Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុក​ត្រាំកក់ រង​ការចោទប្រកាន់ ពី​បណ្តាញ​សង្គម​ថា បាន​បើកដៃ​ឲ្យ​ជនខិលខូច ឈូសឆាយ​ដីភ្នំ​ធ្វើជា​កម្មសិទ្ធិ​

spot_img

តាកែវ​៖ ថ្មីៗ​នេះ​មាន​សកម្មភាព​ឈូសឆាយដី​នៅតាម​ជើងភ្នំ នៅ​វត្ត​សូរ​សារ ស្ថិតនៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយមាន​គណនី​ក្នុង​ហ្វេ​ស​ប៊ុ​មួយ មាន​ឈ្មោះថា វត្ត សូរ​សារ បាន​និយាយថា វត្ត​សូរ​សារ​ត្រូ បាន​រលាយ​អស់ហើយ​ភ្នំ ត្រូវបាន​គេ​ឈូសឆាយ​រំលោភ​យក ពេល​ទៅ​សួរនាំ​អ្នក​ឈូសឆាយ​គេ​ថា អភិបាលស្រុក​ត្រាំកក់ ឲ្យ​គាត់​ឈូសឆាយ​លើដី​ភ្នំ ដី​វត្ត​យើង​នេះ ។

​ជុំវិញ​ការចោទប្រកាន់​មកលើ​រូបលោក កៅ​វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក្រុមការងារ​យើង​បានធ្វើការ​ទំនាក់ទំនង សួរ​នាំទៅ​លោក​អភិបាលស្រុក​តាមរយៈ​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ ថា លោក​មិនបាន​អនុញ្ញាត​ឲ្យ​គេ​ទៅ​ឈូសឆាយ​លើដី​ភ្នំ​ទេ ព្រោះ​ដី​គេ​មានកម្ម​សិទ្ធិ ហើយ​លោក​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​បំភ្លឺ ជាមួយនិង​ព្រះសង្ឃ ដែល​បាន​ផុស​ចោទប្រកាន់​លោក​ថា បានអនុញ្ញាត​ឲ្យ​គេ​មក​ឈូសឆាយ​ដីភ្នំ​នេះហើយ ។
​បើទោះបីជា​មានការ​បំភ្លឺ​លោក​អភិបាលស្រុក​យ៉ាងណា​ថា មិនបាន​អនុញ្ញាត​ក៏ដោយ តែ​ម្ចាស់​គណនី​ខាងលើ​បានសរសេរថា ម្ចាស់​អា​បុល​ជា​អ្នក​និយាយថា អភិបាលស្រុក​ត្រាំកក់ ជា​អ្នក​ឲ្យ​គាត់​មក​ឈូសឆាយ​លើដី​នេះ ចំពោះ​បញ្ហា​នេះ​នឹង​ទៅជា​យ៉ាងណា រងចាំ​អាជ្ញាធរ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ទៅលើ​បញ្ហា​ខាងលើ ៕
ដោយ​៖​តាកែវ​

spot_img
×