៉ូយ៉ាល់ បាន​បញ្ជាក់ថា សម្រាប់​ពួកគាត់​ផ្ទាល់​មាន​ចំណាប់អារម្មណ៍​ទៅលើ​គ្រំំ​ពុះ​ទា ដែល​ប្រជា​សហគមន៍​ចិញ្ចឹម​នៅក្នុង​តំបន់​ពាម​ក្រសោប​នេះ ហើយ​លោក​នឹង​នាំ​អ្វីដែល​លោក​ជួប​ផ្ទាល់​ទៅ​ជម្រាប​ដល់​ថ្នាក់ដឹកនាំ​សណ្ឋាគារ​

​ដោយឡែក លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋាន​អភិរក្ស​សមុទ្រ និង​តំបន់ឆ្នេរ នៃ​ក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់​នៅ​ប្រទេស​កម្ពុជា​ទីតាំង ដែលមាន​គ្រំ​ង​ចំពុះទា​នេះ មាន​៣​កន្លែង ក្នុង​ខេត្តកោះកុង ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប គឺ​ទី​១៖ មុខ​លំហ​, ពាម​ក្រសោប​ចាស់​, ទី​២៖​នៅ​កោះ​កាង និង​ទី​៣ ចំណុច​ឡាំ​ដាំ ជាប់​នឹង​ឈូង​ជ្រោយ​ប្រស់​។​

​គួរ​បញ្ជាក់ថា គ្រំចំពុះទា ត្រូវបាន​ប្រជា​សហគមន៍​នៅ​ខេត្តកោះកុង អាច​ចិញ្ចឹម​លក់​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​ត្រឹមតែ​២៥០០ ដល់​៣០០០​រៀល​ប៉ុណ្ណោះ ខណៈ​គេ​លក់​នៅ​បរទេស​មានតម្លៃ​ខ្ពស់​ដែលមាន​ចាប់ពី​ជិត​១០​ដុល្លារ ឡើងទៅ​៕​

ដោយ៖កូឡាប

spot_img
×