Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​ផាប់​ស្ទ្រីត ដើម្បី​លុបបំបាត់​ភាព​អាធិបតេយ្យ​ការលក់ដូរ និង​ការចត​យានយន្ត នៅតាម​ចិញ្ចើមផ្លូវ​

spot_img

ខេត្តសៀមរាប​៖​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ប្រកាសប្រាប់​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​សហការ​ជាមួយនឹង​អាជ្ញាធរ ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​ផាប់​ស្ទ្រីត ឲ្យបាន​ល្អ ដើម្បី​លុបបំបាត់​ភាព​អាធិបតេយ្យ គ្មាន​សណ្តាប់ធ្នាប់ ពិសេស ការលក់ដូរ និង​ការចត​យានយន្ត នៅតាម​ចិញ្ចើមផ្លូវ​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ លោក ទៀ សីហា អភិបាលរង នៃ​គណ​:​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​ផាប់​ស្ទ្រីត ក្នុង​សៀមរាប ខេត្តសៀមរាប​។​

​កិច្ជប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី អភិបាលក្រុង ស្នងការរង និង​ប្រធាន​-​អនុប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​។​

​លោក ទៀ សីហា បាន​ថ្លែងថា ការរៀបចំ​នៅ​ក្នុង​តំបន់​នេះ គឺ​ជា​គោលដៅ​មួយ ដើម្បី​លុបបំបាត់​ភាព​អាធិបតេយ្យ ដែល​គ្មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជាពិសេស ការលក់ដូរ និង​ការចត​នៅតាម​ចិញ្ចើមផ្លូវ​។ ជាមួយគ្នានេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​សហការ​ជាមួយនឹង​អាជ្ញាធរ ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​នេះ ឲ្យបាន​ល្អ​ប្រសើរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×